បច្ចេកវិទ្យា និងការអប់រំ ៖ របៀបដែលប្រទេសជឿនលឿន បណ្ដុះធនធានមនុស្ស ដើម្បីចូលទៅក្នុងសេដ្ឋកិច្ច AI

ខណៈដែលបញ្ញាសិប្បនិម្មិត (AI) ក៏​ដូចជាបដិវត្តន៍ការអប់រំកំពុងតែចាប់ផ្តើម ក្ដីបារម្ភអំពីទិន្នន័យ ឯកជនភាព ភាពលំអៀង និងការជំនួសការងាររបស់មនុស្សក៏​កំពុងតែកើនឡើងដូចគ្នាដែរ។ ជុំវិញគុណសម្បត្តិ និងគុណវិបត្តិរបស់បច្ចេកវិទ្យា AI បានជំរុញ​ឱ្យប្រទេសនានាជុំវិញពិភពលោក ចាប់ផ្ដើមគិតគូរ និងរៀបចំគោលនយោបាយអប់រំ ដើម្បីសម្របទៅនឹងការមកដល់នៃបច្ចេកវិទ្យានេះ និងប្រកួតប្រជែងក្នុងសេដ្ឋកិច្ច AI ។

ជាក់ស្ដែង យុទ្ធសាស្ត្រ «Smart Nation» របស់ប្រទេសសិង្ហបុរី មានគោលបំណងជំរុញប្រទេសនេះឱ្យក្លាយជាប្រទេសឈានមុខគេលើពិភពលោកក្នុងវិស័យ AI នៅឆ្នាំ២០៣០ តាមរយៈការប្រមូលផ្ដុំអ្នកស្រាវជ្រាវ រដ្ឋាភិបាល និងឧស្សាហកម្ម។ គោលដៅមួយ គឺជួយគ្រូបង្រៀនឱ្យងាយស្រួលរៀបចំ និងពង្រឹងការអប់រំ សម្រាប់សិស្សគ្រប់គ្នា។ ការប្រើ AI ដើម្បីជាដៃគូក្នុងការសិក្សា នឹងផ្ដល់នូវមតិកែលម្អ និងការលើកទឹកចិត្ត តាមតម្រូវការសិស្ស ការដាក់ពិន្ទុដោយស្វ័យប្រវត្តិ និងប្រព័ន្ធម៉ាស៊ីនចេះរៀន។ កម្មវិធីមួយក្នុងចំណោមកម្មវិធី ដែលគួរឱ្យចាប់អារម្មណ៍បំផុតរបស់ Gen AI ក្នុងការអប់រំ គឺសមត្ថភាពក្នុងការសម្រួលមេរៀនឱ្យស្របតាមតម្រូវការរបស់សិស្សម្នាក់ៗ។

ប្រទេសកូរ៉េខាងត្បូងបានអនុវត្តប្រព័ន្ធ ដែលមាន AI ជាមូលដ្ឋាន (AI-based system) ដើម្បីជួយសម្រួលការធ្វើការងារផ្ទះ និងកិច្ចការស្រាវជ្រាវ ដោយផ្អែកលើកម្រិត នៃការយល់ដឹងរបស់សិស្ស និង «ទំនោរ និងអាកប្បកិរិយានៃការសិក្សា»។ កុមារម្នាក់ៗនឹងមានគ្រូបង្រៀន AI ផ្ទាល់ខ្លួន ព្រមទាំង អាចចូលប្រើវេទិកាសិក្សាតាមអ៊ីនធឺណិត ដែលអនុញ្ញាតឱ្យគ្រូបង្រៀន អាចផ្ដោតអារម្មណ៍លើការបណ្ដុះបណ្ដាលបញ្ញាផ្នែកអារម្មណ៍ និងសង្គម។ រដ្ឋមន្ត្រីក្រសួងអប់រំ កូរ៉េខាងត្បូង បានលើកឡើងថា ការផ្លាស់ប្ដូរនេះ គឺចាំបាច់ ដើម្បីបើកឱកាសឱ្យសាលារដ្ឋ ដែលបច្ចុប្បន្នផ្ដោតលើការទន្ទេញចាំ អាចផ្ដល់ឱ្យសិស្សនូវរបៀបរៀន បែបផ្ទាល់ខ្លួន និងកាន់តែស៊ីជម្រៅ ដែលនេះជារបៀបដែលសាលាឯកជនផ្ដល់ឱ្យសិស្ស។

នៅក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុនបច្ចេកវិទ្យា ed Embibe ប្រើបច្ចេកវិទ្យា AI ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ នៃការដោះស្រាយលំហាត់គណិតវិទ្យា និងវិទ្យាសាស្ត្រ ដែលមានលក្ខណៈស្មុគស្មាញ។ សិស្សអាចប្រើស្មាតហ្វូន ដើម្បីស្កេនអត្ថបទពីសៀវភៅសិក្សា ហើយកម្មវិធីនេះ ប្រើរូបភាព 3-D ដើម្បីជួយឱ្យសិស្សមើលឃើញរូបភាពមេរៀន កាន់តែច្បាស់។ AI ក៏ត្រូវបានគេប្រើនៅក្នុងប្រទេសឥណ្ឌា ដើម្បីព្យាករណ៍អំពីការវិវត្តន៍សមត្ថភាពសិស្សផងដែរ។

