សៀមរាប – ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មានប្រសាសន៍ថា បណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវបន្តកិច្ចសហប្រតិបត្តិការរវាងគ្នាលើគ្រប់វិស័យ ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសង្គម ដើម្បីផ្ដល់កិច្ចគាំពារឱ្យកាន់តែប្រសើរឡើងសម្រាប់កម្លាំងពលកម្មប្រជាពលរដ្ឋរបស់ខ្លួន ។
ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងដូចនេះ នៅសិក្ខាសាលាថ្នាក់អាស៊ានស្តីពី “ការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍” រៀបចំដោយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ដោយមានការចូលរួមពីគណៈប្រតិភូប្រទេសអាស៊ានទាំងអស់ កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដើម្បីគាំពារផ្នែកហិរញ្ញវត្ថុជូនប្រជាពលរដ្ឋធ្វើការក្នុងវិស័យឯកជនឱ្យទទួលបានប្រាក់សោធន (ប្រាក់រឺត្រែត) នៅពេលចាស់ជរាដូចគ្នានឹងមន្ត្រីសាធារណៈផងដែរ។ យន្តការនេះ ចូលរួមនូវធានាសុខុមាលភាព និងផ្តល់កិច្ចគាំពារសង្គមទៅកាន់ប្រជាពលរដ្ឋកម្ពុជា ។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននិងកំពុងបន្តអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់វិស័យឯកជន និងវិស័យសាធារណៈ ការពិនិត្យលទ្ធភាពពង្រីកវិសាលភាពជាជំហានៗ នូវមូលនិធិសមធម៌សុខាភិបាល និងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដើម្បីពង្រីកការគាំពារទៅដល់ប្រជាពលរដ្ឋរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ និងក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការរៀបចំដាក់ឱ្យអនុវត្តកម្មវិធីលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងសហគ្រាសធុនតូច និងមធ្យម ចុះបញ្ជីបុគ្គលិកទាំងអស់នៅក្នុងប្រព័ន្ធបេឡាជាតិសន្តិសុខសង្គម ដើម្បីទទួលបានការគាំពារក្នុងវិស័យសន្តិសុខសង្គម ។

ជុំវិញកិច្ចការលើកកម្ពស់ផ្នែកសន្តិសុខសង្គមសម្រាប់ក្របខ័ណ្ឌអាស៊ាន ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ក៏បានលើកឡើងដែរថា “រាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក៏បានកំណត់មូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងអស់ ដែលទាមទារឱ្យគ្រួសារអាស៊ានជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ព្រមទាំងប្រមូលផ្តុំស្មារតីយ៉ាងស្អិតរមួតនៃការរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហាទាំងអស់ជាមួយគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់”។
ប្រសាសន៍ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
“អាណត្តិកម្ពុជាជាប្រធានអាស៊ាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការឯកភាពដាក់សេចក្ដីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន ចូលក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដើម្បីអនុម័ត និងប្រកាសនៅក្នុងពេលឆាប់ៗនេះ ។ កិច្ចការនេះ ជាការបោះជំហ៊ានដ៏ធំឆ្ពោះទៅកាន់ការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ានស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍”។
ជាមួយគ្នានេះដែរ ឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា វិស័យការងារ គឺជាសកម្មភាពឈានមុខគេក្នុងក្របខណ្ឌ ដែលគ្របដណ្តប់លើយុទ្ធសាស្ត្រត្រីភាគី និងការពង្រឹងប្រព័ន្ធសុខាភិបាល ការពង្រឹងប្រព័ន្ធសន្តិសុខសង្គម ការពង្រីកសក្តានុពលនៃទីផ្សារក្នុងតំបន់អាស៊ាន និងការដាក់បន្ទុកលើសមាហរណកម្មសេដ្ឋកិច្ច ការស្វែងយល់ពីការផ្លាស់ប្តូរឌីជីថលរួមគ្នា និងការឈានឆ្ពោះទៅរកអនាគតរួមគ្នា ប្រកបដោយនិរន្តរភាព ។

ឯកឧត្តមអគ្គលេខាធិការ បានបន្តទៀតថា ៖ “កិច្ចគាំពារសង្គម បានដើរតួយ៉ាងសំខាន់ក្នុងការធានាបាននូវសុខុមាលភាពក្នុងតំបន់ កំណើនសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញជាមួយនឹងការវាយតម្លៃយ៉ាងឆាប់រហ័ស នៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងការអនុវត្តរបស់អាស៊ាន ក្នុងតួនាទីសំខាន់នៃវិធានការការពារសង្គម ដែលរួមបញ្ចូលនូវផលប៉ះពាល់សេដ្ឋកិច្ចសង្គម នៃជំងឺរាតត្បាតមួយនេះផងដែរ”។
សូមជម្រាបថា តាមរយៈសិក្ខាសាលានេះ កម្ពុជាក្នុងនាមប្រធានអាស៊ានរំពឹងថា នឹងអាចទទួលបានធាតុចូលសំខាន់ៗ ក្នុងការសិក្សាអំពីសមិទ្ធិលទ្ធភាពពង្រីកវិសាលភាពនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនដល់បុគ្គលស្វ័យនិយោជន៍ ដើម្បីធានាឱ្យបាននូវការងារសមរម្យ សន្តិសុខប្រាក់ចំណូល សមធម៌សង្គម សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ដែលជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយមិនទុកនរណាម្នាក់ឱ្យនៅក្រៅប្រព័ន្ធសន្តិសុខសង្គមឡើយ ។

សិក្ខាសាលាថ្នាក់អាស៊ានខាងលើ ប្រព្រឹត្តទៅចំនួន ០២ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូអាស៊ានចំនួន ១០ប្រទេស, តំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា, តំណាងរដ្ឋសមាជិកអាស៊ាន, សហព័ន្ធនិយោជកអាស៊ាន, ក្រុមប្រឹក្សាសហជីពអាស៊ាន, លេខាធិការដ្ឋានអាស៊ាន, អង្គការអន្តរជាតិខាងការងារ, សមាគមសន្តិសុខសង្គមអាស៊ាន, អង្គការស្ត្រីក្នុងការងារក្រៅប្រព័ន្ធ, និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជា ១៥០នាក់ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ អេមព្រីសអង្គរ ខេត្តសៀមរាប៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាឥតគិតថ្លៃ ៖ សាលាមធ្យមវិចិត្រសិល្បៈ ប្រកាសជ្រើសរើសសិស្សចូលរៀន សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2026
សាលាមធ្យមវិចិត្រសិល្បៈ ដែលជាគ្រឹះស្ថានសិក្សាអប់រំចំណេះទូទៅ និងបច្ចេកទេសជំនាញវិជ្ជាជីវៈសិល្បៈ ស្ថិតក្រោមឱវាទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការប្រឡងជ្រើសរើសសិស្សានុសិស្សទាំងពីរភេទ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជាសាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ២១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2026
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដែលជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ កំពុងប្រកាសដល់សិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រ...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2025
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា...

ក្រសួងអប់រំជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែងនៅសាកលវិទ្យាល័យលីមកុកវីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2023
ជាឱកាសសម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីងប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2025
ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































