#BeyondTheGames នឹងបំបែក​ឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក»

ភ្នំពេញ – ដើម្បីបង្កើត​នូវ​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេចបាន យុទ្ធនាការ #BeyondTheGames បានផ្តួចផ្តើម​បង្កើត​ការ​បំបែក​ឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» ដែលជា​ការ​ប្រមូលផ្តុំ​ការ​ចូល​រួមរបស់ប្រជាជនខ្មែរ ដើម្បីបង្ហាញ​ពីទំហំទឹកចិត្ត​ក្នុង​ការ​គាំទ្រ​ដល់កីឡាករ កីឡាការិនីគ្រប់រូប និង​បង្ហាញ​ពីការ​សាទរ នៃភាពជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជា នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និង​អាស៊ាន ប៉ារ៉ាហ្គេម​លើកទី១២ ឆ្នាំ​២០២៣។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា និង​ជាប្រធានគណៈកម្មការ​ទទួលបន្ទុក​សហការ និង​សម្របសម្រួល​ការងារ​ជាមួយ​គណៈកម្មាធិការជាតិ CAMSOS – CAMAPGOC មានប្រសាសន៍ថា ការបត់បេះដូងនេះ គឺជា​ការ​ចូលរួម​ចំណែក​របស់ ស.ស.យ.ក. ដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុង​ការ​រៀបចំព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២ ។ ហើយ​គោលបំណង​នៃការបត់បេះដូងនេះ មិន​មែន​គ្រាន់តែ​ផ្តោត​សំខាន់​ទៅ​លើ​ការ​បំបែក​ឯតទគ្គកម្ម​ពិភពលោក​តែមួយ​មុខ​នោះទេ តែការ​បត់បេះដូងនេះ បង្កប់នូវ​អត្ថន័យ​យ៉ាងជ្រាលជ្រៅ បង្ហាញ​អំពី​ក្តីស្រឡាញ់ ការ​ផ្តល់​កម្លាំងចិត្ត និង​ការ​គាំទ្រ​ដោ​យ​គ្មាន​លក្ខខណ្ឌ​របស់ប្រជាជន​ខ្មែរ ដើម្បីបុព្វហេតុ​រួម​សម្រាប់​ប្រទេសជាតិមាតុភូមិ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា

“លើសពីនេះទៅទៀត នេះ​ជាការ​បង្ហាញអំពីសាមគ្គីភាព និង​ការ​រួបរួម​គ្នា​របស់ប្រជាជនខ្មែរ ដើម្បីជាការ​គាំទ្រ​ដល់កីឡាករ កីឡាការិនី តាមរយៈសកម្មភាពជាក់ស្តែង ក៏​ដូចជា​បង្ហាញ​ឱ្យ​ពិភពលោក​បានឃើញថា ប្រទេស​កម្ពុជាតូច តែបេះដូងរបស់ប្រជាជន​កម្ពុជាធំទូលាយ”

ទន្ទឹមគ្នានេះ ឯកឧត្តម សុខ សប្បាយណា ប្រធាន​ក្រុមប្រតិបត្តិយុទ្ធនាការ #BeyondTheGames មានប្រសាសន៍ថា ជាផែនការក្រុមការងារគ្រោងប្រមូល​បេះដូង​ឱ្យ​បាន​ចំនួន១លាន ដែលមួយ​បេះដូងសមមាត្រ​ជាថវិកា​ចំនួន ៥០០រៀល ដែលសរុបជាថវិកា ៥០០លានរៀល ដោយមានដៃគូបរិច្ចាគចំនួន៥ ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ ជូន​កីឡាករ កីឡាការិនី ដែល​មានពិការភាព តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក​កម្ពុជា។

