សិស្សកម្ពុជា២១៦នាក់ ទទួលបានជ័យលាភីមេដាយមាស ក្នុងការប្រកួតគណិតវិទ្យា វិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា អូឡាំព្យាដអន្តរជាតិ ២០២៤

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សិស្សចំនួន២១៦នាក់ ក្នុងចំណោមបេក្ខជនជ័យលាភីចំនួន៧០៤នាក់របស់ប្រទេស​កម្ពុជា ទទួលបានជ័យលាភីមេដាយមាស ក្នុងការប្រកួតគណិតវិទ្យា វិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា អូឡាំព្យាដអន្តរជាតិ ឆ្នាំ២០២៤ កាលពីពេលកន្លងទៅថ្មីៗនេះ។ មេដាយដែលបេក្ខជនជ័យលាភីទទួលបាន គឺពីកម្មវិធីប្រឡងចំនួន៦ រួមមាន ការប្រឡង SMC 2024, AMO 2024, MMT 2024, VNJSO 2024, NJCO 2024 និង DrCT 2024។

លោក យ៉ែម សុភ័ណ្ឌ ប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (The Brainiac Factory) មានប្រសាសន៍ថា នៅក្នុងរយៈពេលបួនខែចុងក្រោយក្នុងឆ្នាំ២០២៤ សិស្សកម្ពុជាមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ដែលបានចូលរួមក្នុងការប្រឡងការប្រកួត គណិតវិទ្យា វិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា អូឡាំព្យាដ អន្តរជាតិ។

លោក យ៉ែម សុភ័ណ្ឌ ប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (The Brainiac Factory)

ប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី បញ្ជាក់ថា សិស្សឆ្នើមកម្ពុជាសរុបចំនួន៧០៤នាក់ ទទួលបានជ័យលាភីក្នុងការប្រកួតគណិតវិទ្យា វិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា អូឡាំព្យាដអន្តរជាតិ ក្នុងរយៈពេលបួនខែចុងក្រោយក្នុងឆ្នាំ២០២៤។

បើតាមរបាយការណ៍របស់ លោក យ៉ែម សុភ័ណ្ឌ មានបេក្ខជនសរុបចំនួន ២៩៦៦នាក់ (ប្រុស១៦៩២នាក់ និងស្រី១២៧៤នាក់) ដែលជាសិស្សានុសិស្សកម្ពុជាមកពីបណ្តាគ្រឹះស្ថានអប់រំសាធារណៈ និងឯកជននានានៅទូទាំងប្រទេសកម្ពុជា ចូលរួមប្រឡងប្រកួតប្រជែងជាមួយសិស្សមកពីប្រទេសដទៃទៀតចំនួន៣៨ប្រទេស។ ក្នុងនោះ បេក្ខជនកម្ពុជាដែលទទួលបានជ័យលាភី មេដាយមាស ចំនួន២១៦នាក់ មេដាយប្រាក់ ចំនួន២៣២នាក់ និងមេដាយសំរិទ្ធ ចំនួន២១៦នាក់ សរុបចំនួន ៩៥៩មេដាយ ដែលសិស្សជ័យលាភីមានចំនួន ៧០៤នាក់។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ឯកឧត្តមពិតជាមានមោទនភាពបំផុតចំពោះក្មួយៗសិស្សានុសិស្សកម្ពុជា ដែលមានសមត្ថភាពចូលរួមការប្រឡងគណិតវិទ្យា វិទ្យាសាស្រ្ត និងព័ត៌មានវិទ្យា កម្រិតអន្តរជាតិ ដោយមានបេក្ខជនចូលរួមប្រឡងនៅជុំវិញពិភពលោក ជាពិសេស ក្មួយៗបានដណ្តើមយកមេដាយជាច្រើនសម្រាប់ប្រទេសកម្ពុជា។ នេះសបញ្ជាក់ឱ្យឃើញពីសមត្ថភាពរបស់ក្មួយៗ ពិតជាពូកែ មិនចាញ់សិស្សានុសិស្សនៅក្នុងបណ្តាប្រទេសជឿនលឿន នៅក្នុងតំបន់ និងនៅក្នុងពិភពលោកឡើយ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ឱ្យបន្តការខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីក្លាយជាអ្នកបន្តវេនពោរពេញដោយសមត្ថភាពនាពេលអនាគតខាងមុខ និងសូមលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ សូមបន្តការអប់រំបណ្តុះបណ្តាលដល់សិស្សានុសិស្សឱ្យរឹតតែពូកែថែមទៀត ជាពិសេស សូមលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល បន្តណែនាំទូន្មាន តម្រង់ទិស និងលើកទឹកចិត្ត ដល់បុត្រធីតារបស់ខ្លួន ឱ្យមានភាពក្លាហាន ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីលក្ខណៈអន្តរជាតិធំៗ ដើម្បីវាស់ស្ទង់សមត្ថភាព ដោយការប្រៀបធៀបខ្លួនឯង ជាមួយខ្លួនឯង និងការប្រៀបធៀបខ្លួនឯង ជាមួយពិភពលោក។

គួរជម្រាបជូនថា នៅក្នុងឆ្នាំ២០២៤​កន្លងទៅ ពោលគឺចាប់ពីខែមីនា ដល់ខែវិច្ឆិកា បេក្ខជនជាយុវជន​កម្ពុជា​សរុបចំនួន ៤,៧០៥នាក់ (ស្រី ១,៩៣៧នាក់) បានចូលរួម​ប្រកួតប្រជែងជាអន្តរជាតិ ដោយទទួលបានមេដាយសរុបចំនួន ១,៦០៥ ក្នុងនោះ មេដាយមាសសរុប ៣៦៩ មេដាយប្រាក់សរុប ៤៥៤ និងមេដាយសំរឹទ្ធចំនួន ៧៨២មេដាយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *