ទោះនៅតំបន់ដាច់ស្រយាល អ្នកគ្រូ ប៉ែន សុគន្ធារី ជំនះប្រើបច្ចេកវិទ្យាក្នុងការបង្រៀន ដើម្បីកាត់បន្ថយគម្លាតចំណេះដឹងរវាងអ្នកទីក្រុង និងជនបទ

ព្រោះតែឆន្ទៈ ចង់ឃើញប្រជាជននៅទីជនបទដាច់ស្រយាល មានលទ្ធភាពទទួលបានព័ត៌មានគ្រប់គ្រាន់ដូចអ្នកទីក្រុង និងចង់កាត់បន្ថយគម្លាតចំណេះដឹងរវាងអ្នករស់នៅទីក្រុង និងជនបទ បានជំរុញ​ អ្នកគ្រូ ប៉ែន សុគន្ធារី ដឹកនាំបុគ្គលិក និងសិស្សនុសិស្ស ឱ្យទទួល​បាន​ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការរៀន និងបង្រៀន រហូតពួកគេ​មានលទ្ធភាពប្រើបច្ចេកវិទ្យាថ្មីៗ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានទៀត។

អនុវិទ្យាល័យ ថ្មតាព្រហ្ម មានទីតាំង​ស្ថិតនៅភូមិត្បូងខ្លា ឃុំអូរម្រេះ ស្រុកសៀមបូក មានចម្ងាយ​៥២គីឡូម៉ែត្រ​ពីទីរួមខេត្តស្ទឹងត្រែង និង​ចម្ងាយ​ប្រមាណ៥០០គីឡូម៉ែត្រ​ពី​រាជធានីភ្នំពេញ។ អនុវិទ្យាល័យនេះ មានសិស្សកំពុងសិក្សាចំនួន ១១៤នាក់ និងមានអាគារសិក្សាត្រឹមតែមួយខ្នងប៉ុណ្ណោះ។ ត្បិតថា ជាសាលារៀនតូច មានសិស្សតិច និងនៅតំបន់ជនបទ ប៉ុន្តែសិស្សានុសិស្សនៅទីនេះ គឺមានឱកាសទទួលបានការសិក្សាបែបទំនើប ដូចសិស្សដែលកំពុងសិស្សនៅប្រជុំជន និងនៅទីក្រុងដែរ។

អ្នកគ្រូ ប៉ែន សុគន្ធារី កំពុងប្រជុំជាមួយនិស្សិតកម្មសិក្សា។

អ្នកគ្រូ ប៉ែន សុគន្ធារី នាយិកា អនុវិទ្យាល័យ ថ្មតាព្រហ្ម បានរៀបរាប់ថា គិតមកទល់នឹងបច្ចុប្បន្ននេះ អ្នកគ្រូដែលជានាយិកាសាលា បានដឹកនាំលោកគ្រូអ្នកគ្រូ ដែលជាបុគ្គលិក និងសិស្សា​នុសិស្ស​ក្នុងសាលានេះ ឱ្យប្រើប្រាស់បច្ចេកវិទ្យា ដើម្បីសិក្សាអស់រយៈពេល ៤ឆ្នាំមកហើយ។ អ្នកគ្រូថា កាលពីដើមឆ្នាំ២០២០ នៅពេលគម្រោងនេះ បានចាប់ផ្ដើមដំបូង មិនសូវជាមានការគាំទ្រពីសំណាក់អ្នក​អាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូនោះទេ ព្រោះតែពួកគាត់យល់ថា សាលានឹងមិនអាចនាំកូនៗពួកគាត់ទៅដល់គោលដៅ ខណៈ​លោកគ្រូអ្នកគ្រូពិបាក​ក្នុងការ​រត់​តាម​ឱ្យ​ទាន់បច្ចេកវិទ្យា។

