កម្ពុជារក្សាបានអត្រាអ្នកអត់ការងារធ្វើក្នុងកម្រិតទាបបំផុត ប្រៀបធៀបនឹងបណ្តា​ប្រទេស​ក្នុងតំបន់

យោង​តាមទិន្នន័យ​ដែលចេញផ្សាយ​ដោយ​អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញថា ចាប់តាំងពីឆ្នាំ​១៩៩១មក ប្រទេស​កម្ពុជា​រក្សាបាន​នូវ​អត្រា​អ្នកអត់ការងារធ្វើនៅក្នុងកម្រិតទាបប្រមាណ ១% ដែលកម្រិតនេះ ទាបជាងគេបើប្រៀបធៀបជាមួយ​នឹង​បណ្តា​ក្រុម​ប្រទេស ដែលមានសេដ្ឋកិច្ច​ប្រហាក់ប្រហែល​កម្ពុជា និង​ទាបជាងបណ្តា​ប្រទេស​នានា​នៅក្នុងតំបន់​ដូចជា ប្រទេសថៃ វៀតណាម និងឡាវជាដើម។

នៅក្នុងឆ្នាំ២០២៣នេះ អង្គការ ILO បានប៉ាន់ស្មានថា ប្រទេសកម្ពុជា មានអត្រាអ្នកអត់ការងារធ្វើ​ប្រមាណ ០,៣% ប៉ុណ្ណោះ ខណៈប្រទេសឡាវ ២,៩% ប្រទេសថៃមាន ០,៨% ប្រទេសវៀតណាម ១,៧% ប្រទេស​ឥណ្ឌូនេស៊ី ៣,៣% ប្រទេសជប៉ុន ២,៦%។

យោង​តាម​ស្ថិតិចុងក្រោយ នៃអង្កេត​កម្លាំង​ពលកម្ម​ឆ្នាំ​២០១៩ និង​អង្កេត​សេដ្ឋកិច្ចសង្គម​កិច្ច​កម្ពុជា (CSES) ឆ្នាំ២០២១ ដែលចេញផ្សាយ​ដោយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានបង្ហាញថា អ្នក​អត់ការងារធ្វើនៅ​កម្ពុជា ក៏​មានអត្រាប្រមាណ ១% ឬមានន័យថា អត្រាអ្នក​មានការងារធ្វើ​មានប្រមាណ ៩៩%។

សូមបញ្ជាក់ថា បើយោង​តាមនិយមន័យ ដែលត្រូវបានប្រើប្រាស់ដោយអង្គការ ILO អ្នកមានការងារធ្វើ គឺសំដៅ​លើ​អ្នក​មាន​អាយុ​១៥ឆ្នាំឡើង ដែល​ក្នុងរយៈពេល​មួយ​អាទិត្យ ឬ៧ថ្ងៃចុងក្រោយ បានចូលរួម​ក្នុង​សកម្មភាព​ផលិតផលិតផល ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬប្រាក់ចំណេញ ដោយ​គិត​បញ្ចូល​ទាំងអ្នកកំពុងធ្វើការ​ក្នុង​ និង​ក្រៅប្រទេស និង​អ្នក​ដែល​អវត្តមាននៅកន្លែងធ្វើការ ដោយ​មូលហេតុ នៃការ​ឈប់សម្រាកដោយសារ​មានជំងឺ គ្រោះថ្នាក់ការងារ ការ​សិក្សា ឬការ​បណ្តុះបណ្តាល សម្រាប់លំហែរមាតុភាព ឬ​ដោយ​មូលហេតុផ្សេងៗ។

ដោយឡែក​អ្នកគ្មានការងារធ្វើ គឺសំដៅ​លើ​បុគ្គលទាំងឡាយណាដែលស្ថិត​នៅក្នុង​អាយុធ្វើការ ដែល មិន​មានការងារ និង​កំពុង​ស្វែង​រក​ការងារ និង​អាចទទួលយកឱកាសការងារ ឬអាចធ្វើ​ការងារ​បានប្រសិនបើមាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពេញថ្លៃសម្រាប់និស្សិតកម្ពុជា សិក្សា​នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មសកល

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...