របាយការណ៍ ៖ សិស្សថ្នាក់ទី១២ អាមេរិកស្ទើរតែពាក់កណ្ដាល ខ្សោយជំនាញគណិតវិទ្យាថ្នាក់មូលដ្ឋាន

៤៥% នៃសិស្សវិទ្យាល័យនៅសហរដ្ឋអាមេរិក ត្រូវ​គេ​រកឃើញថាខ្សោយជំនាញគណិតវិទ្យាកម្រិតមូលដ្ឋាន ខណៈជាង ៣០% ខ្សោយជំនាញអានកម្រិតមូលដ្ឋាន ដែលនេះជាអត្រាទាបបំផុតក្នុងរយៈពេលជាង ៣ទសវត្សរ៍, នេះបើយោងតាមលទ្ធផលតេស្ត ដែលចេញផ្សាយដោយក្រសួងអប់រំសហរដ្ឋអាមេរិក។

របាយការណ៍បាននិយាយថា នៅក្នុងការសិក្សាមុខវិជ្ជាគណិតវិទ្យា ៦០% នៃសិស្សអាចកំណត់ចំនួនប្រជាជន ដោយប្រើដង់ស៊ីតេប្រជាជន និងតំបន់ ប៉ុន្តែតិចជាងពាក់កណ្ដាលអាចបំប្លែងស្ថានភាពជីវិតពិត ទៅជាកន្សោមពិជគណិត។ ការវាយតម្លៃគណិតវិទ្យារបស់ NAEP វាស់វែងចំណេះដឹង ដោយផ្អែកលើមាតិកាចំនួន ៤ ដែលក្នុងនោះរួមមាន ការគណនាលេខ, ការវាស់វែង និងធរណីមាត្រ, ការវិភាគទិន្នន័យ ស្ថិតិ និងប្រូបាប៊ីលីតេ និងពិជគណិត ក៏ដូចជា សមត្ថភាពរបស់សិស្សក្នុងការដោះស្រាយបញ្ហានៅក្នុងបរិបទគណិតវិទ្យា និងពិភពជាក់ស្ដែង។

នៅក្នុងការអាន សិស្ស ២ភាគ៣ អាចកំណត់អត្តសញ្ញាណគោលបំណងនៃអត្ថបទបញ្ចុះបញ្ចូលមួយ (persuasive essay) ប៉ុន្តែមានតែម្នាក់ក្នុងចំណោម ៥នាក់ប៉ុណ្ណោះ ដែលអាចទាញសេចក្ដីសន្និដ្ឋានពីអត្ថបទ ដោយប្រើទិន្នន័យ ដែលមានស្រាប់។ ការវាយតម្លៃការអាន NAEP ដោយប្រើអត្ថបទអក្សរសាស្ត្រ និងព័ត៌មាន ដើម្បីវាស់ស្ទង់ការយល់ដឹង ជាពិសេសសមត្ថភាពរបស់សិស្ស ក្នុងការកំណត់ទីតាំង និងរំលឹកព័ត៌មាន បញ្ចូល និងបកស្រាយ អ្វីដែលពួកគេអាន និងរិះគន់ ហើយវាយតម្លៃ។

៣២% នៃសិស្សថ្នាក់ទី១២ បានអនុវត្តនៅក្រោមកម្រិតមូលដ្ឋាន NAEP ក្នុងឆ្នាំ២០២៤ ពីរ ពិន្ទុខ្ពស់ជាងឆ្នាំ២០១៩ និង ១២ពិន្ទុខ្ពស់ជាងឆ្នាំ១៩៩២។ សិស្សនៅកម្រិតមូលដ្ឋានទំនងជាអាចកំណត់ទីតាំង និងកំណត់ព័ត៌មានលម្អិត ដែលពាក់ព័ន្ធ ដើម្បីគាំទ្រការយល់ដឹងអំពីព្យញ្ជនៈ។

រដ្ឋមន្ត្រីក្រសួងអប់រំអាមេរិក លោកស្រី Linda McMahon បាននិយាយថា លទ្ធផល NAEP បានបញ្ជាក់ពី «និន្នាការដែលបំផ្លិចផ្លាញ» ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួង លោកស្រីលើកឡើងថា នៅក្នុងដំណាក់កាលដ៏សំខាន់មួយ នៅពេលដែលសិស្សជិតបញ្ចប់ការសិក្សា និងចូលបម្រើការងារ ធ្វើជាយោធា ឬបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា សិស្សវិទ្យាល័យអាមេរិកជិតពាក់កណ្ដាល កំពុងធ្វើតេស្តនៅកម្រិតមូលដ្ឋានគណិតវិទ្យា និងការអាន។

ទោះបីជាត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំលើកម្មវិធី K-12 ក៏ដោយ គម្លាតនៃសមិទ្ធិផល កំពុងតែរីកធំ ហើយសិស្សវិទ្យាល័យកាន់តែច្រើនកំពុងអនុវត្តការអានកម្រិតមូលដ្ឋាន និងកម្រិតមធ្យម។

លោកស្រីសង្កត់ធ្ងន់ថា ប្រសិនបើអាមេរិកនឹងនៅតែបន្តប្រកួតប្រជែងក្នុងកម្រិតសកល សិស្សត្រូវតែអាចអានបានស្ទាត់ជំនាញ គិតប្រកបដោយការត្រិះរិះពិចារណា និងបញ្ចប់ការសិក្សា ដែលមានសមត្ថភាព ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...