កម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តជាតិ ស្តីពីបញ្ញាសិប្បនិម្មិត ដើម្បីទាញប្រយោជន៍ និងកាត់បន្ថយផលប៉ះពាល់ ពី AI

​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និង​សង្គម​របស់អង្គការ​សហប្រជាជាតិ​សម្រាប់​តំបន់អាស៊ី និង​ប៉ាស៊ីហ្វិក (UN-ESCAP) កំពុងតែរៀបចំសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” សំដៅទាញយកផលប្រយោជន៍ជាអតិបរមា ក៏​ដូចជា​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន នៃបញ្ញាសិប្បនិម្មិត ដើម្បីរួម​ចំណែក​ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​កម្ពុជា។

បើតាមសេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ សេចក្តីព្រាង “យុទ្ធសាស្រ្តជាតិស្តីពី​បញ្ញាសិប្បនិម្មិត” ត្រូវ​បានរៀបចំ​ឡើង​អស់រយៈពេល​ជាង​មួយឆ្នាំមកហើយ​ តាមរយៈកិច្ច​ប្រជុំផ្ទៃក្នុង​ចំនួន១២លើក ដើម្បី​ធ្វើ​ឱ្យ​សេចក្តី​ព្រាងនេះ​កាន់តែមានភាពល្អប្រសើរ មានសង្គតិភាពជាមួយ​នឹង​របៀបវារៈគោល​នយោបាយជាតិ និង​ស្រប​តាមនិន្នាការតំបន់ និងអន្តរជាតិ។ ក្នុងនោះ​កាលពីដើមខែមេសា សិក្ខាសាលា​ពិនិត្យ​ស៊ីជម្រៅ​លើសេចក្តីព្រាងនេះ ត្រូវ​បានរៀបចំឡើង ដោយ​មានការ​ចូលរួមពី​តំណាងអង្គការ​សហប្រជាជាតិ (UN-ESCAP) ដោយធ្វើ​ការ​ពិភាក្សា​ស៊ីជម្រៅ​លើ​គ្រប់ផ្នែក​នៃសេចក្តីព្រាងយុទ្ធសាស្រ្ត រួមមាន​ចក្ខុវិស័យ ប្រព័ន្ធ​អេកូឡូស៊ីបញ្ញាសិប្បនិម្មិត និងយុទ្ធសាស្រ្តជាអាទិភាព ព្រមទាំង​វិធីសាស្រ្ត​ជំរុញ​ឱ្យ​យុទ្ធសាស្រ្ត​នេះ​អនុវត្ត​បាន​ប្រកប​ដោយ​ជោគជ័យ។

កិច្ចពិភាក្សាពីសេចក្តីព្រាង យុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត

ក្នុង​ឱកាស នៃការ​បំពេញ​​ភារកិច្ច​នៅ​កម្ពុជា លោកស្រី Tiziana Bonapace ប្រធាន​នាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃ UN-ESCAP បានគូស​បញ្ជាក់ពីការ​គាំទ្ររបស់ UN-ESCAP ចំពោះ​ការ​រៀបចំ​សេចក្តីព្រាង​យុទ្ធសាស្រ្ត​ជាតិ​ស្តីពីបញ្ញាសិប្បនិម្មិត​របស់កម្ពុជា ដែលមាន​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជា​ក្រសួងនាំមុខ​លើ​កិច្ច​ការនេះ។

បើតាម​ការ​បញ្ជាក់របស់​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បន្ទាប់ពី​ដាក់​ពិគ្រោះយោបល់ជាមួយ​អ្នក​បច្ចេកទេស នៃ UN-ESCAP សេចក្តីព្រាងយុទ្ធសាស្រ្ត​ជាតិ​ស្តីពីបញ្ញាសិប្បនិម្មិត នឹងត្រូវ​ដាក់ពិគ្រោះយោបល់ប្រមូលធាតុចូលជាមួយ​ក្រសួង ស្ថាប័ន និង​គ្រប់ភាគី​ពាក់ព័ន្ធ រួមទាំង​គ្រឹះស្ថាន​ឧត្តមសិក្សា ក្នុងខែឧសភាខាងមុខនេះ ព្រមទាំង​ពិនិត្យ​ក្នុង​សិក្ខា​សាលា​ថ្នាក់ជាតិ ដែល​គ្រោង​ធ្វើ​នៅ​ខែមិថុនា​ខាងមុខ។

លោកស្រី Tiziana Bonapace ក្នុងជំនួបជាមួយ ឯកឧត្តម ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

យ៉ាងណាក៏ដោយ ក្រសួងប្រៃសណីយ៍ និ​ង​ទូរគមនាគមន៍ ក៏​បានធ្វើ​ការ​អំពាវនាវ​ដល់អ្នកជំនាញ វិស័យ​ឯកជន គ្រឹះស្ថាន​សិក្សា និង​ស្រាវជ្រាវ ឬអង្គការ​ដៃគូដែលមានចំណាប់អារម្មណ៍ អាច​ចូលរួម​ក្នុងដំណើរការ នៃការ​រៀបចំ​យុទ្ធសាស្រ្តជាតិនេះ ដោយ​អាចទាក់ទងទៅកាន់ ai-governance@mptc.gov.kh ដើម្បីសាកសួរព័ត៌មានបន្ថែម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *