ACU ជ្រើសរើសអ្នកស្ម័គ្រចិត្ត​ជាង៣ពាន់នាក់ សម្រាប់​ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ២០២៣

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាស​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ ចំនួន ៣០៤០នាក់ ដើម្បីចូលរួម​សង្កេតការណ៍​ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ខាងមុខ។

បើតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ អ្នក​ស្ម័គ្រចិត្ត​ទាំងជាង៣ពាន់នាក់នោះ សម្រាប់សង្កេតការណ៍ប្រឡងបាក់ឌុបនៅរាជធានីភ្នំពេញ ចំនួន ៥៥២នាក់, ខេត្តបន្ទាយមានជ័យ ចំនួន ១៣៣នាក់, បាត់ដំបង ចំនួន ២០៤នាក់, កំពង់ចាម ចំនួន ១៩៤នាក់, កំពង់ឆ្នាំង ចំនួន ៩៥នាក់, កំពង់ស្ពឺ ចំនួន ១១៤នាក់, កំពង់ធំ ចំនួន ១៣២នាក់, កំពត ចំនួន ១២៣នាក់, ខេត្តកណ្តាល ចំនួន ២៤៣នាក់, កោះកុង៣០នាក់, ក្រចេះ ចំនួន ៥២នាក់, មណ្ឌលគីរី ចំនួន ១៦នាក់, ព្រះវិហារ ចំនួន ៤២នាក់, ព្រៃវែង ចំនួន ១៧៩នាក់, ពោធិ៍សាត់ ចំនួន ៨៤នាក់, រតនគីរី ចំនួន ៤២នាក់, សៀមរាប ចំនួន ២៣៨នាក់, ព្រះសីហនុ ចំនួន ៤៥នាក់, ស្ទឹងត្រែង ចំនួន ២៤នាក់, ស្វាយរៀង ចំនួន ៩១នាក់, តាកែវ ចំនួន ២២១នាក់, កែប ចំនួន ៩នាក់, ប៉ៃលិន ចំនួន ១៦នាក់, ឧត្តរមានជ័យ ចំនួន ៣៩នាក់ និងខេត្តត្បូងឃ្មុំ ចំនួន ១២៣នាក់។

លក្ខខណ្ឌចុះឈ្មោះសុំធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ត្រូវមានអាយុចាប់ពី ២១ឆ្នាំ ឡើងទៅ មានមធ្យោបាយ ធនធាន ពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការងារសង្កេតការណ៍ស្ម័គ្រចិត្តដោយខ្លួនឯងរាប់ទាំងមធ្យោបាយធ្វើដំណើរផង គោរពទៅតាមច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តជាធរមាន ការចាត់តាំង ក្រុមដឹកនាំសង្កេតការណ៍ថ្នាក់កណ្តាល ថ្នាក់រាជធានី ខេត្ត និងថ្នាក់មណ្ឌល ជាពិសេសមានគណនីតេឡេក្រាមដែលមានឈ្មោះត្រឹមត្រូវពេញលេញ រូបថត លេខទូរស័ព្ទ។

អង្គភាពប្រឆាំងអំពើពុករលួយ នឹងផ្តល់អាទិភាពជ្រើសរើសអ្នកដាក់ពាក្យមុន និងផ្តល់អាទិភាពដល់នារី ដូច្នេះសម្រាប់សិស្ស និស្សិត ដែលមានចំណាប់អារម្មណ៍ សូមមកទទួលពាក្យសុំធ្វើអ្នកសង្កេតការណ៍ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ហើយប្រកាសឈ្មោះអ្នកជាប់ជាអ្នកសង្កេតការណ៍នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...