សម្តេចធិបតី ៖ សាលា​រៀនគំរូចំនួន ៥០ នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​ម៉ោងរៀនបន្ថែម ដើម្បីពង្រឹងគុណភាពសិក្សា​របស់សិស្សានុសិស្ស

ក្នុងពិធីបិទសន្និបាតបូកសរុប​ការងារអប់រំ យុវជន និងកីឡា ឆ្នាំ​សិក្សា​២០២២-២០២៣ និងទិសដៅ​ឆ្នាំ​សិក្សា​២០២៣-២០២៤ នារសៀល​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើ​ឱ្យ​មានការ​រៀបចំ​សាលា​គំរូ​ចំនួន៥០ ដើម្បី​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​ម៉ោង​រៀនបន្ថែម​ដល់សិស្សានុសិស្ស ដើម្បីពង្រឹងគុណភាព​ការ​សិក្សា​របស់សិស្សានុសិស្ស​ឱ្យ​កាន់តែប្រសើរ ដូច​សាលា​រៀនជំនាន់ថ្មី។

សម្តេចធិបតីមានប្រសាសន៍ថា ក្នុង​ការ​អនុវត្តជាជំហ៊ានដំបូង គឺ​មាន៥០សាលា ដោយ​ផ្តោត​ទៅលើបឋមសិក្សា ។ សម្តេចបញ្ជាក់ថា ការសាកល្បងម៉ោងបន្ថែម​ទៅ​លើ​៥០សាលានេះ នឹងត្រូវអនុវត្តន៍​ក្នុងពេលឆាប់ៗ​ខាងមុខ ដោយវា​គឺជាគោលនយោបាយគំរូសាកល្បងមួយ ដើម្បីរកគន្លឹះផ្សារភ្ជាប់រវាងសាលាធម្មតាមានម៉ោងសិក្សា​៣ម៉ោងកន្លះ ដោយ​ពន្លាត​ថែម២ម៉ោងក្នុងមួយថ្ងៃ ហើយ​ជាគោលដៅនៅថ្ងៃក្រោយ ពេលដែលមានលទ្ធភាពគ្រប់គ្រាន់ យើងចង់​ឱ្យ​សាលា​រៀនទាំងអស់ដូចសាលារៀនជំនាន់ថ្មី ហើយ​នេះគឺជាអ្វីដែលយើងចង់បាន។

យោង​តាម​របាយការណ៍របស់ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា គោលការណ៍​ណែនាំ​ស្តីពី​ការ​រៀនពេញ​មួយថ្ងៃ នឹង​ត្រូវ​ដាក់ចេញ​ឱ្យ​អនុវត្ត​នៅ​តាម​សាលា​រៀន​ដែលមានសក្តានុពល ទាំងលទ្ធភាពអគារសិក្សា បន្ទប់រៀន និងគ្រូបង្រៀន ក្នុងគោលបំណង​ឱ្យ​សិស្ស​មាន​ទំនុកចិត្ត​ចំពោះ​សាលារៀន​ដែលមានសក្តានុពល ក្នុងការ​ទទួលបាន​ការ​អប់រំ​ប្រកបដោយ​គុណភាព, ការ​លើក​កម្ពស់​គុណភាពអប់រំ និង​បង្កើត​ឱកាស​សិក្សា​វែងឆ្ងាយ ព្រមទាំង​ការ​បង្ការ​មិនឱ្យ​សិស្ស​យកពេលទៅប្រព្រឹត្ត​អំពើអបាយមុខផ្សេងៗ, សាលា​រៀន​មានការរីកចម្រើន​ខាងផ្នែក​កែលម្អបរិស្ថាន ការ​អនុវត្ត​កម្មវិធីសិក្សា​បានគ្រប់ជ្រុងជ្រោយ ការអនុវត្ត​វិធីសាស្រ្ត​បង្រៀនថ្មីៗ ជាពិសេស​លើក​កម្ពស់អំណាន និង​ការ​រៀនបចំ​សកម្មភាព​ក្រៅម៉ោង​សិក្សា ដូចជា​សិល្បៈ តន្រ្តី វប្បធម៌ គេហវិជ្ជា បណ្ណាល័យ ការ​អប់រំសីលធម៌ វិន័យ និង​សម្មាធិ, ការ​ប្រើប្រាស់​ធនធាន​សម្ភារៈ​របស់សាលារៀន និង​ម៉ោង​សិក្សា​ឱ្យ​អស់លទ្ធភាព, ការ​កៀរគរ​សហគមន៍​ឱ្យ​ចូលរួម​គាំទ្រ និង​វិនិយោគ​លើវិស័យអប់រំ ចាប់ពីកម្រិតបឋមសិក្សា, មាតាបិតា​មាន​ឱកាស​ពេញលេញ ក្នុងការ​ប្រកប​របរចិញ្ចឹមជីវិត។

បើតាមប្រសាសន៍បញ្ជាក់របស់ ឯកឧត្តម ហង់ជួន ណារ៉ុន ជារួមក្រសួងកំពុងពិចារណា ដើម្បីបង្កើនម៉ោងបង្រៀនតាមតម្រូវការដើម្បីឈានជាបណ្តើរៗទៅរៀនពេញ១ថ្ងៃ ដោយសារតែប្រទេស​ក្នុងតំបន់ទាំងអស់គឺសុទ្ធតែរៀនពេញមួយថ្ងៃ ដូច្នេះប្រសិនបើកម្ពុជារៀនតែពាក់កណ្តាលថ្ងៃ គឺយើងមិនអាចប្រណាំងប្រជែងជាមួយគេបាននោះទេ ដូច្នេះ​យើងត្រូវតែមានយុទ្ធសាស្រ្តសមស្របក្នុងគោលដៅដាក់​ឱ្យ​អនុវត្តជាបណ្តើរៗ នៃការរៀនពេញមួយថ្ងៃនេះ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...