មន្រ្តីជាន់ខ្ពស់ ADB ៖ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ១.៥លាននាក់របស់កម្ពុជា ជាឱកាស​គន្លឹះសម្រាប់ទាក់ទាញវិនិយោគិនបរទេស

ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា កាលពីថ្ងៃអង្គារ (៦ កុម្ភៈ) លោកស្រី Rachel Thompson នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល នៃធនគារអភិវឌ្ឍន៍អាស៊ី (ADB) បានកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ចេញ​នូវ​កម្មវិធីបណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​ងាយរងហានិភ័យ​ចំនួន ១.៥លាននាក់។

លោកស្រី Rachel Thomson មានប្រសាសន៍ ដោយសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលបច្ចេកទេសដល់យុវជន គឺជាឱកាសគន្លឹះសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងទាក់ទាញអ្នកវិនិយោគដែលកំពុងសំឡឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍។

មន្រ្តីជាន់ខ្ពស់ធនគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏​បានបញ្ជាក់ពីការត្រៀមខ្លួន ក្នុងការ​បន្ត​សកម្មភាព​ជួយ​ជ្រោមជ្រែង​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ លើផែនការ​អាទិភាព​របស់ខ្លួន ដើម្បីបន្ត​លើក​កម្ពស់​ និង​វឌ្ឍនភាព​ចំពោះវិស័យ​ការងារ សន្តិសុខសង្គម និងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈឱ្យ​កាន់តែប្រសើរបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញពីផែនការជាយុទ្ធសាស្រ្តរបស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការ​បណ្តុះបណ្តាល​យុវជន​មក​ពី​គ្រួសារក្រីក្រ​ឱ្យ​ស្រប​ទៅតាម​បំណង​របស់​ប្រមុខរាជរដ្ឋាភិបាល ដែលចង់ឃើញ​យុវជន​កម្ពុជា​ដែលជា​កម្លាំង​ចលករ​សេដ្ឋកិច្ច​ដ៏​សំខាន់ មានជំនាញ​ជាក់លាក់​ច្បាស់លាស់​ស្របតាម​ស្តង់ដារ​ដែលមានគុណវុឌ្ឍន៍ នៃការ​បណ្តុះបណ្តាល​ច្បាស់លាស់ ដែលជា​កត្តាធ្វើ​ឱ្យ​សិក្ខា​កាម​ទទួលបាន​នូវ​ការងារសមរម្យ​ជាងមុន ដើម្បីលើក​ស្ទួយ​ជីវភាព​ក្រុមគ្រួសារ​ឱ្យ​កាន់តែប្រសើរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​បានដាក់ឱ្យ​អនុវត្ត​នូវ​កម្មវិធីបណ្តុះបណ្តាល​ជំនាញ វិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យទូទាំង​ប្រទេស​ចំនួន ១.៥លាននាក់ កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ និង​បានបើកបវេសនកាល​វគ្គទី១ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២៤។ បើតាម ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធីបណ្តុះបណ្តាលនេះ មានតួនាទីចម្បងចំនួន៣ ដោយ ទី១ ទី១ គឺការផ្តល់ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ទី២ ជួយកាត់បន្ថយគម្លាតជំនាញ និង​លើក​កម្ពស់ផលិតភាពនៅក្នុងសកម្មភាពផលិតកម្ម និង​អាជីវកម្ម ខណៈ​ដែលកម្ពុជាកំពុងខិតខំប្រែក្លាយពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលពឹងផ្អែកលើជំនាញ និងទី៣ ជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ តាមរយៈ​ការផ្តល់នូវកម្លាំងពលកម្មជំនាញ ដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....