រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ពិព័រណ៍ការអប់រំស្ទែមលើកទឹកចិត្តសិស្សានុសិស្សរៀនមុខវិជ្ជាស្ទែម

ភ្នំពេញ – ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា មហោស្រពជាតិលើកទី១ ស្ដីពី ពិព័រណ៍ការអប់រំស្ទែម រៀបចំឡើងដើម្បីផ្សព្វផ្សាយ ជំរុញ និងលើកកម្ពស់ការអប់រំបែបស្ទែម ដែលផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា នៅតាមកម្រិតសាលារៀន ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏​ជា​ការបង្កើនការយល់ដឹងពីសារៈសំខាន់នៃការអប់រំស្ទែម ដោយមានការចូលរួមពីគ្រប់គ្រឹះស្ថានសិក្សារដ្ឋ គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងគ្រឹះស្ថានឯកជន និងផ្ដល់ឱកាសដល់គ្រូបង្រៀន ជាពិសេសលោកគ្រូ អ្នកគ្រូ មុខវិជ្ជាឯកទេសវិទ្យាសាស្រ្ត និងគណិតវិទ្យា ដើម្បីបង្ហាញសមត្ថភាពក្នុងការបង្រៀនដល់សិស្សានុសិស្ស ។

មហោស្រពជាតិលើកទី១ ស្ដីពី ពិព័រណ៍ការអប់រំស្ទែម ក៏នឹងជុំរុញលើកទឹកចិត្តឱ្យសិស្ស និងគ្រូបង្រៀន បានបង្ហាញនូវស្នាដៃនៃការបង្កើតថ្មីរបស់ខ្លួន តាមរយៈការផលិតជាវីដេអូ ៥នាទីសម្រាប់ចូលរួមក្នុងការប្រកួតប្រជែង ។ លើសពីនេះ វេទិការនេះក៏បើកឱកាសឱ្យយុវជនដែលមានទេពកោសល្យបង្ហាញសមត្ថភាពរបស់ខ្លួនផ្នែកស្ទែមលើឆាកជាតិ និងអន្តរជាតិផងដែរ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្រសួងអប់រំបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការអប់រំស្ទែមក្នុងន័យពង្រីក និងបង្កើនផលិតផលនៃការសិក្សារបស់សិស្សានុសិស្សលើមុខវិជ្ជាស្ទែម ព្រមទាំងការចង្អុលបង្ហាញក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៤-២០២៣ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍក្នុងឆ្នាំ២០៥០ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា ក្រសួងអប់រំបានសហការយ៉ាងជិតស្នតជាមួយបណ្ដាក្រសួងពាក់ព័ន្ធ ភ្នាក់ងារអង្គការជាតិ និងអន្តរជាតិ ធនាគារពិភពលោក ធនាគាអភិវឌ្ឍអាស៊ី និងដៃគូដទៃទៀតក្នុងវិស័យអប់រំ បានរួមគ្នាអនុវត្ត និងវិនិយោគលើការអប់រំស្ទែមរួមមាន ទី១. ការពង្រីកសាលារៀនជំនាន់ថ្មី ដែលបច្ចុប្បន្នមានចំនួន ១១ នឹងពង្រីកបន្ថែមទៀតនៅពេលខាងមុខ។ ទី២. ការអនុវត្តកម្មវិធីសិក្សាជំនាន់ថ្មីដែលផ្អែកលើបច្ចេកវិទ្យានិងរ៉ូបូតទិក ការបង្កើតអាគារអប់រំស្ទែមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំរុញការសិក្សាស្ទែមនៅកម្រិតឧត្តមសិក្សា ការរៀបចំការប្រកួតស្នាដៃនិងគំនិតច្នៃប្រឌិតស្ទែម ព្រមទាំងការរៀបចំប្រព័ន្ធអប់រំស្ទែមប្រចាំឆ្នាំជាដើម ។

តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងអប់រំបានបញ្ជ្រាបការសិក្សាបច្ចេកវិទ្យា និងវិទ្យាសាស្រ្តទៅក្នុងកម្មវិធីសិក្សាពីចំណេះទូទៅ ពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ ហើយកំពុងពិនិត្យឡើងវិញនូវសៀវភៅសិក្សាគោល លើកទឹកចិត្ត និងជំរុញឱ្យសិស្សជ្រើសរើសយកការសិក្សាតាមបែបវិទ្យាសាស្រ្ត និងបានបង្កើតមធ្យមសិក្សាបច្ចេកទេស និងវិទ្យាសាស្រ្តនៅកម្រិតមធ្យមសិក្សា ។

គួរជម្រាបជូនថា ​មហោស្រពជាតិលើកទី១ ស្ដីពី ពិព័រណ៍​ការ​អប់រំ​ស្ទែម រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដែល​ប្រព្រឹត្ត​ទៅរយៈពេលបីថ្ងៃ ​ចាប់​ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ ដោយ​មានការបង្ហាញវីដេអូចំនួន ១១៦ពី​ការ​អនុវត្ត​ស្ទែម និង​ចូលរួមពីគ្រូបង្រៀនដែលទទួល​ការ​បណ្តុះ​បណ្តាល​ផ្នែកស្ទែមចំនួន៤១នាក់ ដោយ​ពួកគាត់នឹងធ្វើការ​ចែករំលែក​នូវ​វិធីសាស្រ្ត​ នៃការអប់រំបែបស្ទែម និងវិធីបង្កើតលំហាត់ជាការគិតលំដាប់ខ្ពស់ និង​ដំណោះស្រាយ សម្រាប់ជាទុន​ក្នុងការ​ចូលរួមប្រកួតប្រជែង​ជាលក្ខណៈអន្តរជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...