ភ្នំពេញ – ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ជាថ្ងៃដែលបេក្ខជនត្រូវយកចិត្តទុកដាក់ និងបង្ហាញសមត្ថភាពរបស់ខ្លួន ។ ទន្ទឹមនេះ បេក្ខជនប្រឡងទាំងអស់ក៏ត្រូវចងចាំថា អ្នកអាចនឹងទទួលពិន័យ រហូតដល់ធ្លាក់ស្វ័យប្រវត្តិ ឬដកហូតសិទ្ធប្រឡង ប្រសិនបើបេក្ខជនប្រព្រឹត្តសកម្មភាព ឬទង្វើខុសឆ្គងដែលមានចែងក្នុងបទប្បញ្ញត្តិ ដែលដាក់ចេញដោយក្រសួងអប់រំ។
បើតាមបទប្បញ្ញត្តិដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនដែលធ្វើសកម្មភាព ឬទង្វើខុសឆ្គង កម្រិតថ្នាក់ទី២ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ព្រមទាំងត្រូវដកហូតសិទ្ធប្រឡងមួយឆ្នាំបន្ទាប់ ។ ទង្វើខុសឆ្គងដែលត្រូវកម្រិតជាថ្នាក់ទី២ រួមមាន ៖ បេក្ខជនដើរចុះឡើងពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាត្តពីអនុរក្ស ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស ។ លើសពីនេះ ផ្លាស់ទីកន្លែងអង្គុយដោយលុបលេខតុពីកន្លែងដែលបានកំណត់ទៅសរសេរលេខតុរបស់ខ្លួននៅកន្លែងផ្សេង ។

បេក្ខជនឱ្យសន្លឹកកិច្ចការ ឬសំនៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង ឱ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន សរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ បោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង ។ បេក្ខជនចេញទៅយកឯកសារ ឬចម្លើយពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងវិញក្នុងពេលធ្វើវិញ្ញាសា ។ បេក្ខជនបង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងដោយគម្រាមកំហែងលើបេក្ខជនដទៃ ដណ្តើមយកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន និងធ្វើមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយឱ្យអនុរក្ស ។
ដោយឡែក ចំពោះសកម្មភាព ឬទង្វើខុសឆ្គង កម្រិតថ្នាក់ទី៣ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ដកហូតសិទ្ធចូលរួមប្រឡងចំនួន២ឆ្នាំបន្ទាប់ និងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដោះស្រាយតាមផ្លូវច្បាប់ជាធរមាន ។ ទង្វើទាំងនោះ រួមមាន៖ យកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង ឱ្យអ្នកដទៃមកប្រឡងជំនួស ។ បេក្ខជនធ្វើឱ្យខូចសម្ភារៈក្នុងបន្ទប់ប្រឡង និងខូតខាតបន្ទប់ប្រឡងដោយចេតនា និងមិនអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ឬអ្នកមានសមត្ថកិច្ចក្នុងមណ្ឌលប្រឡង ឬអ្នកមានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង ។

បើតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ធ្នូ ឆ្នាំ២០២១ ខាងមុខនេះ នឹងត្រូវរៀបចំដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ប្រកាសលទ្ធផលប្រឡងអាហារូបករណ៍ប្រចាំឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2026
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានប្រកាសលទ្ធផលនៃការប្រឡងនិស្សិតអាហារូបករណ៍ឆ្នាំ ២០២៦ ជាផ្លូវការ និងបានអបអរសាទរជាមួយជ័យលាភីដែលមានទេពកោសល្យ។

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

សិក្សាវគ្គភាសាអង់គ្លេសតាមប្រព័ន្ធអ៊ីនធឺណិត ដោយឥតគិតថ្លៃ និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/08/2026
សាកលវិទ្យាល័យរដ្ឋអាយអូវ៉ា (Iowa State University) សហការជាមួយកម្មវិធី Online Professional English Network (OPEN) ប្រកាសបើកវគ្គសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2025
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2024
អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2025
កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប
































































