សិក្ខាសាលាធនាគារ និងហិរញ្ញវត្ថុ២០២៤ ជំរុញការយល់ដឹងបន្ថែមពាក់ព័ន្ធអាជីពក្នុងវិស័យហិរញ្ញវត្ថុ

សិក្ខាសាលាធនាគារ និងហិរញ្ញវត្ថុឆ្នាំ២០២៤ រៀបចំឡើងដោយក្លឹបធនាគារ និងហិរញ្ញវត្ថុផារ៉ាហ្គន ដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ បានបន្សល់ទុកនូវចំណេះដឹងជាច្រើន ដល់សិស្ស និស្សិតដែលចូលរួម ឈ្វេងយល់ពីអាជីពចំនួន​៣ ដែលមិនសូវមានអ្នកស្គាល់ និងចាប់អារម្មណ៍ច្រើនក្នុងវិស័យហិរញ្ញវត្ថុ នោះគឺ អ្នកគណនាវាយតម្លៃធានារ៉ាប់រង(Actuary), មន្ត្រីប្រតិបត្តិអនុលោមបញ្ញត្តិ (Compliance officer), និងអ្នកវិភាគវិនិយោគ (Investment analyst)។

ក្នុងសិក្ខាសាលាក្រោម​ប្រធានបទ “Beyond Traditional Accounting and Finance Roles” អ្នកស្រីជា សូលីន នាយកអនុលោមបញ្ញត្តិ នៃធនាគារ ផេនដាខមមើសលប៊ែង ដែលមានបទពិសោធន៍យូរឆ្នាំក្នុងអាជីពជាមន្រ្តី និងប្រធានប្រតិបត្តិតាម (ឬអនុលោមបញ្ញត្តិ) បានសង្កត់ធ្ងន់នៅក្នុងបទបង្ហាញថា ក្រៅតែពីចំណេះដឹង អ្វីដែលសិស្សនិស្សិតត្រូវប្រកាន់ខ្ជាប់នោះគឺសីលធម៌ ព្រោះវាមានសារៈសំខាន់នៅក្នុងការប្រាស្រ័យទាក់ទងនៅកន្លែងការងារ និងកសាងទំនាក់ទំនងល្អទៅវិញទៅមកប្រកបដោយគុណធម៌។

ចំណែកឯលោក តាំង លីមឈួង នាយកប្រតិបត្តិវិនិយោគ នៃ ក្រុមហ៊ុន អមរា ឃែភីថល ដែលជាអ្នកគ្រប់គ្រងមូលនិធិឆ្នើមមួយរូប បានក្រើនរំលឹកដល់សិក្ខាកាមថា ប្រសិនបើយើងចង់ប្រឡូកក្នុងវិស័យវិនិយោគ យើងត្រូវសម្លឹងឱ្យហើយថា តើវិស័យណាដែលយើងស្រឡាញ់។ បន្ទាប់មកជ្រើសរើសមេដែលល្អ បង្ហាត់បង្រៀនការងារ និងបង្ហាញផ្លូវជោគជ័យលើវិថីវិនិយោគ។

រីឯកញ្ញា សំ ចន្ទ្រា ដែលមានជំនាញយ៉ាងចំណានក្នុងវិស័យធានារ៉ាប់រង នៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានបង្ហាញថាការងារចម្បងរបស់អ្នកគណនាវាយតមម្លៃធានារ៉ាប់រង គឺបង្កើតផលិតផលធានារ៉ាប់រងថ្មីៗ កំណត់តម្លៃលក់ និងបុព្វលាភដែលអតិថិជនត្រូវបង់។ អ្នកឯកទេសខាងធានារ៉ាប់រងអាយុជីវិតរូបនេះ បានបន្ថែមទៀតថា ធានារ៉ាប់រងអាយុជីវិតនេះ អាចមានរយៈពេលវែង ពី១០ ទៅ៣០ឆ្នាំ ដែលទាមទារឱ្យមានការគណនាច្រើនដំណាក់កាល។ កញ្ញាក៏បានផ្ដល់នូវដំបូន្មានឱ្យសិស្ស និស្សិត ព្យាយាមសិក្សារៀនសូត្រ យកវិញ្ញាបនបត្រ បញ្ជាក់គុណវុឌ្ឍិផ្នែក Actuarial នេះផ្ទាល់ នោះគឺ SOA។

ក្នុងសិក្ខាសាលានោះក៏បានរួមបញ្ចូលនូវកិច្ចពិភាក្សាតុមូល ដើម្បីឱ្យសិក្ខាកាមមានឱកាសបានលើកឡើងជាសំណួរ ចោទសួរទៅកាន់វាគ្មិនកិត្តិយស ទាក់ទងនឹងផែនការការងារ និងទីផ្សារការងារ ជាពិសេសបទពិសោធន៍ និងបញ្ហាប្រឈមនានារបស់ពួកគាត់ផ្ទាល់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....