និស្សិតខ្មែរកំពុងសិក្សានៅប្រទេសរុស្ស៊ី គ្រោងទៅវត្តពុទ្ធសាសនាមីយ៉ានម៉ានា​ឱកាសបុណ្យភ្ជុំបិណ្ឌ

ពិធីបុណ្យភ្ជុំបិណ្ឌជាឱកាសជួបជុំសម្រាប់និស្សិតខ្មែរដែលកំពុងសិក្សានៅក្រៅប្រទេសដើម្បីបានចែករំលែកបទពិសោធន៍ល្អៗ ការធ្វើបុណ្យរួមគ្នា និងបន្ថយការនឹកស្រុកកំណើតផងដែរ។ នេះជាការលើកឡើងរបស់លោក ខ្វែង ភារម្យ ប្រធានសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ។

លោក ខ្វែង ភារម្យ បានលើកឡើងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សមាគមន៍និស្សិតខ្មែរប្រចាំសហព័ន្ធរុស្សីនឹងមានគម្រោងទៅកាន់វត្តពុទ្ធសាសនាមីយ៉ានម៉ាក្នុងប្រទេសរុស្សី ព្រោះនៅក្នុងប្រទេសរុស្សីនេះមិនមានវត្តពុទ្ធសាសនាខ្មែរទេ ។ លោកបន្តថា ការទៅវត្តជួបជុំគ្នានេះជាទំនៀមទម្លាប់ល្អមួយសម្រាប់ប្រជាជនខ្មែរក៏ដូចជានិស្សិតដែលកំពុងសិក្សានៅក្រៅប្រទេស ព្រោះអាចជួយឱ្យបាត់នឹកផ្ទះ និងមានការជួបជុំនិស្សិតដែលនៅតំបន់ដាច់ស្រយាល ឬនៅឆ្ងាយពីគ្នា​ដើម្បីធ្វើបុណ្យ និងឱកាសចែករំលែកបទពិសោធន៍ការសិក្សា ឬសួរសុខទុក្ខគ្នាជាដើម។

ជាមួយគ្នានេះ បើទោះបីជានៅឆ្ងាយប៉ុន្តែសិស្សនិស្សិតទាំងអស់ក៏បានរៀបចំចង្ហាន់ ម្ហូបអាហារ និងភេសជ្ជៈ ប្រគេនព្រះសង្ឃដើម្បីឧទ្ទិសជូនដល់ញាតិកាទាំងប្រាំពីរសណ្ដានដែលបានចែកឋានទៅ។ លោក ខ្វែង ភារម្យ បន្ថែមថា ក្រៅពីគម្រោងទៅបុណ្យពេលខាងមុខ ក៏មាននិស្សិតខ្មែរមួយចំនួនបានទៅធ្វើបុណ្យនៅវត្តមីយ៉ានម៉ាហើយខ្លះដែរ ដើម្បីជាការជួបជុំនិងមិត្តនិស្សិតផ្សេងៗ ។

ក្នុងការលើកឡើងនេះលោក ខ្វែង ភារម្យ ក៏បានរំលេចឡើងថា លោកក៏ចង់ឱ្យមានវត្តខ្មែរនៅក្នុងប្រទេសរុស្សីដែរ ប៉ុន្តែដោយមូលហេតុថាមិនមានប្រជាជនខ្មែររស់នៅ​ ឬសិក្សាច្រើនដូចនៅក្នុងប្រទេសអូស្ត្រាលី ឬសហរដ្ឋអាមេរិកឡើយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...