អនុវិទ្យាល័យ និង​វិទ្យាល័យ​ចំនួន៦៨ ចូលរួម​ប្រកួត​ប្រជែង​ការ​អនុវត្ត​សាលា​រៀនស្អាត និង​បរិស្ថាន​បៃតង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សាលាអនុវិទ្យាល័យ និង​វិទ្យាល័យ​ចំនួន៦៨ មានទីតាំងស្ថិត​នៅ​ក្នុង​រាជធានីភ្នំពេញ ត្រូវ​បានជ្រើសរើស​ឱ្យ​ចូលរួម​ប្រកួតប្រជែង ក្នុងការ​អនុវត្ត​សាលា​រៀនស្អាត និង​បរិស្ថាន​បៃតង។ នេះ​បើតាម​ប្រសាសន៍​លើកឡើងរបស់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងសិក្ខា​សាលា​ “កម្មវិធី​សាលារៀនស្អាត និង​បរិស្ថាន​បៃតង” កាលពីពេលថ្មីៗនេះ។

លោកជំទាវ គឹម សេដ្ឋានី មានប្រសាសន៍ថា ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផ្ទាល់ បាននិងកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាមួយចំនួនដូចជា៖ (១). ការប្រែប្រួលអាកាសធាតុ (២). ការបំពុល និង(៣). ការថយចុះនៃធនធានធម្មជាតិ។ បញ្ហាទាំងនេះមិនត្រឹមតែគំរាមកំហែងដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយទៀតផង ដែលយើងទាំងអស់គ្នាត្រូវសហការជាមួយគ្នា ដើម្បីស្វែងរក និងចាត់វិធានការនានា ក្នុងការចាត់វិធានការទប់ស្កាត់ និងដោះស្រាយបញ្ហាទាំងនេះ ហើយនោះជាអ្វីដែលក្រសួងអប់រំ និងដៃគូសហការកំពុងចូលរួមចំណែកធ្វើ ដោយចាប់ផ្តើមពីសិស្សរបស់យើង តាមរយះ “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង”។

បើតាម​ប្រសាសន៍​លោកជំទាវរដ្ឋលេខាធិការ ចាប់តាំងពីឆ្នាំ២០២៣មក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីធ្វើឱ្យសាលារៀនកាន់តែស្អាត និងកាន់តែប្រសើរឡើងរួមមាន ស្តង់ដាសាលាគំរូ យុទ្ធនាការគ្មានកាកសំណល់ និងកម្មវិធីប្រមូលទឹកភ្លៀង។ ដើម្បីឆ្លើយតប និងសម្រេចបាននូវសូចនាករសំខាន់ៗ ដែលមាននៅក្នុងស្តង់ដាទាំង៥ នៃសាលារៀនគំរូ ក្រសួងអប់រំ រួមជាមួយ​ក្រុមហ៊ុន​ឯកជនក្នុងស្រុក នឹងរៀបចំ​ឱ្យ​មានការប្រឡងប្រណាំងគ្នា រយៈពេល ៧ខែ ដោយផ្តោតលើការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញឱ្យទទួលបានជាសាលារៀនស្អាតនិងមានបរិស្ថានបៃតង ក៏ដូចជាលើកទឹកចិត្ត ឱ្យមានការគ្រប់គ្រងនិងការកែច្នៃ កាកសំណល់ផ្លាស់ស្ទិកផងដែរ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ​ក៏​ជឿជាក់ថា “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” នឹងអាច​បង្កើត​ឥទ្ធិពល​រលក​ដែល​លាត​សន្ធឹងហួសពីសាលារៀន​ និង​អាច​ទៅដល់ក្នុងសហគមន៍ និង​ប្រទេស​ ដោយ​ជំរុញ​ឱ្យ​មាន​វប្បធម៌ នៃភាព​ស្អាត (ចិត្តស្អាត បេះដូងស្អាត ឥរិយាបទស្អាត) ដែល​ដក់ជាប់​ពេញ​ក្នុង​សង្គម​ខ្មែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *