ការស្រាវជ្រាវ ៖ យុវជនទូទាំងពិភពលោក ចង់បានការងារដែលផ្ដល់អត្ថន័យសម្រាប់ជីវិតពួកគេ

យើងរស់នៅក្នុងពិភពលោកមួយ ដែលយុវជន ១នាក់ ក្នុងចំណោម ៥នាក់ មិនមានការងារធ្វើ មិនទទួលបានការអប់រំ និងបណ្ដុះបណ្ដាល។ ទិន្នន័យពីអង្គការពលកម្មអន្តរជាតិ (ILO) ក៏បានបង្ហាញដែរថា ពិភពលោកបច្ចុប្បន្ន គឺជាពិភពលោក ដែលកង្វះការវិនិយោគក្នុងការអប់រំ និងការបង្កើតឱកាសការងារសម្រាប់យុវជន ហើយបញ្ហានេះ អាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ខាតបង់រហូតដល់ ៨៣ពាន់លានដុល្លារនៅឆ្នាំ២០៣០។

នៅចុងឆ្នាំ ២០២៣ YMCA សហការជាមួយនឹង ក្រុមហ៊ុន Deloitte Australia និង Service Now បានចាប់ផ្ដើម ធ្វើការស្ទង់មតិ ដោយបង្កើតការស្រាវជ្រាវមួយ ដែលដឹកនាំដោយមនុស្សវ័យក្មេង​ ដើម្បីមនុស្សវ័យក្មេង។ ការស្ទង់មតិបានធ្វើទៅលើមនុស្សវ័យក្មេងជាង ១ម៉ឺននាក់ ដែលមានអាយុចន្លោះពី ១៨ ដល់ ៣៥ឆ្នាំ នៅក្នុងប្រទេសជាង ១២០ ជុំវិញពិភពលោក។

ការស្រាវជ្រាវបង្ហាញថា យុវជន ៤នាក់ក្នុងចំណោម ១០នាក់មិនមានជំនាញ លក្ខណៈសម្បត្តិ ឬបទពិសោធន៍ត្រឹមត្រូវ ដើម្បីចូលធ្វើការ ឬចាប់ផ្ដើមអាជីវកម្មនោះទេ។ ការមិនស៊ីចង្វាក់គ្នារវាងជំនាញ ដែលក្រុមហ៊ុនត្រូវការ និងជំនាញដែលយុវជនកំពុងសិក្សានៅតែបន្ដមាន ហើយមូលហេតុចម្បងគឺដោយសារតែទិដ្ឋភាពការងារបន្តផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។ វេទិកាសេដ្ឋកិច្ចពិភពលោក បានប៉ានស្មានថា ស្ទើរតែពាក់កណ្ដាល នៃជំនាញសំខាន់ៗនាពេលបច្ចុប្បន្ន នឹងមានការផ្លាស់ប្ដូរក្នុងរយៈពេល ៥ឆ្នាំខាងមុន។

លក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍ នៃការស្រាវជ្រាវរបស់វេទិកាសេដ្ឋកិច្ចពិភពលោក គឺភាពស៊ីចង្វាក់គ្នានៃលទ្ធផលស្រាវជ្រាវទូទាំងពិភពលោក, លទ្ធផលនៃការធ្វើការស្ទង់មតិបានឱ្យដឹងថា យុវជនយល់ថា​ អាវុធដ៏សំខាន់បំផុតសម្រាប់ពួកគេ គឺជំនាញឌីជីថល។ ការស្រាវជ្រាវ ដោយក្រុមហ៊ុន Dell Technologies បានរកឃើញថា មានតែយុវជន ៤៤% ប៉ុណ្ណោះ ដែលបានរៀនជំនាញឌីជីថលមូលដ្ឋាន ខណៈដែល ១២ ភាគរយ មិនមានការបណ្ដុះបណ្ដាលទាល់តែសោះ។ លើសពីនេះ យុវជន ៣នាក់ ក្នុងចំណោម ១០នាក់ មិនមានឱកាសគ្រប់គ្រាន់ ដោយសារ ស្ថានភាពសង្គម និងសេដ្ឋកិច្ចមិនអំណោយផល។

លទ្ធផលនៃការស្ទង់មតិបង្ហាញថា ការងារ និងសុខុមាលភាពរបស់យុវជន នៅតែបន្តរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជម្លោះសកល ការប្រែប្រួលអាកាសធាតុ និងតម្លៃនៃការរស់នៅ។

ការស្រាវជ្រាវបង្ហាញយ៉ាងច្បាស់ថា កម្មវិធី និងវិធីសាស្រ្តបច្ចុប្បន្ន ក្នុងការដោះស្រាយបញ្ហាប្រឈមនៃភាពអត់ការងារធ្វើរបស់យុវជន គឺមិនគ្រប់គ្រាន់នោះទេ, វិធីសាស្ត្របច្ចុប្បន្ន នៅតែមិនអាចបំពេញតម្រូវការយុវជន និងធ្វើឱ្យពួកគេមិនអាចឈានដល់សក្តានុពលពិតប្រាកដរបស់ពួកគេ។ 

ចំណុចសំខាន់មួយទៀត ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា យុវជនប្រាថ្នាចង់បានការងារ ដែលមានអត្ថន័យសម្រាប់ជីវិតពួកគេ។ ការងារដែលមានអត្ថន័យក្នុងន័យនេះ គឺជាការងារមួយ ដែលផ្ដល់នូវការការពារ និងពង្រឹងសមត្ថភាពពួកគេ ព្រមទាំងផ្ដល់នូវបទពិសោធការងារ ដែលសម្រួចជំនាញ និងអនាគតរបស់ពួកគេ។ ទន្ទឹមនឹងនេះ ការងារនោះក៏អនុញ្ញាតឱ្យយុវជន មានឱកាសរួមចំណែកអភិវឌ្ឍសង្គមផងដែរ។

យោងតាមការស្រាវជ្រាវរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ការងារដែលមានអត្ថន័យ គឺជាការងារដែលមានសុច្ចរិតភាព និងធ្វើឱ្យមនុស្សមានសេចក្ដីពេញចិត្ត ហើយជះឥទ្ធិពលវិជ្ជមានដល់ការលូតលាស់ និងសុខុមាលភាពយុវជន និងសហគមន៍ពួកគេ។ លើសពីនេះ ធាតុផ្សំសំខាន់ៗសម្រាប់ការងារសមរម្យមានដូចជា ផ្ដល់នូវសុខុមាលភាពសម្រាប់បុគ្គលិក រង្វាន់ ក្រមសីលធម៌ ការការពារ បរិយាប័ន្ន ការលើកកម្ពស់ និងអភិវឌ្ឍបុគ្គលិក តុល្យភាព ផលិតភាព និរន្តរភាព គោលបំណង និងទំនាក់ទំនងល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%