វៀតណាមមានគោលដៅអភិវឌ្ឍន៍គំនិតយុវជនឱ្យក្លាយជាសហគ្រិនវ័យក្មេង ១.៣លាននាក់មុនឆ្នាំ២០៣០

ទីក្រុងហាណូយ – រដ្ឋាភិបាលរៀតណាមបានអនុម័តកម្មវិធីផ្តល់ជំនួយសម្រាប់សហគ្រិនវ័យក្មេង ឬ Youth Start – Up Program (២០២២ – ២០៣០) ដើម្បីបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋានដល់យុវជនលើគំនិតអាជីវកម្មចាប់ផ្តើមថ្មី និងការអភិវឌ្ឍអាជីវកម្មឆ្ពោះទៅកាន់ការប្រកួតប្រជែងទាំងក្នុងប្រទេស និងក្នុងតំបន់ ។ រដ្ឋាភិបាលចង់ឃើញសហគ្រិនវ័យក្មេងយ៉ាងហោចណាស់ ១.៣លាននាក់ដំណើរការសកម្មមុនឆ្នាំ២០៣០ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VietNam News កាលពីពេលថ្មីៗនេះ បន្ទាប់ពីការប្រកាសរបស់លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam (Vũ Đức Đam) លើការអនុម័តកម្មវិធីផ្តល់ជំនួយ ។

យន្តការគាំទ្ររបស់កម្មវិធីផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍សហគ្រិនវ័យក្មេងខាងលើនេះ ផ្តោតសំខាន់លើការបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋានដល់យុវជនលើការចាប់ផ្តើម និងអភិវឌ្ឍអាជីវកម្មស្របតាមការរីកចម្រើនបច្ចេកវិទ្យាឌីជីថល ។ យុវជននឹងទទួលបានឱកាសសិក្សាពីការរៀបចំផែនការអាជីវកម្ម ការស្វែងរកប្រភពដើមទុនសម្រាប់អាជីវកម្ម ការកសាងនិងបង្កើតបណ្តាញដើម្បីគាំទ្រដល់ការចែកចាយ ការគ្រប់គ្រងធនធានមនុស្ស របៀបធ្វើទីផ្សារផលិតផល ព្រមទាំងការបង្កើតផលិតផលថ្មីៗ ដោយចាប់ផ្តើមពីគំនិតយុវជន ។

លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam មានប្រសាសន៍ថា គោលដៅនៃដំណាក់កាលទី១ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ រដ្ឋនឹងគាំទ្រដល់យុវជនយ៉ាងហោចណាស់ ៨ពាន់នាក់ ដើម្បីចាប់ផ្តើមអាជីវកម្មរបស់ពួកគេ ដោយក្នុងនោះគាំទ្រយុវជនចំនួន ១ពាន់នាក់ឱ្យចាប់ផ្តើមអាជីវកម្មថ្មី និងប្រកបដោយភាពច្នៃប្រតិដ្ឋ ។ ស្មារតីសហគ្រិនភាពត្រូវផ្សព្វផ្សាយក្នុងចំណោមយុវជន ។

ទន្ទឹមគ្នានេះ កម្មវិធីបានកំណត់គោលដៅជាក់លាក់ យ៉ាងហោចណាស់អាជីវកម្មដែលគ្រប់គ្រងដោយយុវជន មានចំនួន ៨ម៉ឺននាក់ បានទទួលការប្រឹក្សាយោបល់ និងគាំទ្របច្ចេកទេសអភិវឌ្ឍន៍អាជីវកម្មពីអ្នកជំនាញ។ បន្ថែមលើនេះ រដ្ឋាភិបាលមានគោលបំណងឱ្យយុវជនរៀតណាមចំនួន ១សែននាក់ ទទួលបានចំណេះដឹងតាមរយៈការបណ្តុះបណ្តាលភាពជាសហគ្រិន និងការគ្រប់គ្រងអាជីវកម្ម ។ បន្ទាប់មករដ្ឋាភិបាលនឹងអនុវត្តផែនការដំណាក់កាលទី២ ដើម្បីសម្រេចលទ្ធផលត្រឹមឆ្នាំ២០៣០ ។

សម្រាប់លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ជឿជាក់ថា សហគ្រិនវ័យក្មេងនឹងទទួលបានការបណ្តុះបណ្តាលដោយយកចិត្តទុកដាក់ ដើម្បីជំរុញការចាប់ផ្តើមអាជីវកម្មរបស់ពួកគេឱ្យស្របតាមទំនើបកម្មឌីជីថល ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលគ្រប់គ្រងអាជីវកម្ម ការផលិត ការផ្តល់សេវាកម្ម ការដឹកជញ្ជូន និងការផ្សាយពាណិជ្ជកម្មជាដើម ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃអង្គារ៍ ទី០១ ខែតុលាកន្លងទៅ នៅក្នុងវេទិកាសហគ្រិនវ័យក្មេងជាតិឆ្នាំ២០២២ ដែលរៀបចំដោយគណៈកម្មាធិការមជ្ឈឹមនៃសហភាពយុវជនកុម្មុយនីស្តហូជីមិញ (HCYU) និងសហព័ន្ធយុវជនវៀតណាម (VYF) នៅទីក្រុងហាណូយ លោក Vu Duc Dam បានបញ្ជាក់ថា ដើម្បីលើកកម្ពស់សហគ្រិនភាព និងអភិវឌ្ឍន៍ប្រទេសក្រោយវិបត្តិកូវីដ-១៩ ព្រមទាំងបង្កើតបរិយាកាសអាជីវកម្មសម្រាប់យុវជន រដ្ឋត្រូវបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់យុវជនក្នុងការចាប់ផ្តើមអាជីវកម្ម ដើម្បីឱ្យវៀតណាមមានសហគ្រិនវ័យក្មេងពីចន្លោះ ១.៣ – ១.៥ លាននាក់នៅត្រឹមឆ្នាំ២០២៥ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...