ភ្នំពេញ – សិស្សឆ្នើមចំនួន៥ក្រុម បានឈ្នះជ័យលាភីក្នុងការប្រកួតសំណេរ ពានរង្វាន់អប់រំពេញមួយជីវិត លើកទី១ ក្រោមប្រធានបទ « ការសិក្សាពេញមួយជីវិតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការជំរុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០» ដែលរៀបចំឡើងដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ជ័យលាភីទាំង៥ក្រុមរួមមាន ជ័យលាភីលេខ១ បានទៅលើសិស្សមកពីសាលាប៊ែលធីអន្តរជាតិ, ជ័យលាភីលេខ២ បានទៅលើសិស្សមកពីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប, ជ័យលាភីលេខ៣ បានទៅលើវិទ្យាល័យបច្ចេកវិទ្យាកំពង់ឈើទាល មកពីខេត្តកំពង់ធំ, ជ័យលាភីលេខ ៤ បានទៅលើ សិស្សមកពីវិទ្យាល័យសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ និងជ័យលាភីលេខ៥ បានទៅលើ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល។

ពិធីប្រគល់ពានរង្វាន់ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ នៅអាគារដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សូមបញ្ជាក់ដែរថា ការប្រកួតប្រជែងផ្នែកសំណេរ «ពានរង្វាន់អប់រំពេញមួយជីវិត ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកទី១ ឆ្នាំ២០២២» ត្រូវបានរៀបចំឡើងដោយដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត ដោយអនុញ្ញាតឱ្យសិស្សកំពុងសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ចូលរួមប្រកួត ប៉ុន្តែត្រូវសរសេរជាក្រុមដែលមានសមាជិកចំនួន ៣នាក់ក្នុងមួយក្រុម។

សម្រាប់ក្រុមជ័យលាភីទាំង៥ ត្រូវបានឆ្លងកាត់ការណែនាំ និងតម្រង់ទិសពីសំណាក់គ្រូបង្វឹក និងការកសាងសមត្ថភាពបន្ថែម និងការសម្ភាសន៍ពីអ្នកជំនាញ និងជំរុះជាដំណាក់ៗពីក្រុមសិស្សរហូតដល់ទៅជិត២០០ក្រុមដែលបានដាក់អត្ថបទប្រកួត៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/06/2024
អង្គការដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាសជ្រើសរើសសិស្សានុសិស្សក្រីក្រ ដើម្បីចូលរៀនថ្នាក់ត្រៀម និងថ្នាក់ជំនាញចំនួន ៣៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ខាងមុខ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2023
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានប្រកាសផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។






