នៅពីក្រោយភាពជោគជ័យ ដែលយើងមើលឃើញនេះ មានឧបសគ្គជាច្រើន ជាពិសេសអាណាព្យាបាល មួយចំនួនបានយល់ថា សាលានឹងមិនអាចនាំកូនៗរបស់គាត់ឱ្យដល់គោលដៅ និងនាំឱ្យរៀនបែបស្មុគស្មាញជាដើម។ ចំពោះបុគ្គលិកក៏មានដែរ គាត់មិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេ នៅពេលដែលសាលាចាប់ផ្ដើមអនុវត្តបច្ចេកវិទ្យាបែបនេះ, ដោយសារគាត់ត្រូវប្រឹងប្រែងរៀន រត់តាម និងពង្រឹងសមត្ថភាព

អ្នកគ្រូ សុគន្ធារី បន្ថែមថា ទោះខ្វះការគាំទ្រនៅដំណាក់កាលដំបូង ប៉ុន្តែរយៈពេល ២ឆ្នាំចុងក្រោយនេះ​ ដំណើរការបង្រៀនតាមបែបទំនើប ដែលអ្នកគ្រូផ្ដួចផ្ដើមបានទទួលភាពជោគជ័យ និងផ្លែផ្កាជាបន្តបន្ទាប់។ ជាក់ស្ដែង បច្ចុប្បន្ន គ្រូបង្រៀន ភាគច្រើន សុទ្ធតែអាចប្រើកុំព្យូទ័រ បង្កើតស្លាយ និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីរៀន និងបង្រៀន, ខណៈសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះ គឺជាប់រហូតដល់ ១០០ភាគរយ។ អ្នកគ្រូបញ្ជាក់បន្ថែមទៀតថា រាល់ថ្ងៃនេះ រាល់កិច្ចការរៀនសូត្រ និងប្រឡង ក្នុងសាលាគឺត្រូវប្រើទូរស័ព្ទ និងកុំព្យទ័រ។

សកម្មភាព គ្រូបង្រៀន ដោយប្រើស្លាយ នៅសាលាអនុវិទ្យាល័យ ថ្មតាព្រហ្ម ។

បើតាមអ្នកគ្រូ សុគន្ធារី បច្ចុប្បន្ននេះ ឧបសគ្គចម្បង ដែលសាលាអ្នកគ្រូជួបប្រទះគឺ កម្សោយសេវាអ៊ីនធឺណិត, យ៉ាងណាក៏ដោយ ដោយមើលឃើញពីបញ្ហានេះ អាណាព្យាបាលបានបង្កើតជាមូលនិធិគាំទ្រ ការចំណាយលើថ្លៃសេវាអ៊ីនធឺណិត ដែលអាចផ្គត់ផ្គង់លើការប្រាស់ប្រាស់ដុំវាយហ្វាយបាន។

ការសាទរ និងគាំទ្រពីភាគីពាក់ព័ន្ធ ព្រមទាំងផ្លែផ្កាជាបន្តបន្ទាប់នៃការដឹកនាំរបស់អ្នកគ្រូ បានធ្វើឱ្យអនុវិទ្យាល័យថ្មតាព្រហ្ម ទទួលបានជ័យលាភីសាលាស្ដង់ដាគំរូ ពីក្រសួងអប់រំ យុវជន និងកីឡា ហើយក៏​ក្លាយជាសាលារៀនគំរូមួយក្នុងខេត្តស្ទឹងត្រែង។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ មានប្រសាស៍ថា សកម្មភាពនេះជាការចូលរួមមួយសំខាន់ របស់លោកគ្រូ អ្នកគ្រូ ដែលមាននវានុវត្តន៍ទាក់ទងនឹង វិធីសាស្ត្របង្រៀន ជាពិសេស ធ្វើយ៉ាងណានាំឱ្យសិស្សានុសិស្សមានបំណិនសតវត្សរ៍ទី២១ ពាក់ព័ន្ធ នឹង AI និង ឌីជីថល។ ជាមួយគ្នានេះលោកជំទាវ ក៏បានលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ ក្នុងការបន្តការធ្វើនវានុវត្តន៍ក្នុងការជំរុញការអប់រំ ដ៏សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...