ក្រសួងអប់រំ ៖ ករណី​បេក្ខជន​ឱ្យអ្នកដទៃ​មក​ប្រឡង​បាក់ឌុបជំនួស នឹង​ផ្អាក​មិន​ឱ្យ​ប្រឡង​២ឆ្នាំ ព្រមទាំង​​បញ្ជូន​ទៅ​ស្ថាប័នមានសមត្ថកិច្ច

បើយោង​តាមបទប្បញ្ញត្តិ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ចេញផ្សាយ​ដោយ​ក្រសួងអប់រំ​យុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានបញ្ជាក់ពីវិន័យយ៉ាងធ្ងន់ធ្ងរចំពោះបេក្ខជន​រូបណាដែល​ឱ្យ​អ្នក​ដទៃ​មក​ប្រឡងជំនួស រហូត​ដល់បញ្ជូន​ទៅ​កាន់ស្ថាប័ន​មានសមត្ថកិច្ចថែមទៀត។

តាមប្រការ១១ នៃបទប្បញ្ញត្តិ បេក្ខជន​ដែល​ឱ្យ​អ្នក​ដទៃ​មក​ប្រឡងជំនួស នឹង​ត្រូវបានចាត់ទុកជាការ​ប្រព្រឹត្ត​សកម្មភាព​កម្រិតថ្នាក់ទី៣ ដោយ​កំណត់​ឱ្យ​ធ្លាក់ដោយ​ស្វ័យប្រវត្តិ និង​ផ្អាក​មិន​ឱ្យ​ប្រឡង ២ (ពីរ)ឆ្នាំបន្ទាប់ ។ ក្នុងករណីចាំបាច់ បេក្ខជន​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​មានសមត្ថកិច្ច ដើម្បីដោះស្រាយតាមច្បាប់ជាធរមាន។

ជាមួយ​គ្នានេះ បើយោង​តាម​មាត្រា៤៩ នៃច្បាប់ស្តីពីការអប់រំ ចែងថា សាម៉ីខ្លួន ឬជនណា ដែលប្រឡងជំនួស ឬបន្លំគ្រប់រូបភាពក្នុងការប្រឡង​ដូចបានបញ្ញត្តិក្នុងមាត្រា២៦ នៃច្បាប់នេះ ត្រូវ​ទទួល​ពិន័យអន្តរការណ៍​ជាប្រាក់ពី ១លានរៀល ទៅ៥លានរៀល ។ ករណីមិនរាងចាល សាម៉ីខ្លួនត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជាប្រាក់​ចំនួនទ្វេដង នៃប្រាក់ពិន័យអន្តរការខាងលើ ហើយ​ត្រូវ​ព្យួរការប្រឡង​សម្រាប់រយៈពេល ២(ពីរ)ឆ្នាំ ឬហាមឃាត់​មិន​ឱ្យ​ចុះឈ្មោះ​ក្នុង​បញ្ជី​ប្រឡងជាស្ថាពរ។

ចំពោះជនដែល​ប្រឡងជំនួស ឬបន្លំគ្រប់រូបភាពក្នុងការប្រឡង ត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់ព្រហ្មទណ្ឌជា​ធរមាន។

ដោយ​ឡែក​ចំពោះករណីសូកប៉ាន់វិញ បើតាម​មាត្រា​៦០៥ នៃក្រមព្រហ្មទណ្ឌចែងថា ត្រូវផ្តន្ទា​ទោស​ដាក់ពន្ធនាគារ​ពី៥ឆ្នាំ ទៅ១០ឆ្នាំ បុគ្គលណា ដោយ​គ្មានសិទ្ធ​ដោយផ្ទាល់ ឬដោយប្រយោល ប្រគល់អំណោយ ឬជំនូន ធ្វើការ​សន្យាជាមួយ ឬផ្តល់​អត្ថប្រយោជន៍​អ្វីមួយ​ដល់​អ្នក​រាជការសាធារណៈ ឬពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ ដោយ​ការ​បោះឆ្នោត ដើម្បី​ឱ្យ​អ្នករាជការ ឬពលរដ្ឋនោះ ៖ ១.បំពេញ​កិច្ច នៃមុខងាររបស់ខ្លួន ឬកិច្ច​ដែល​សម្រួល​ដោយ​សារមុខងាររបស់ខ្លួន, ២. មិនបំពេញ​កិច្ច នៃមុខងាររបស់ខ្លួន ឬកិច្ច​ដែលសម្រួល​ដោយ​សារ​មុខងារ​របស់ខ្លួន។

សូម​បញ្ជាក់ថា ការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំ​សិក្សា២០២២-២០២៣ នឹងប្រព្រឹត្តទៅរយៈពេល​២ថ្ងៃ គឺនៅថ្ងៃទី៦ និង​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​