រដ្ឋលេខាធិការក្រសួងអប់រំ ៖ ចលនាប្រឡងប្រណាំង «កូនល្អ សិស្សល្អ មិត្តល្អ» រួមចំណែកសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃ ការអនុវត្តន៍ចលនាប្រឡងប្រណាំង៣ល្អ “ គឺកូនល្អ សិស្សល្អ មិត្តល្អ “ ថ្នាក់ជាតិ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា ចលនាប្រឡងប្រណាំ៣ល្អ រួមចំណែកសំខាន់ក្នុងការលើកកម្ពស់ការចូលរួមការងារស្ម័គ្រចិត្ត និងកែប្រែសីលធម៌ និងឥរិយាបទរបស់យុវជន កុមារក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្សរបស់សង្គម ។

រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បញ្ជាក់បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលអាណត្តិទី៧ នៅក្នុងកម្មវិធីនយោបាយ វិស័យអប់រំគឺជាវិស័យអាទិភាពមួយដ៏សំខាន់ នៃយុទ្ធសាស្ត្របញ្ចកោណ។ ហើយវិស័យអប់រំនេះ បាននឹងកំពុងមានការអភិវឌ្ឍន៍គ្រប់ផ្នែក ដើម្បីលើកកម្ពស់សមត្ថភាពសិស្ស-និស្សិត និងប្រជាពលរដ្ឋទូទៅឱ្យមានជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រខ្ពង់ខ្ពស់ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារពិសេសនោះ គឺផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍកម្លាំងយុវវ័យដែលជាកម្លាំងដ៏ខ្លាំងក្លា សម្រាប់បន្តវេនអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត ។

ឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត បញ្ជាក់ថា ផ្តើមចេញពីសកម្មភាពជំរុញចលនា ៣ល្អ កន្លងមកបានធ្វើឱ្យក្មួយៗយុវជន និងកុមារជាច្រើនចាប់អារម្មណ៍ និងបានផ្លាស់ប្តូរផ្នត់គំនិត និងទំលាប់ធ្វើការងារស្ម័គ្រចិត្ត និងចូលរួមយ៉ាងសកម្មក្នុងការងារសង្គមប្រកបដោយមោទនភាពជាតិ និងការខិតខំកសាងអំពើល្អរបស់ខ្លួន ចេះយកចិត្តទុកដាក់ជួយមិត្តភក្តិ គ្រួសារ និងសង្គមជាតិ ព្រមទាំងសង្វាតរៀនសូត្រផងដែរ ។

ឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត ក៏បានជំរុញឱ្យមន្រ្តី ថ្នាក់ដឹកនាំយុវជន និងកុមារគ្រប់ថ្នាក់ពិសេស យុវជន និងកុមារ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ខិតខំរិះរកវិធានការថ្មីៗ ព្រមទាំងបញ្ហាសំខាន់ៗដែលជាតម្រូវការពិតប្រាកដ ទាមទារឱ្យមានដំណោះស្រាយ ដើម្បីជំរុញចលនាប្រឡងប្រណាំង៣ល្អ ក្លាយជាចលនាមួយដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសមត្ថភាពយុវវ័យ និងជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបានក្នុងការលើកកម្ពស់គុណភាពអប់រំ ដោយផ្អែកតាមសសរស្ដម្ភទាំង៤នៃការអប់រំ គឺរៀនដើម្បីទទួលបានចំណេះដឹង រៀនដើម្បីចំណេះធ្វើ រៀនដើម្បីមានសីលធម៌ក្លាយជាពលរដ្ឋល្អ និងរៀនរស់នៅជាមួយគ្នា ដោយសុខសន្តិភាព។

គួរជម្រាបជូនថា កិច្ចប្រជុំបូកសរុបប្រឡងប្រណាំង៣ល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ឆ្នាំសិក្សា២០២២-២០២៣ ប្រព្រឹត្តទៅ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជន កុមារធ្វើការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការអនុវត្តសកម្មភាពការងារក្រុមប្រឹក្សាយុវជន-កុមារកម្ពុជា លើកទឹកចិត្តទទួលស្គាល់សមាជិកក្រុមប្រឹក្សាយុវជន-កុមារកម្ពុជាដែលសកម្ម និងជាវេទិការរវាងថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារយុវជន ដើម្បីពិភាក្សា និងជំរុញដំណើរការក្រុមប្រឹក្សាយុវជន-កុមារកម្ពុជាឱ្យកាន់តែប្រសើរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។