តើកត្តាចិត្តសាស្ត្រអ្វីខ្លះ ដែលនាំឱ្យយុវជនម្នាក់ក្លាយជាក្មេងទំនើង?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

បញ្ហាក្មេងទំនើង ជាបញ្ហាចាក់ស្រែះមួយនៅលើពិភពលោក រួមទាំងកម្ពុជា ដែលបានកើតមានជាបន្តបន្ទាប់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ វិបត្តិក្មេងទំនើងបានក្លាយជាកង្វល់ និងជាបន្ទុកដ៏ធំមួយក្នុងសង្គម ដោយហេតុថា ពួកគេបានបង្កអសន្តិសុខសង្គម បង្កើតហានិភ័យសម្រាប់អនាគតខ្លួនឯង និងគ្រួសារជាដើម។ ជាធម្មតា សាធារណៈជន និងប្រព័ន្ធផ្សព្វផ្សាយ តែងតែជជែក ពិភាក្សាវែកញែកអំពីមូលហេតុទូទៅ ដែលនាំឱ្យមានក្មេងទំនើង។ ខណៈកត្តាចិត្តសាស្ត្រ ហាក់មិនទាន់មានការបកស្រាយទូលំទូលាយនៅឡើយទេ។ ដូច្នេះតើមានកត្តាចិត្តសាស្ត្រអ្វីខ្លះ ដែលនាំឱ្យកុមារម្នាក់ក្លាយជាក្មេងទំនើង?

លោកបណ្ឌិត ភឿន ប៊ុណ្ណា អ្នកជំនាញផ្នែកចិត្តសាស្ត្រ មានប្រសាស៍ថា ក្មេងទំនើងគឺជាក្រុមដែលងាយរងគ្រោះ ជាពិសេសបញ្ហាផ្លូវចិត្ត។ លោកបណ្ឌិតបន្ថែមថា ការស្រាវជ្រាវភាគច្រើនរកឃើញទំនាក់ទំនងរវាងក្មេងទំនើងមានបញ្ហាផ្លូវចិត្តដូចជា បញ្ហាវិកលចរិត ជំងឺថប់បារម្ភ ជំងឹធ្លាក់ទឹកចិត្ត ការបំពានសារធាតុញៀន គ្រឿងស្រវឹង ការប៉ះទង្គិចផ្លូវចិត្តពីកុមារភាព ជំងឺបាក់ស្បាត ហើយ​ពួកគេ​ប្រឈមទៅនឹងការធ្វើអត្តឃាតខ្ពស់ជាមនុស្សធម្មតារហូតដល់ទៅ ៨ដង។

បណ្ឌិត ភឿន ប៊ុណ្ណា អ្នកជំនាញផ្នែកចិត្តសាស្ត្រ ។

លោកបណ្ឌិត ភឿន ប៊ុណ្ណា មានប្រសាស៍ថា កត្តាគ្រួសារ ច្បាប់សង្គម និងការអូសទាញពីមិត្តភក្ដិ គឺជាមូលហេតុចម្បង ដែលនាំឱ្យកុមារម្នាក់វិវត្តន៍ខ្លួនក្លាយជាក្មេងទំនើង ឬក្មេងដែលមិនគោរពច្បាប់សង្គម។ បើតាមលោកបណ្ឌិត ក្មេងទំនើង គឺជាជនរងគ្រោះនៃសង្គម ដែលមិនបានទទួលភាពកក់ក្ដៅ និងការគាំទ្រដែលសមស្របសម្រាប់ពួកគេ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា ក្នុងចំណោមកត្តាធំៗទាំង ៣ កត្តាគ្រួសារមានឥទ្ធិពលខ្លាំងជាងគេ លើអត្តចរិត និងការវិវត្តន៍របស់កុមារ និងក្មេងជំទង់។ លោកបន្តថា បើតាមការស្រាវជ្រាវ និងរបាយការណ៍វិទ្យាសាស្ត្របានបង្ហាញថា ក្មេងទំនើងភាគច្រើន កើតនៅក្នុងគ្រួសារ ដែលមិនមានវិន័យច្បាស់លាស់ គ្មានច្បាប់ទម្លាប់ ឪពុកម្តាយប្រើសារធាតុញៀន គ្រឿងស្រវឹង អំពើហិង្សាក្នុងគ្រួសារ  គ្រួសារមានបទឧក្រិដ្ឋ ឬជាសមាជិកក្រុមទំនើង ហើយពួកគេមិនទទួលបានភាពកក់ក្ដៅពីការចិញ្ចឹមបីបាច់ អប់រំមិនបានល្អ ពីអាណាព្យាបាល។ លោកបន្តថា កត្តារុញច្រានពីគ្រួសារ សង្គម និងវប្បធម៌ និងកត្តាអូសទាញពីក្រុមក្មេងទំនើងអាចជាមូលហេតុដែលធ្វើឱ្យពួកគេក្លាយជាក្មេងទំនើង។ ការមិនទទួលបានការគាំទ្រពីគ្រួសារ ឬផ្ទុយទៅវិញទទួលបានការគាំទ្រពីក្រុមរបស់ពួកគេ អាចធ្វើការបញ្ហានេះកាន់តែកើនឡើង។

លើសពីនេះ ភាគច្រើន ក្មេងទំនើងជាកុមារ ដែលមានភាពឯកា ឱ្យតម្លៃខ្លួនឯងទាប និងមិនមានអ្នកពិគ្រោះយោបល់នៅពេលមានបញ្ហា, នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ភឿន ប៊ុណ្ណា។

ក្នុងកត្តាគ្រួសារដដែល លោកបណ្ឌិត បានលើកឡើងថា គ្រួសារ និងអាណាព្យាបាល ដែលស្រឡាញ់កូនខ្លាំងពេក ឬផ្ទុយទៅវិញ ការមិនអើពើ មិនយកចិត្តទុកដាក់ បណ្ដោយឱ្យកុមារ ធ្វើសកម្មភាពគ្រប់យ៉ាង ទៅតាមអ្វីដែលគេចង់ធ្វើ និងមិនធ្វើការកែតម្រូវ ឬពន្យល់ណែនាំ ក៏អាចនាំឱ្យកុមារក្លាយជាក្មេងទំនើងបានដូចគ្នាដែរ។

ដោយឡែក ចំពោះកត្តាច្បាប់សង្គម លោកលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជាមានច្បាប់មួយដែលល្អហើយ ប៉ុន្តែចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តបន្ថែមទៀត ជុំវិញការរឹតបន្តឹងលើអាកប្បកិរិយារបស់កុមារ និងក្មេងជំទង់។ ខណៈកត្តាមិត្តភក្ដិអូសទាញ និងមជ្ឈដ្ឋានដែលកុមារកំពុងរស់នៅក៏អាចបណ្ដាលឱ្យកុមារម្នាក់ទទួលឥទ្ធិពលនៃសង្គមក្មេងទំនើងផងដែរ។

ក្មេងទំនើង អាចមានហ្សែនកោងកាចពីកំណើតឬទេ?

ពាក់ព័ន្ធនឹងកត្តាហ្សែន ឬកត្តាជីវសាស្ត្រ លោកបណ្ឌិត បានលើកឡើងថា ជុំវិញវិបត្តិអាកប្បកិរិយានេះ អាចមានភាគរយតិចតួច ដែលកុមារមានវិបត្តិអាកប្បកិរិយាប្រឆាំងសង្គម ឬ Anti-Social Personality disorder, លោកបន្តថា ប្រសិនបើកុមារ ឬក្មេងជំទង់មានជំងឺអាកប្បកិរិយានេះ មានន័យថា គាត់មានបញ្ហាផ្លូវចិត្ត ប៉ុន្តែអ្នកចិត្តសាស្ត្រមិនទាន់អាចកំណត់បាននៅឡើយទេថា បញ្ហានេះ បណ្ដាលមកពីហ្សែន ឬឥទ្ធិពលពីខាងក្រៅ ព្រោះបញ្ហាផ្លូវចិត្តមានលក្ខណៈស្មុគស្មាញ ដែលមិនអាចផ្តោតលើតែមួយជ្រុង ឬកត្តាមួយដើម្បីកំណត់នោះឡើយ។

ខណៈអ្នកជំនាញចិត្តសាស្ត្ររូបនេះ ជឿថា កុមារគឺជាក្រដាស ស ហើយសង្គម និងមជ្ឈដ្ឋានរស់នៅរបស់ពួកគេ (៩៩ភាគរយ) មានឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិត ផ្នត់គំនិត អារម្មណ៍ និងអាកប្បកិរិយារបស់គេ។ ហើយលោកជឿថា កត្តាហ្សែនមានឥទ្ធិពលលើកុមារ ត្រឹមតែ ១ភាគរយប៉ុណ្ណោះ។

វីធីសាស្ត្រជួយក្មេងទំនើង

អ្នកចិត្តសាស្ត្ររូបនេះ មានប្រសាសន៍ថា ដើម្បីជួយកុមារ និងក្មេងជំទង់ ដែលបានក្លាយខ្លួនជាក្មេងទំនើង គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានឪពុកម្ដាយ អាជ្ញាធរ សាលារៀន និងក្មេងៗខ្លួនឯង។ ខណៈឪពុកម្ដាយ គួរសិក្សាបន្ថែមអំពីភាពជាអាណាព្យាបាល ដើម្បីចិញ្ចឹមកូនប្រកបដោយវិធីសាស្ត្រត្រឹមត្រូវ។ ដោយឡែកចំពោះ ក្មេងទំនើងដែលត្រូវការការផ្លាស់ប្ដូរ គួរស្វែងរកការព្យាបាលផ្នែកផ្លូវចិត្តផងដែរ។

គួរជម្រាបជូនថា ក្នុងរយៈពេល ៧ខែ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការលុបបំបាត់ និងចាត់វិធានការផ្លូវច្បាប់រឹតរឹងលើក្មេងទំនើប ចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៤ មក សំណុំរឿងព្រហ្មទណ្ឌដែលពាក់ព័ន្ធនឹងក្មេងទំនើងបានបញ្ចូនមកតុលាការទូទាំងប្រទេសទាំង៣ដំណាក់កាល មានចំនួនសរុប ២១១៥សំណុំរឿង ក្នុងនោះតុលាការបានចាត់ការរួចចំនួន ១៥៧៩សំណុំរឿង។ នេះបើតាមលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។