យុវជនកម្ពុជា កាន់តែឱ្យតម្លៃ “សន្តិភាព” និងខិតខំថែរក្សាមិនឱ្យបាត់បង់

ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនដំណាក់កាលមកហើយ​ រួមទាំងសោកនាដកម្មដ៏អាក្រក់បំផុត គឺរបបប្រល័យពូជសាសន៍​។ ប្រជាជនខ្មែរ​គ្រប់រូបពិត​ជា​មិន​ចង់​ឃើញ​សង្រ្គាមបន្ត​ទៅទៀត​នោះទេ ហើយ​បានយល់ពី​គុណតម្លៃនៃសន្តិភាព និង​ខិតខំថែរក្សាមិនចង់ឱ្យបាត់បង់ទៅវិញនោះឡើយ។

កញ្ញា សាន់ ពុធ ដេបូរ៉ា អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម បានលើកឡើងថា ពាក្យ “សន្តិភាព” មានន័យថា​ នៅក្នុងចិត្តយើងមានភាពសុខសាន្ត មានភាពស្ងប់ស្ងាត់។ ហើយបើមើលទៅលើបរិបទសង្គម គឺមានភាពសុខសាន្ត មានសុវត្ថិភាព ហើយមិន​មានបញ្ហាជម្លោះអ្វីឡើយ។

កញ្ញា សាន់ ពុធ ដេបូរ៉ា អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម

អ្នកបង្កើតមាតិកាលើបណ្ដាញសង្គមរូបនេះ និយាយថា មូលហេតុដែលនាំឱ្យកញ្ញា ចង់បានសន្តិភាព ព្រោះនៅពេលដែលមានសន្តិភាព អ្វីទាំងអស់នឹងល្អប្រសើរ មិនថាសុខភាពផ្លូវចិត្ត ឬក៏ប្រាស្រ័យទាក់ទងជាមួយគ្រួសារ មិត្តភក្ដិ អ្នកជិតខាង គឺល្អប្រសើរនៅពេលយើងមានសន្តិភាព។

កញ្ញា សាន់ ពុធ ដេបូរ៉ា បញ្ជាក់ថា កត្តាដែលធ្វើឱ្យកញ្ញាឱ្យតម្លៃសន្តិភាពកាន់តែខ្លាំងជាងមុន គឺទាក់ទងនឹងបញ្ហាព្រំដែនដែល​កំពុង​កើតឡើងនេះ មានន័យថា ពេលកញ្ញាឃើញរឿងនោះហើយធ្វើឱ្យកាន់តែឱ្យតម្លៃសន្តិភាពថា នៅពេលយើងមានសន្តិភាពយើងមានការសប្បាយរីករាយ ភាពសុខសាន្ត ជួយជំរុញឱ្យយើងរីកចម្រើន និងការអភិវឌ្ឍបន្ថែមទៀត។

កញ្ញា សាន់ ពុធ ដេបូរ៉ា យល់ថា ក្នុងនាមជាយុវជន អ្វីដែលអាចធ្វើបានដើម្បីរក្សាសន្តិភាព គឺការខិតខំសិក្សាបន្ថែមទៀត នៅពេលយើងខំប្រឹងរៀន យើងមានចំណេះដឹង នៅពេលយើងមានចំណេះដឹង យើងអាចបែងចែកថា អ្វីត្រូវ អ្វីមិនត្រូវ អ្វីដែលជាការពិត និងអ្វីដែលមិនពិត។ នៅពេលយើងមានចំណេះដឹងខ្ពង់ខ្ពស់ល្អ គឺអាចជួយប្រទេសជាតិយើងកាន់តែអភិវឌ្ឍ កាន់តែរីកចម្រើន ទៅកាន់ការរក្សាសន្តិភាពឱ្យកាន់តែយូរអង្វែង។

លោក តុន ច័ន្ទរិទ្ធិ ជាអ្នកសរសេរសៀវភៅ

ជាមួយគ្នានេះ លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធ យល់ថា ពាក្យ “សន្តិភាព” គឺភាពស្ងប់សុខ ទាំងផ្លូវចិត្ត និងផ្លូវកាយ មិនជួបការរំខាន រួមទាំងសង្គ្រាមជាដើម។ លោក តុន ច័ន្ទរិទ្ធិ បន្តថា សន្តិភាពប្រៀបដូចជាខ្យល់ដង្ហើមដែលមនុស្សត្រូវការជារៀងរាល់ថ្ងៃ។

អ្នកនិពន្ធរូបនេះ បញ្ជាក់ថា មូលហេតុដែលលោកចង់បានសន្តិភាព និងឱ្យតម្លៃសន្តិភាពជាងមុន ពីព្រោះសង្គ្រាមបានបំផ្លាញអ្វីៗគ្រប់យ៉ាង មនុស្សជាច្រើនបានបាត់បង់អាយុជីវិត ក្មេងៗភ័យខ្លាចគ្រាប់កាំភ្លើង ហើយមានមនុស្សជាច្រើនព្រាត់ប្រាស់គ្រួសារ។ ទន្ទឹមគ្នានេះ សង្គ្រាមបំផ្លាញទាំងអនាគត បំផ្លាញទាំងក្ដីស្រមៃ បំផ្លាញទាំងការអប់រំ បំផ្លាញគ្រប់សព្វបែបយ៉ាងតែម្ដង។

“សង្គ្រាមមានតែភាពឈឺចាប់​ ភាពបាក់បែក ប៉ុន្តែក្ដីសុខពិតប្រាកដ គឺសន្តិភាព ទោះយើងខំច្បាំង ធ្វើឱ្យគ្នាឈឺចាប់ម៉េចក៏ដោយ ចុងក្រោយយើងរស់នៅក្រោមមេឃតែមួយ អ្វីដែលមនុស្សគួរធ្វើ គឺធ្វើជាមនុស្សដែលត្រឹមត្រូវ មិនឈ្លានពានអ្នកដទៃ”

លោក តុន ច័ន្ទរិទ្ធិ បន្ថែមថា លោកមិនចង់ឱ្យមនុស្សជំនាន់ក្រោយរស់នៅក្នុងអតីតកាលបែបនោះទៀតទេ ពោលគឺចង់បានសន្តិភាពមួយពិតប្រាកដ ដើម្បីឱ្យមនុស្សរស់នៅជាមួយភាពសុខដុមរម្យនា។ លើសពីនេះ លោកចង់ឃើញមនុស្សជំនាន់ក្រោយរស់នៅជាមួយភាពរីករាយ ភាពសប្បាយ ដោយគ្មានភាពភ័យខ្លាច ពួកគេអាចទៅរៀន ទទួលការអប់រំ មានអនាគតល្អ។ លោក តុន ច័ន្ទរិទ្ធិ ក៏បានលើកទឹកចិត្តយុវជន និងប្រជាជនកម្ពុជា ឱ្យក្លាហានប្រើសំឡេងដើម្បីការពារភាពត្រឹមត្រូវរបស់ប្រទេសជាតិយើង។ “សូមកុំឱ្យព័ត៌មានមិនពិត បានឮជាងការពិតរបស់យើង ហើយចូរចាំថាជំនាន់របស់យើង គឺជាជំនាន់នៃការកសាងប្រវត្តិសាស្រ្ត និងបញ្ចប់សង្គ្រាម ព្រោះយើងគឺជាជនជាតិ ដែលស្រឡាញ់សន្តិភាព“។

ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ពាក្យថា “អរគុណសន្តិភាព” មានតម្លៃបំផុតសម្រាប់រូបលោក និងរំឭកលោកពីអតីតកាលដ៏សែនរន្ធត់ ព្រោះលោកបណ្ឌិតបានកើត និងរស់នៅក្នុងសង្គ្រាមឥណ្ឌូចិនពេញមួយវ័យកុមារភាព។ ចំណែកបងប្អូនរបស់លោកដែលជាកងទ័ព ក៏បានលះបង់ជីវិតច្រើននាក់ដែរក្នុងសមរភូមិរំដោះ និងការពារទឹកដីនាពេលនោះ។ ហេតុនេះលោកថា សន្តិភាពដែលបានមកពីសម្តេចតេជោ គឺមានតម្លៃណាស់ ជាសម្បត្តិសម្រាប់កម្ពុជា។

គួរជំរាបជូនថា ចាប់ផ្តើម​តាំងពីដើមឆ្នាំ២០២០ ពាក្យ “អរគុណសន្តិភាព!” ត្រូវ​បានបិទនៅតាមសាលារៀន មណ្ឌលសុខភាព មូលដ្ឋានកងរាជអាវុធហត្ថ និងសាលាក្រុងនានា ទូទាំងប្រទេស ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់ផ្តល់តម្លៃដល់សន្តិភាព។ បើគ្មានសន្តិភាព គ្មានអ្វីៗទាំងអស់!៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *