មន្រ្តីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តនិស្សិតអាហារូបករណ៍អឺរ៉ាស្មូសផ្លឹស ខិតខំក្រេបយកចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្សកម្ពុជាដ៏មានសក្តានុពល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុងកម្មវិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍អឺរ៉ាស្មូសផ្លឹស (ERASMUS+) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីពេលកន្លងទៅថ្មីៗនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ដោយ​លើកទឹកចិត្តដល់និស្សិតអាហារូបករណ៍​អឺរ៉ាស្មូសផ្លឹស ខិតខំសិក្សាក្រេបយក​ចំណេះដឹងពីប្រទេសបារាំង ដើម្បីក្លាយ​ជាធនធានមនុស្សកម្ពុជាដ៏មានសក្តានុពល។

រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍អឺរ៉ាស្មូសផ្លឹស (ERASMUS+) ក៏មាននិស្សិតកម្ពុជាជាស្រ្តីម្នាក់អាចបន្តជាប់អាហារូបករណ៍របស់រដ្ឋាភិបាលបារាំង, ក្នុងន័យនេះ លោកជំទាវមើលឃើញថា កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែបង្ហាញពីចក្ខុវិស័យលើការអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែក៏បង្ហាញពីសមភាពយេនឌ័រនៅក្នុងវិស័យអប់រំកម្ពុជា ជាពិសេសលើថ្នាលបច្ចេកវិទ្យា និងជំនាញបច្ចេកទេស។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់បន្ថែមថា អាហារូបករណ៍អឺរ៉ាស្មូសផ្លឹស (ERASMUS+) គឺជាលទ្ធផលផ្លែផ្កានៃទំនាក់ទំនងល្អលើកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។

ជាមួយ​គ្នានេះ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា និស្សិតកម្ពុជាដែលនឹងទៅបន្តការសិក្សានៅសាធារណរដ្ឋបារាំងទាំងអស់នឹងចេះស្រលាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ហើយនឹងខិតខំសិក្សារៀនសូត្រពង្រឹងសមត្ថភាពឱ្យបានខ្ពស់ ដើម្បីត្រឡប់មកកាន់មាតុភូមិវិញប្រកបដោយលទ្ធផលផ្លែផ្កាសម្រាប់ជាធនធានមនុស្សកម្ពុជាដ៏មានសក្តានុពល។

និស្សិតកម្ពុជាជាប់អាហារូបករណ៍អឺរ៉ាស្មូសផ្លឹស (ERASMUS+) ២០២៥

គួរជម្រាបជូនថា និស្សិតកម្ពុជាដែលជាប់ជ័យលាភីអាហារូបករណ៍អឺរ៉ាស្មូសផ្លឹស (ERASMUS+) ទៅបន្តការសិក្សានៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥-២០២៦ មានចំនួន៣រូប ក្នុងនោះក៏​មានស្រ្តី១រូបដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *