មនុស្ស​វ័យ​ជំទង់ មាន​តម្រូវ​ការ​៣យ៉ាងសំខាន់ ដែល​អាណាព្យាបាល​គួរ​យកចិត្ត​ទុកដាក់

កន្លងមកមានអាណាព្យាបាលជាច្រើនបានលើកឡើងថា មនុស្សវ័យជំទង់គឺជាវ័យដែលពិបាកនិយាយគ្នា ដោយមនុស្សវ័យនេះហាក់មានភាពប្លែក និងរឹងរូស។ បើយោងតាមសៀវភៅ «ការចិញ្ចឹមកូនបែបវិជ្ជមាន» របស់ក្រសួងកិច្ចការនារី បង្ហាញថា មនុស្សដែល​ឈាន​ដល់វ័យជំទង់ពួក​គេ​មានតម្រូវការមួយ​ចំនួន​ដូចជា ការ​ស្រលាញ់ និងយកចិត្តទុកដាក់, ច្បាស់លាស់ និងយុត្តិធម៌ , ការពន្យល់ហេតុផលជាជាងការប្រាប់ ឬបង្គាប់បញ្ជាឱ្យធ្វើអ្វីមួយជាដើម។

ខាងក្រោមនេះ គឺជា​តម្រូវ​ការ​សំខាន់ៗ​៣យ៉ាង ដែល​​មនុស្ស​វ័យជំទង់ត្រូវ​ការ​​ពីឪពុកម្តាយ ឬ​អាណាព្យាបាល៖

១.ផ្តល់ទំនុកចិត្ត ៖ ការផ្តល់ទំនុកចិត្តទៅកាន់វ័យជំទង់គឺជាហេតុផលសំខាន់ ទោះបីជាគេត្រូវការអភិវឌ្ឍភាពឯករាជ្យក៏ដោយ ក៏មនុស្សវ័យជំទង់នៅតែត្រូវការដឹងថា មានឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ នៅតែគាំទ្រគេឬទេ។ មួយវិញទៀត ត្រូវ​គោរពនូវភាពឯកជនរបស់មនុស្សវ័យជំទង់ ប៉ុន្តែត្រូវរក្សាត្រឹមព្រំដែនដែលមាន សុវត្ថិភាពដល់ពួកគេ។ ហើយអ្វីដែលសំខាន់មួយទៀត សូមឱ្យស្មោះត្រង់ និងនិយាយត្រង់ៗនៅពេលដែលនិយាយអំពីប្រធានបទដែលរស៊ើប ដូចជាការប្រើគ្រឿងញៀន ផឹកសុរា ជក់បារី ឬបញ្ហាភេទ ជាដើម។ អាណាព្យាបាលគួរលើកទឹកចិត្តឱ្យមានការហាត់ប្រាណ និងលេងកីឡា បង្កើតកិច្ចការរួម និងព្យាយាមស្គាល់ ឬស្វែងយល់នូវមិត្តភក្តិរបស់មនុស្សវ័យជំទង់។

២.ផ្តល់ការយល់ចិត្ត ៖ គោរពនូវយោបល់របស់មនុស្សវ័យជំទង់ និងស្វែងយល់អំពីការគិត និងអារម្មណ៍នានា របស់គេតាមរយៈការស្ដាប់ ព្រោះវាជារឿងសំខាន់ណាស់ដែលគេដឹងថាមាននរណាម្នាក់ស្តាប់គេ។ សូមកុំរិះគន់អំពីសក់ សម្លៀកបំពាក់ របស់របរផ្ទាល់ខ្លួន ប៉ុន្តែសូមលើកជាការស្នើរឡើង ដែលឈរលើផលប៉ះពាល់នៃរបស់ទាំងនោះទៅលើពួកគេ។ ឧទាហរណ៍៖ ខ្ញុំដឹងថាអ្នកចូលចិត្ត និងស្រលាញ់សក់ពណ៌ក្រហម និងខោខូវប៊យ រឹបរាង ប៉ុន្តែវានឹងងាយក្នុងការទទួលបានការងារធ្វើប្រសិនបើអ្នកមាន សក់ពណ៌ខ្មៅ ឬ ស្លៀកពាក់របៀបផ្លូវការជាងនេះបន្តិចពេលអ្នកទៅធ្វើសម្ភាសន៍រកការងារ។

៣. យកចិត្តទុកដាក់៖  សូមព្យាយាមនិយាយជាមួយមនុស្សវ័យជំទង់ ទោះបីជាទទួលចម្លើយបានតែមួយម៉ាត់ក៏ដោយ ។ នៅពេលចង់ឱ្យមនុស្សវ័យជំទង់ធ្វើអ្វីមួយ សូមផ្តើមឡើងដោយការអញ្ជើញគេឱ្យធ្វើអ្វីៗជាមួយអ្នក ប៉ុន្តែកុំទទូចខ្លាំងពេក ដូចជាទៅដើរលេង ដើរទិញអីវ៉ាន់ ឬអ្វីផ្សេងទៀត។ សូមកត់សម្គាល់ទៅលើស្នាដៃទាំងអស់ ទោះតូចតាចក៏ដោយ ព្រោះមនុស្សវ័យជំទង់ចូលចិត្តរៀនអ្វីដែលថ្មី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...