កម្ពុជាត្រៀម​ខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេមលើកទី១២

ភ្នំពេញ – បន្ទាប់ពី​បញ្ចប់ដោយ​ជោគជ័យ ក្នុងការរៀបចំ​ព្រឹត្តិការណ៍​ប្រកួតកីឡាអាស៊ីអាគ្នេយ៍​លើកទី៣២ ពេលនេះ ប្រទេ​សកម្ពុជាទាំងមូល កំពុង​ត្រៀម​ខ្លួន​សម្រាប់ព្រឹត្តិការណ៍ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ​២០២៣ខាងមុខ ក្នុង​ទឹកដី នៃព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាពសហព័ន្ធយុវជន​កម្ពុជា មានប្រសាសន៍ថា ក្នុងដំណើរ​ឆ្ពោះ​ទៅ​ការ​ប្រកួត​កីឡា​អាស៊ានប៉ារ៉ាហ្គេម​ លើកទី១២ ឆ្នាំ​២០២៣ កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ទទួល​គណៈប្រតិភូប៉ារ៉ាហ្គេមទាំង​១១​ប្រទេស មក​កាន់ទឹកដី​ដ៏​ស្រស់​បំព្រង​របស់យើង។

“សូមចូលរួមគាំទ្រដល់អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជារបស់យើង ខណៈវេលានេះអត្តពលិកទាំងអស់បាន និងកំពុងផ្តោតទាំងកាយទាំងចិត្ត ស្មារតី ក្នុងការហ្វឹកហាត់តាមវិញ្ញាសារនីមួយៗ ក៏ដូចជាត្រៀមខ្លួនគ្រប់ជ្រុងជ្រោយក្នុងការសម្រេចឱ្យបាននូវជោគជ័យជាសមិទ្ធផលថ្មីបន្ថែមជូនជាតិមាតុភូមិរបស់យើង”

កីឡាអាស៊ាន​ប៉ារ៉ាហ្គេម គឺជា​ព្រឹត្តិការណ៍ នៃការប្រកួតកីឡា​អន្តរជាតិសម្រាប់ជនពិការ​ក្នុង​ក្របខណ្ឌ​ប្រទេស​នៅ​តំបន់អាស៊ីអាគ្នេយ៍ ដែលបានផ្តួចផ្តើម​គំនិត​បង្កើត​ឡើង​ក្នុងឆ្នាំ​២០០០ ដោយ​លោក ហ្សាយណល អាប៊ូសារីម ជនជាតិម៉ាឡេស៊ី ដែលជា​ប្រធាន​គណៈកម្មការប៉ារ៉ាឡាំពិកម៉ាឡេស៊ី។

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០០១ ប្រទេស​ស្ថាបនិក នៃកីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​ទាំង១០ រួម​មាន កម្ពុជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី មីយ៉ានម៉ា ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ ម៉ាឡេស៊ី និង​វៀតណាម បាន​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម​ក្នុងរយៈពេល​២ឆ្នាំម្តង ដើម្បីបង្ហាញ​នូវ​ចេតនា និង​ឥទ្ធិពលជូនឆាកអន្តរជាតិ​អំពីសមត្ថភាព និង​សក្តានុពល​អត្តពលិកជនមានពិការភាព​នៅ​ក្នុងតំបន់អាស៊ីអាគ្នេយ៍។

បន្ទាប់មកនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០០១ សហព័ន្ធកីឡាជនមានពិការភាពអាស៊ាន (APSF) ដែលជាអង្គការចាត់តាំងកិលាជនមានពិការភាពក្នុងតំបន់អាស៊ីអាគ្នេយ៍​ត្រូវ​បាន​បង្កើត​ឡើង ដើម្បីដឹកនាំ និង​គ្រប់គ្រង​ការ​ប្រកួតកីឡា​អាស៊ានប៉ារ៉ាហ្គេម។

កីឡាអាស៊ានប៉ារ៉ាហ្គេម​ត្រូវ​បានរៀបចំជា​លើកដំបូង ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ​២០០១ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី និង​ត្រូវ​បានរៀបចំ​ជាបន្តបន្ទាប់​នៅ​តាមបណ្តា​ប្រទេស​សមាជិកអាស៊ាននានា។ រហូត​មកដល់ពេលនេះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមមាន១១លើក​រួចមកហើយ។

កម្ពុជាទទួល​បានជោគជ័យ​យ៉ាងធំធេង​ក្នុងព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១១ ដែលបានប្រារព្ធធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុងឆ្នាំ​២០២២ ។ កម្ពុជា​បានបង្កើតប្រវត្តិសាស្រ្ត​ដោយ​ទទួលបានមេដាយ​មាស​ចំនួន៧ មេដាយប្រាក់ចំនួន១០ និងមេដាយសំរឹទ្ធចំនួន១១។

កីឡាអាស៊ានប៉ារ៉ាហ្គេម​លើកទី១២ នឹងរៀបចំឡើងនៅ​ប្រទេស​កម្ពុជា​ដែលចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនោះ​មានការប្រកួតកីឡា​១៤ប្រភេទ ក្រោម​ប្រធានបទ «កីឡារស់ក្នុងសន្តិភាព»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។