បើតាម​ប្រសាសន៍របស់ ឯកឧត្តម សុខ សប្បាយណា ការបត់បេះដូងនេះ គឺលើសពី​បេះដូងក្រដាសធម្មតា ព្រោះបេះដូងទាំងនេះបង្ហាញ​ឱ្យ​ឃើញពីទំហំទឹកចិត្តនៃការ​គាំទ្ររបស់ប្រជាពលរដ្ឋទាំងអស់ទៅ​កាន់កីឡាករ កីឡាការិនី ហើយ​វាប្រៀបបានទៅនឹង​ការងារសង្គមមួយ ដែលប្រជាពលរដ្ឋ​គ្រប់រូប​អាចចូលរួម​បាន​ដើម្បីរកថវិកាសម្រាប់កីឡាករ កីឡាការិនី ដែលខិតខំប្រឹងប្រែងហ្វឹកហាត់។

គួរ​បញ្ជាក់ថា ការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ត្រូវ​បានផ្តួចផ្តើម​ឡើងក្នុង​គោល​បំណងបង្កើត​ជាវេទិកាឱ្យ​មានការ​ចូលរួម​យ៉ាង​ទូលំទូលាយពីសំណាក់មហាជន​គ្រប់មជ្ឈដ្ឋាន ដើម្បីបង្ហាញឱ្យ​ឃើញពី​ការ​រួមសហការគ្នា​របស់កម្ពុជា ក្នុង​ការ​ចែករំលែក​ក្តីស្រឡាញ់ ការ​លើកទឹកចិត្ត និង​ការ​គាំទ្រដើម្បីបុព្វហេតុ​រួម​សម្រាប់ជាតិមាតុភូមិ ។ មិនត្រឹមតែជាការបត់បេះដូងក្រដាសធម្មតានោះទេ ការបត់បេះដូងនេះ ក៏នឹងអនុញ្ញាតឱ្យ​ដៃគូសប្បុរសមានឱកាសអាចចូលរួមបរិច្ចាគជាថវិកាសម្រាប់ជូនទៅដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីជាការ​គាំទ្រដល់កីឡាករ និង​កីឡាការិនីដែលមានពិការភាព ដោយបេះដូងដែលទទួលបានពីការចូលរួមរបស់មហាជនគ្រប់រូប នឹង​ក្លាយ​ទៅជាកម្មវត្ថុក្នុងការ​ស្វែងរកការបរិច្ចាគថវិកា ក្នុងនោះ​មួយបេះដូងមានតម្លៃសមមាត្រទៅនឹងថវិកាចំនួន៥០០រៀល​ ។

បច្ចុប្បន្ន​មានការ​បំបែក​កំណត់ត្រាប្រភេទនេះ​នៅ​ប្រទេស​អង់គ្លេស​ដែលមានបេះដូងបត់ និង​បានដាក់បង្ហាញ​ចំនួន ៥៣៧០៤បេះដូង ។ សម្រាប់ប្រទេសកម្ពុជា គ្រោង​នឹង​បត់​ឱ្យ​បាន ១លានបេះដូង ដូច្នេះសាធារណជន​គ្រប់​មជ្ឈដ្ឋាន អាចចូលរួម​បំបែក​ឯតទគ្គកម្មនេះ ដោយ​​អាច​ចូលរួម​បត់បេះដូង​​នៅ​ទីតាំង​អចិន្រ្តៃ អគារ The Kampus ឬ​នៅ​គ្រប់ស្ថានីយ៍បេះដូង​ទាំង​ ៨៤ទីតាំង ដែលមាន​និមិត្តសញ្ញាតំណាង​របស់​យុទ្ធនាការ #BeyondTheGames ជាសម្គាល់ ។

បេះដូងដែលទទួលពីការចូលរួមបំបែកឯតទគ្គកម្មនេះ នឹងត្រូវ​យក​ទៅ​ដាក់បង្ហាញ​ក្នុង​ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ​២០២៣ បន្ទាប់​មក​ បេះដូងទាំងនោះ នឹង​យកទៅ​ដាក់បង្ហាញ​ក្នុង​ការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍​លើកទី៣២ និង​អាស៊ានប៉ារ៉ាហ្គេម​លើកទី១២ ឆ្នាំ​២០២៣៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...