យុវជន កម្ពុជា-ចិន ប្តេជ្ញាពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការក្នុងយុគសម័យថ្មី

យុវជនកម្ពុជា-ចិន ទទួលស្គាល់ថា បច្ចុប្បន្ន យុវជននៃប្រទេសទាំងពីរ មានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសកម្ពុជា-ចិន និងជាស្ពាន សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងកិច្ចសន្ទនារវាងនិស្សិតកម្ពុជា-ចិន ឆ្នាំ២០២៥ ដែលបានរៀបចំឡើង ដោយ ផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន ក្រោមប្រធានបទ «តួនាទីយុវជនក្នុងការសម្រេចចក្ខុវិស័យ នៃការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន យុគសម័យថ្មី គ្រប់រដូវកាលក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជា» ដែល​បាន​ប្រព្រឹត្តធ្វើ​កាលពីថ្ងៃម្សិលមិញ (១ កក្កដា)។

ឯកឧត្តម សុខ ពិសិដ្ឋ អគ្គលេខាធិការនៃផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន អំឡុងពេល ថ្លែងសន្ទរកថាគន្លឺះ បើកកម្មវិធី។

ថែ្លងក្នុងសន្ទរកថា គន្លឹះបើកកម្មវិធី ឯកឧត្តម សុខ ពិសិដ្ឋ អគ្គលេខាធិការ នៃផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន មានប្រសាសន៍ថា ការជួបជុំរបស់អ្នកជំនាញ និងយុវជនកម្ពុជា-ចិន នាពេលនេះ គឺជាឱកាសក្នុងការពិនិត្យមើល និងផ្លាស់ប្ដូរយោបល់គ្នា ទៅវិញទៅមក រវាងប្រជាជន នៃប្រទេសទាំង២ ដើម្បីធ្វើយ៉ាងណា អាចរៀបចំខ្លួន ឱ្យឆ្លើយតបទៅនឹងអ្វី ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានសម្រេច។

ឯកឧត្តម សុខ ពិសិដ្ឋ បានសង្កត់ធ្ងន់ថា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ មកកម្ពុជា របស់លោកប្រធានាធិបតី ស៊ី ជិនពីង កាលពីខែមេសាកន្លងទៅ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយុវជន ដែលជាអនាគត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ហេតុនេះ យុវជនកម្ពុជា-ចិន ត្រូវបន្តស្វែងយល់ នូវភាពសម្បូរបែប នៃវប្បធម៌ និងប្រពៃណី របស់ប្រទេសយើងទៅវិញទៅមក។

កញ្ញា ទ្រី ធីតា និស្សិតឆ្នាំ៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកតំណាងនិស្សិតកម្ពុជា បានប្រាប់ AMS Education ថា កញ្ញា ពិតជាមានអារម្មណ៍សប្បាយរីករាយ ចំពោះចំណងមិត្តភាពកម្ពុជា-ចិន ព្រោះតាមរយៈចំណងមិត្តភាពនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រទេសទាំងពីរ គ្រប់វិស័យទាំងអស់ រាប់ចាប់តាំងពីវិស័យសេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ការអប់រំ និងនវានុវត្តន៍ជាដើម។

កញ្ញា ទ្រី ធីតា និស្សិតឆ្នាំ៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកតំណាងនិស្សិតកម្ពុជា ក្នុងកម្មវិធី ។

ក្នុងនាមជាយុវជនកម្ពុជា កញ្ញា ធីតា ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន នាយុគសម័យថ្មីគ្រប់រដូវកាល។

“ក្នុងនាមជាយុវជន ខ្ញុំនឹងប្រឹងប្រែង ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនយុគសម័យថ្មីគ្រប់រដូវកាល ជាពិសេសនៅក្នុងវិស័យអប់រំ និងនវានុវត្តន៍ ព្រោះខ្ញុំគិតថា ខ្ញុំអាចចូលរួមបំផុសស្មារតី ទាំងនិស្សិតកម្ពុជា និង ចិន ដើម្បីឱ្យកាន់តែមានភាពជិតស្និទ្ធរវាងគ្នា ទៅវិញទៅមក”

លូ ស៊ានរឺន ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាតំណាងនិស្សិតចិន បានលើកឡើងថា លោកពិតជារីករាយសម្រាប់ការភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-ចិន ហើយតាមរយៈទំនាក់ទំនងនេះ ប្រទេសទាំងពីរ នឹងកាន់តែមានទំនាក់ទំនងជិតស្និតកាន់តែខ្លាំង ដែលជាស្ពានសម្រាប់ការអភិវឌ្ឍប្រទេសទាំងពីរ។

លោក លូ ស៊ានរឺន ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាតំណាងនិស្សិតចិន ក្នុងកម្មវិធី។

ស៊ានរឺន បានបង្ហាញទស្សនៈផ្ទាល់ខ្លួន ចំពោះចំណងមិត្តភាពកម្ពុជា-ចិនថា នាពេលអនាគតប្រទេសទាំងពីរ នឹងកាន់តែមានទំនាក់ទំនងល្អប្រសើរកាន់តែខ្លាំងថែមទៀត ហើយប្រជាជន នឹងទទួលបានឱកាសកាន់តែច្រើន ពីចំណងមិត្តភាពមួយនេះ។

គួរជម្រាបជូនថា នេះជាលើកទី១ ដែលផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន បានរៀបចំកម្មវិធី កិច្ចសន្ទនារវាងនិស្សិតកម្ពុជា-ចិន នេះឡើង ដោយមានការចូលរួមពីសំណាក់សិស្សនិស្សិតកម្ពុជា-ចិន ចំនួន៧៣នាក់ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបណ្តាគ្រឹះស្ថានអប់រំផ្សេងៗ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងស្ថាប័នមួយចំនួនផងដែររួមមាន ស្ថានទូតចិនប្រចាំនៅកម្ពុជា មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...