កន្លងមកមានអាណាព្យាបាលជាច្រើនបានលើកឡើងថា មនុស្សវ័យជំទង់គឺជាវ័យដែលពិបាកនិយាយគ្នា ដោយមនុស្សវ័យនេះហាក់មានភាពប្លែក និងរឹងរូស។ បើយោងតាមសៀវភៅ «ការចិញ្ចឹមកូនបែបវិជ្ជមាន» របស់ក្រសួងកិច្ចការនារី បង្ហាញថា មនុស្សដែលឈានដល់វ័យជំទង់ពួកគេមានតម្រូវការមួយចំនួនដូចជា ការស្រលាញ់ និងយកចិត្តទុកដាក់, ច្បាស់លាស់ និងយុត្តិធម៌ , ការពន្យល់ហេតុផលជាជាងការប្រាប់ ឬបង្គាប់បញ្ជាឱ្យធ្វើអ្វីមួយជាដើម។
ខាងក្រោមនេះ គឺជាតម្រូវការសំខាន់ៗ៣យ៉ាង ដែលមនុស្សវ័យជំទង់ត្រូវការពីឪពុកម្តាយ ឬអាណាព្យាបាល៖
១.ផ្តល់ទំនុកចិត្ត ៖ ការផ្តល់ទំនុកចិត្តទៅកាន់វ័យជំទង់គឺជាហេតុផលសំខាន់ ទោះបីជាគេត្រូវការអភិវឌ្ឍភាពឯករាជ្យក៏ដោយ ក៏មនុស្សវ័យជំទង់នៅតែត្រូវការដឹងថា មានឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ នៅតែគាំទ្រគេឬទេ។ មួយវិញទៀត ត្រូវគោរពនូវភាពឯកជនរបស់មនុស្សវ័យជំទង់ ប៉ុន្តែត្រូវរក្សាត្រឹមព្រំដែនដែលមាន សុវត្ថិភាពដល់ពួកគេ។ ហើយអ្វីដែលសំខាន់មួយទៀត សូមឱ្យស្មោះត្រង់ និងនិយាយត្រង់ៗនៅពេលដែលនិយាយអំពីប្រធានបទដែលរស៊ើប ដូចជាការប្រើគ្រឿងញៀន ផឹកសុរា ជក់បារី ឬបញ្ហាភេទ ជាដើម។ អាណាព្យាបាលគួរលើកទឹកចិត្តឱ្យមានការហាត់ប្រាណ និងលេងកីឡា បង្កើតកិច្ចការរួម និងព្យាយាមស្គាល់ ឬស្វែងយល់នូវមិត្តភក្តិរបស់មនុស្សវ័យជំទង់។

២.ផ្តល់ការយល់ចិត្ត ៖ គោរពនូវយោបល់របស់មនុស្សវ័យជំទង់ និងស្វែងយល់អំពីការគិត និងអារម្មណ៍នានា របស់គេតាមរយៈការស្ដាប់ ព្រោះវាជារឿងសំខាន់ណាស់ដែលគេដឹងថាមាននរណាម្នាក់ស្តាប់គេ។ សូមកុំរិះគន់អំពីសក់ សម្លៀកបំពាក់ របស់របរផ្ទាល់ខ្លួន ប៉ុន្តែសូមលើកជាការស្នើរឡើង ដែលឈរលើផលប៉ះពាល់នៃរបស់ទាំងនោះទៅលើពួកគេ។ ឧទាហរណ៍៖ ខ្ញុំដឹងថាអ្នកចូលចិត្ត និងស្រលាញ់សក់ពណ៌ក្រហម និងខោខូវប៊យ រឹបរាង ប៉ុន្តែវានឹងងាយក្នុងការទទួលបានការងារធ្វើប្រសិនបើអ្នកមាន សក់ពណ៌ខ្មៅ ឬ ស្លៀកពាក់របៀបផ្លូវការជាងនេះបន្តិចពេលអ្នកទៅធ្វើសម្ភាសន៍រកការងារ។

៣. យកចិត្តទុកដាក់៖ សូមព្យាយាមនិយាយជាមួយមនុស្សវ័យជំទង់ ទោះបីជាទទួលចម្លើយបានតែមួយម៉ាត់ក៏ដោយ ។ នៅពេលចង់ឱ្យមនុស្សវ័យជំទង់ធ្វើអ្វីមួយ សូមផ្តើមឡើងដោយការអញ្ជើញគេឱ្យធ្វើអ្វីៗជាមួយអ្នក ប៉ុន្តែកុំទទូចខ្លាំងពេក ដូចជាទៅដើរលេង ដើរទិញអីវ៉ាន់ ឬអ្វីផ្សេងទៀត។ សូមកត់សម្គាល់ទៅលើស្នាដៃទាំងអស់ ទោះតូចតាចក៏ដោយ ព្រោះមនុស្សវ័យជំទង់ចូលចិត្តរៀនអ្វីដែលថ្មី៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2026
ឱកាសសម្រាប់និស្សិតដែលកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការទទួលបានអាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2026
ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2025
កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសអាហារូបករណ៍ ១០០% ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2025
វិទ្យាស្ថានបណ្តុះបណ្តាលឯកទេសសម្រាប់ឧស្សាហកម្មកាត់ដេរ (CGTI) កំពុងប្រកាសផ្តល់អាហារូបករណ៍ចំនួន១៦កន្លែង សម្រាប់សិស្សដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សាទាំងអស់។

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2025
សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/06/2026
ជាឱកាសសម្រាប់យុវជនកម្ពុជាក្នុងការផ្លាស់ប្តូរការសិក្សាទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