ប្រទេសនានាក៏កំពុងវិនិយោគទឹកប្រាក់យ៉ាងច្រើនក្នុងកម្មវិធីរៀបចំគ្រូបង្រៀន AI និងតម្រូវការកម្មវិធីសិក្សាថ្នាក់ជាតិផងដែរ។ ថ្មីៗនេះ សិង្ហបុរីបានប្រកាសពីគំនិតផ្ដួចផ្ដើមថ្នាក់ជាតិមួយ ដើម្បីកសាងអក្ខរកម្ម AI ក្នុងចំណោមសិស្ស និងគ្រូបង្រៀន ដើម្បីធានាថា ពួកគេយល់អំពីហានិភ័យ និងអត្ថប្រយោជន៍នៃបច្ចេកវិទ្យានេះ។ នៅឆ្នាំ២០២៦ ការបណ្ដុះបណ្ដាលជំនាញ AI ក្នុងវិស័យអប់រំទៅដល់គ្រូបង្រៀន នឹងធ្វើឡើងគ្រប់កម្រិត នៅសិង្ហបុរី។

ដោយឡែក កូរ៉េខាងត្បូងកំពុងវិនិយោគទឹកប្រាក់យ៉ាងច្រើន ដើម្បីបណ្ដុះបណ្ដាលជំនាញនេះ ដល់សិស្ស។ នៅឆ្នាំ២០២៥ ប្រទេសនេះ មានគោលបំណងដំណើរការវគ្គសិក្សា AI នៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិរបស់ខ្លួន នៅគ្រប់កម្រិតទាំងអស់ និងចាប់ផ្ដើមអនុវត្តនៅថ្នាក់វិទ្យាល័យមុនគេ។

ចំពោះប្រទេសហ្វាំងឡង់ ដែលជាប្រទេសទទួលបានការកោតសរសេរសម្រាប់ប្រព័ន្ធអប់រំ ដែលមានគុណភាពខ្ពស់ បានទទួលយកបច្ចេកវិទ្យា AI ជាមួយនឹងការប្ដេជ្ញាចិត្តថ្នាក់ជាតិយ៉ាងម៉ឹងម៉ាត់ក្នុងការអប់រំប្រជាពលរដ្ឋរបស់ខ្លួន តាមរយៈការផ្ដល់វគ្គសិក្សាដោយឥតគិតថ្លៃ។

នៅក្នុងប្រទេសចិន រដ្ឋាភិបាលបានបណ្ដាក់ទុនយ៉ាងច្រើន តាមរយៈការកាត់បន្ថយពន្ធ និងការលើកទឹកចិត្តផ្សេងទៀត ទៅលើឧបករណ៍ AI ដូចជា វេទិកាបង្រៀន Squirrel AI ដែលពឹងផ្អែកលើសំណុំទិន្នន័យទ្រង់ទ្រាយធំ និងការឃ្លាំមើលដោយកាមេរ៉ា។ បច្ចេកវិទ្យា AI ក្នុងវិស័យអប់រំ ដែលចិនបានផលិត ភាគច្រើនផ្ដោតលើការពង្រឹង ការអនុវត្តតេស្តស្ដង់ដា ដូច្នេះសម្រាប់សិស្សដែលគ្រួសាររបស់គេមានលទ្ធភាពឱ្យរៀនដោយប្រើបច្ចេកវិទ្យានេះ អាចវិវត្តន៍សមត្ថភាពលឿនជាងសិស្សដទៃ។ ដោយឡែកនៅក្នុងប្រទេសចិន បញ្ហាក្រមសីលធម៌ សិទ្ធិទទួលបានសមធម៌ ឯកជនភាព និងហានិភ័យដែលបណ្ដាលមកពី AI ផ្សេងទៀត មិនមែនជារឿងអាទិភាព ដែលចិនគិតគូរនោះទេ។

ផ្ទុយទៅវិញ កម្មវិធី AI in learning របស់ប្រទេសហ្វាំងឡង់ ដែលបង្កើតឡើងដោយការសហការពីសំណាក់ក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនជាច្រើន មានគោលបំណង លើកកម្ពស់សមធម៌ និងគុណភាពនៃការសិក្សាក្នុងស្រុក និងជាសកល។

ចំពោះរដ្ឋាភិបាលអាម៉េរិក ក៏បានគិតគូរអំពីការដាក់ AI ទៅក្នុងផែនការបច្ចេកវិទ្យាអប់រំជាតិរបស់ខ្លួនដែរ ដោយផ្ដោតលើការកាត់បន្ថយហានិភ័យ និងបង្កើនឱកាសឱ្យបានច្រើនបំផុត តាមរយៈការប្រើប្រាស់ AI ដើម្បីធ្វើឱ្យសិស្សអាម៉េរិក អាចត្រៀមខ្លួន និងប្រកួតប្រជែងក្នុងយុគសម័យសេដ្ឋកិច្ច AI ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...