អ្នកជំនាញលើកឡើងថា AI អាចជំរុញការអភិវឌ្ឍ តែក៏អាចបង្កហានិភ័យក្នុងសង្គម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) គឺជាបញ្ហាមួយមានលក្ខណៈស្មុគស្មាញ និងបញ្ហាប្រឈមច្រើន ហើយទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ខណៈបច្ចេកវិទ្យានេះ ផ្ដល់ទាំងអត្ថប្រយោជន៍ និងហានិភ័យដល់សង្គម ដូច្នេះ តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់អ្នកផលិត និងអ្នកប្រើប្រាស់។

លោកស្រីបណ្ឌិត ព្រហ្ម សុភា ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិស្វកម្ម និងជាសាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យខេមតិច បានលើកឡើងនៅក្នុងសិក្ខាសាលា ស្ដីពី «សហវិវត្តន៍មនុស្ស-ម៉ាស៊ីន (AI) ៖ ការបញ្ជ្រាបវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងសង្គម (STS)» កាលពីថ្ងៃទី១០ ធ្នូ កន្លងទៅថា បញ្ញាសិប្បនិម្មិត (AI) គឺជាកាំបិតមុខពីរ ព្រោះបច្ចេកវិទ្យានេះអាចផ្ដល់ទាំងអត្ថប្រយោជន៍ និងគុណវិបត្តិសម្រាប់សង្គម អាស្រ័យលើ ការបង្កើត ការប្រើប្រាស់ និងរបៀបនៃការគ្រប់គ្រង ដែលមានតម្លាភាព និងទំនួលខុសត្រូវខ្ពស់។

លោកស្រីបណ្ឌិត ព្រហ្ម សុភា ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិស្វកម្ម និងជាសាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យខេមតិច កំពុងមានប្រសាសន៍លើវេទិកា។

អ្នកជំនាញវិស្វកម្មរូបនេះបញ្ជាក់ថា រាល់ការអភិវឌ្ឍនៃបច្ចេកវិទ្យា គឺតែងតែមានភាពផ្ទុយគ្នា ជាមួយនឹងការអភិរក្ស ប៉ុន្តែ មនុស្សមិនអាចព្យាយាមគ្រប់គ្រងទាំងស្រុងលើការវិត្តន៍នៃបញ្ញាសិប្បនិម្មិត (AI) នោះទេ។ មិនអាចគ្រប់គ្រងបានទាំងស្រុង ព្រោះ ការបដិសេធ មិនទទួលយក ឬហាមឃាត់មិនឱ្យមានការប្រើប្រាស់ នឹងបង្កផលអវិជ្ជមានសម្រាប់សង្គមផងដែរ។ ដូច្នេះ អ្វីដែលមនុស្សអាចធ្វើបានគឺត្រូវរក្សាតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សបច្ចេកវិទ្យានេះ ក្នុងរូបភាពដ៏ត្រឹមត្រូវមួយ។

លោក Daruis Lui ប្រធានផ្នែកយុទ្ធសាស្ត្រភាពជាដៃគូ និងកំណើនបញ្ញាសិប្បនិម្មិត (AI) សិង្ហបុរី លើកឡើងថា យើងមិនអាចគ្រប់គ្រង ឬរារាំងការវិវត្តន៍នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នេះបានទេ។ ប៉ុន្តែអ្វីដែលមនុស្សអាចធ្វើបាន គឺរដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវតែមានវិធីសាស្ត្រផ្សព្វផ្សាយ និងបង្រៀនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ឱ្យដឹងពីរបៀបប្រើប្រាស់បច្ចេកវិទ្យានេះឱ្យបានត្រឹមត្រូវ ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គមទាំងមូល។

លោក ឆែម សិរីវឌ្ឍ សហស្ថាបនិក និងជាប្រធាន AI Forum មានប្រសាសន៍ថា បញ្ញាសិប្បនិម្មិត (AI) មិនគ្រាន់តែជាឧបករណ៍ទៀតនោះទេ ប៉ុន្តែបច្ចេកវិទ្យានេះ ជាដៃគូដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍរបស់មនុស្សទាំងក្នុងការងារ ការសិក្សា ការទំនាក់ទំនង និងជីវភាពរស់នៅប្រចាំថ្ងៃ។ យ៉ាងណាក៏ដោយ ការប្រើប្រាស់ប្រកបដោយ តម្លាភាព សុក្រឹត្យភាព និងគណនីយភាព គឺពិតជាសំខាន់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...