សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បង្កើតឱកាសសិក្សា និងចែករំលែកចំណេះដឹងជាសកល ជាមួយសាកលវិទ្យាល័យអារីហ្សូណា (UA)

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសហការជាមួយសាកលវិទ្យាល័យអារីហ្សូណា (UA) ក្នុងប្រធានបទ «ស្វែងយល់ពី UA នៅ AUPP» នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) ដែលមានអត្ថន័យយ៉ាងសំខាន់ក្នុងការបង្កើតឱកាសសិក្សា និងចែករំលែកចំណេះដឹងជាសកល។

វេទិកាជជែកពិភាក្សានេះបានផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងផ្នែកទំនាក់ទំនងនៅក្នុងវិស័យឧស្សាហកម្មដែលកំពុងលូតលាស់ និងជាសាកលភាវូបនីយកម្ម។ កិច្ចពិភាក្សានេះ មានវាគ្មិនចំនួនបួនរូប រួមមាន លោកស្រី Hillary Vance ជំនួយការអនុប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យអារីហ្សូណា, កញ្ញា Katherine M. Diop អនុប្រធានបេសកកម្មស្តីទីនៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា, លោកជំទាវ អ៊ឹង ឈីវលី អតីតនិស្សិតនៃសាកលវិទ្យាល័យអារីហ្សូណា និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Lyly Food Industry Co., Ltd. និង លោក Rex Lam នាយកគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។

កម្មវិធីនេះបានផ្តោតលើការចែករំលែកបទពិសោធន៍ ចំណេះដឹង និងចែករំលែកគន្លឹះសំខាន់ៗសម្រាប់និស្សិត អ្នកសិក្សា ក្នុងវិស័យទំនាក់ទំនង និងអាជីវកម្ម។ ក្រៅពីនេះ កម្មវិធីក៏បានបង្ហាញពីភាពរឹងមាំ នៃការសហការរវាងសាកលវិទ្យាល័យ AUPP និង សាកលវិទ្យាល័យ UA ដែលផ្តល់ឱកាសដល់សិស្សនិស្សិតនៅកម្ពុជាបានសិក្សានៅក្នុងបរិយាកាសស្តង់ដារបែបអាមេរិក។

គួរបញ្ជាក់ផងដែរ កម្មវិធីសញ្ញាបត្រដែលផ្តល់ជូននៅសាកលវិទ្យាល័យ AUPP ក្នុងភាពជាដៃគូជាមួយ សាកលវិទ្យាល័យ UA មានដូចជា ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ផ្នែកទំនាក់ទំនង ផ្នែកទីផ្សារឌីជីថល និងផ្នែកច្បាប់។ កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងដើម្បីបំពេញតាមតម្រូវការនៃសេដ្ឋកិច្ចរបស់កម្ពុជា និងសាកលលោកភាវូបនីយកម្ម ដោយបំពាក់ឱ្យសិស្សនូវជំនាញនៃការអនុវត្តជាក់ស្តែង សមត្ថភាពនៃការគិតវិភាគប្រកបដោយវិជ្ជមាន និងទស្សនវិស័យជាសកល។

អំពី AUPP
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាស្តង់ដារបែបអាមេរិក និងកម្មវិធីសញ្ញាបត្រពីរដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក។ សិស្សនិស្សិតមានឱកាសជ្រើសរើសីមុខជំនាញ១៣មុខផ្សេងៗគ្នានៅក្នុងមហាវិទ្យាល័យធុរកិច្ច បច្ចេកវិទ្យាឌីជីថល នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ នៅ AUPP មហាវិទ្យាល័យជំនាញរបស់យើងបាននាំមកនូវចំណេះដឹង និងបទពិសោធន៍ក្នុងសង្គមពិតជាច្រើនដល់ថ្នាក់រៀន ដោយផ្តល់ឱ្យសិស្សនិស្សិតនូវការយល់ដឹង និងការណែនាំដែលមិនអាចកាត់ថ្លៃបាន នៅពេលពួកគេចាប់ផ្តើមដំណើរការសិក្សាជាមួយ AUPP។

វគ្គសិក្សាថ្មី ២០២៥ កំពុងបើកទទួលពាក្យចូលរៀន ដាក់ពាក្យឥឡូវនេះ៖ https://bit.ly/BachelorsApplication

ស្វែងយល់បន្ថែម៖
www.aupp.edu.kh
www.facebook.com/AUPPkh


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *