ព្រឹត្តិការណ៍សិល្បៈសហគមន៍ «តោះ» បង្ហាញជំនាញសិល្បៈ​ទៅ​ដល់យុវជនជាអនាគតជំនាន់ថ្មី

ភ្នំពេញ – ព្រឹត្តិការណ៍សិល្បៈសហគមន៍ «តោះ» ដែលជាព្រឹត្តិការណ៍​បង្ហាញផ្នែកផ្សេងៗ នៃសិល្បៈទៅ​កាន់សហគមន៍ ជាពិសេស​សិស្សវិទ្យាល័យ​ដែល​កំពុង​ពិចារណាជ្រើសរើស​ជំនាញសិល្បៈដើម្បីសិក្សានៅ​ថ្នាក់បរិញ្ញាបត្រ នឹងប្រព្រឹត្តធ្វើ​ឡើង​នៅ​ថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២៣ខាងមុខ ឯសាលពហុបំណង Kampus។

នៅ​ក្នុង​ព្រឹត្តិការណ៍នោះ នឹង​មានការ​តាំងបង្ហាញ​នូវ​ផ្នែកទាំង ៥ នៃសិល្បៈដែលជាជំនាញរៀងៗខ្លួន របស់​ទូតសុឆន្ទះយុវជនច្នៃប្រឌិត ដែលមាន សេម រ៉កឃើ ជាតារាចម្រៀង អ្នកនិពន្ធចម្រៀង និងជាអ្នកនិយាយជាសាធារណៈ, ម៉ុក សំបូរ ជាអ្នកដឹកនាំផ្នែកតុបតែងឆាក, នាក់ សុផល ជាអ្នកថតរូប, នរោត្តម រ៉េតវិរៈបុត្រ ជាវិចិត្រករផ្នែកបុរាណនិងសម័យ និង អែម បញ្ញាទេព ជាសមាជិកក្លឹបអ្នកនិពន្ធ។

លោក ម៉ុក សំបូរ តំណាង​ទូតសុឆន្ទះយុវជនច្នៃប្រឌិតទាំង៥ បាន​និយាយថា ព្រឹត្តិការណ៍​សិល្បៈសហគមន៍ «តោះ» ដែល​គ្រោងនឹងធ្វើ​ឡើង​នៅចុងសប្តាហ៍នេះ មានគោលដៅបង្ហាញជំនាញ​ទៅ​ដល់អនាគតជំនាន់ថ្មី នៃសង្គម​សិល្បៈរបស់យើង ដើម្បី​ឱ្យ​ពួកគាត់ឃើញថា សិល្បៈក៏​ជា​ការងារ សិល្បៈ​ក៏​អាច​ឱ្យពួកគាត់រកចំណូល​បានដូចជាជំនាញផ្សេងៗ​ទៀតដែរ។

” ជាទូទៅ​នៅក្នុងសង្គម​ខ្មែរ​យើង តែងមានផ្នត់គំនិតមួយថា សិល្បៈគឺជាការច្រៀងរាំ… ហើយ​កូនសិស្ស​នៅពេល​ដែលរៀនចប់ ពួកគាត់ក៏អត់ដឹងថា តើអាចទៅធ្វើការអីបាន? អញ្ចឹងគោលដៅនៃកម្មវិធី ចង់ឱ្យ​​ក្រឡេក​មក​មើលវិស័យសិល្បៈវិញ ​​​​ព្រោះសិល្បៈជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ “

ព្រឹត្តិការណ៍សិល្បៈសហគមន៍ «តោះ» នឹងប្រព្រឹត្ត​ទៅ​ពីម៉ោង​១រសៀល រហូត​ដល់​ម៉ោង​៥ល្ងាច នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ដោយ​អនុញ្ញាតឱ្យសាធារណជនទូទៅ ជាពិសេស​សិស្សដែល​កំពុងសិក្សា​នៅថ្នាក់វិទ្យាល័យ និងចាប់អារម្មណ៍​ទៅ​លើជំនាញសិល្បៈ អាចសាកល្បង និងស្វែងយល់ពីជំនាញសិល្បៈទាំង៥ ដែល​រួមមាន តោះច្រៀង តោះថត តោះគូរ តោះរៀបចំ និងតោះនិពន្ធ ។ ជាមួយ​គ្នា ក្នុងព្រឹត្តិការណ៍នោះ ក៏មានការសម្ដែងសិល្បះ ការចែករំលែកបទពិសោធន៏នៃការតែងនិពន្ធ ការថតរូបភ្លាមផ្ដិតភ្លាម ការគូរគំនូរផ្ទាល់ ការបង្ហញពីដំណាក់កាលនៃការតុបតែងឆាក ការតាំងបង្ហាញស្នាដៃសិល្បះ និងសកម្មភាពផ្សេងៗជាច្រើនទៀតក្នុងផ្នែកនីមួយៗនៃការតាំងបង្ហាញ។

សូម​បញ្ជាក់ដែរថា ទូតសុឆន្ទះយុវជនច្នៃប្រឌិត ទាំង៥ គឺជាយុវជនមួយក្រុមនៃអង្គការ The Sound Initiatives (TSI) ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង កសាងភាពជាអ្នកដឹកនាំ និងលើកកម្ពស់កិច្ចសន្ទនា រវាងយុវជននិងតំណាងរាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដែលអ្នកធ្វើការក្នុងវិស័យឧស្សាហកម្មកែច្នៃកំពុងជួបប្រទះ។ ជាលទ្ធផល ក្រុមយុវជនទូតសុឆន្ទះ​យុវជនច្នៃប្រឌិតទាំង៥ បានផ្តួចផ្តើម​គ្នា​បង្កើត​នូវ​ព្រឹត្តិការណ៍សិល្បៈសហគមន៍ «តោះ» ដើម្បីជួយដល់ការសម្រេចចិត្ត​របស់យុវជន ដែល​កំពុងពិចារណាជ្រើសរើសជំនាញ​សិល្បៈនៅថ្នាក់បរិញ្ញាបត្រ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។