អង្គការ WHO ៖ ជាតិផ្អែមមិនមានស្ករ Non-Sugar Sweeteners បង្ករហានិភ័យខ្ពស់ចំពោះសុខភាព

អង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយគោលការណ៍ណែនាំថ្មីមួយនៅរវាងពាក់កណ្តាលឆ្នាំ២០២៣នេះ ស្តីពីជាតិផ្អែមមិនមានជាតិស្ករ ឬភាសាអង្គគ្លេសថា Non-Sugar Sweeteners (NSS) ។ គោលការណ៍ណែនាំប្រឆាំងនឹងការប្រើប្រាស់ជាតិផ្អែមដែលមិនមានជាតិស្ករ មានគោលបំណងបង្ហាញទៅកាន់មនុស្សគ្រប់រូបឱ្យយល់ដឹងបន្ថែមពីអាហារសុខភាព ការជ្រើសរើសអាហារ ការគ្រប់គ្រងទម្ងន់ខ្លួន ឬកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង (NCDs) ។

អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា អនុសាសន៍នៅក្នុងគោលការណ៍ណែនាំប្រឆាំងនឹងការប្រើប្រាស់ជាតិផ្អែមដែលមិនមានជាតិស្ករ បានមកពីការរកឃើញប្រព័ន្ធភស្តុតាងជាច្រើនដែលអាចបញ្ជាក់ថា ជាតិផ្អែមមិនមានជាតិស្ករ (NSS) មិនផ្តល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយរបស់មនុស្សឡើយ ពិសេសសម្រាប់ក្មេងជំទន់ និងកុមារគួរចៀសវាងទើបជាការប្រសើរ ។

លទ្ធផលត្រួតពិនិត្យបានបង្ហាញថា ការប្រើប្រាស់ជាតិផ្អែមដែលមិនមានជាតិស្ករ អាចបង្ករហានិភ័យដល់សុខភាព ដូចជា បណ្តាលឱ្យមនុស្សងាយប្រឈមនឹងហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ (ជំងឺទឹកនោមផ្អែមមិនពឹងអាស្រ័យអាំងស៊ុយលីន (NDDM) ឬជំងឺទឹកនោមផ្អែមកើតមនុស្សពេញវ័យ) រួមមាន បង្ករជាជំងឺសរសៃឈាមបេះដូង ព្រមទាំងងាយបង្កើតឱ្យមានអត្រាមរណភាពចំពោះមនុស្សពេញវ័យ ។

ជាតិផ្អែមដែលមិនមានជាតិស្ករ (NSS) ជាសារធាតុដែលបានសំយោគចេញពីធម្មជាតិ ឬបានកែច្នៃផ្សំឡើងឱ្យមានជាតិផ្អែមដែលគ្មានសារធាតុចិញ្ចឹមទាល់តែសោះ ដែលគេចាត់ទុកថា “មិនមែនជាស្ករ” ។ ជាតិផ្អែមមិនមានជាតិស្ករនេះ គេប្រើប្រាស់វាដើម្បីដាក់នៅក្នុងអាហារ និងភេសជ្ជៈ ។ និយាយឱ្យសាមញ្ញ ជាតិផ្អែមមិនមានជាតិស្ករ គឺជាសារធាតុជំនួសស្ករប្រើដើម្បីអាហារ ឬភេសជ្ជៈមានជម្រើសកាឡូរីទាប ឬសូន្យកាឡូរី ។ ទូទៅជាតិផ្អែមមិនមានជាតិស្ករ មានដូចជា Acesulfame K, Aspartame, Advantame, Cyclamates, Neotame, Saccharin, Sucralose, Stevia និង Stevia Derivatives ជាដើម ។

លោកវេជ្ជបណ្ឌិត Francesco Branca នាយកគ្រប់គ្រងផ្នែកអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារនៃអង្គការសុខភាពពិភពលោក (WHO) មានប្រសាសន៍ថា ការជំនួសជាតិស្ករដោយប្រើជាតិផ្អែមមិនមានជាតិស្ករ មិនអាចជួយគ្រប់គ្រងការឡើងទម្ងន់របស់មនុស្សក្នុងរយៈពេលវែងនោះទេ ។ ផ្ទុយទៅវិញ ប្រជាជនត្រូវគិតគូរពីវិធីផ្សេងទៀត ដើម្បីកាត់បន្ថយការទទួលទានជាតិស្ករបែបនេះ ដូចជា ការទទួលទានអាហារដែលមានជាតិស្ករធម្មជាតិ រួមមានផ្លែឈើ ឬអាហារ និងភេសជ្ជៈមិនមានជាតិផ្អែមជាដើម ។

នាយកគ្រប់គ្រងផ្នែកអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារ នៃអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Francesco Branca បានបញ្ជាក់ថា “ជាតិផ្អែមមិនមានជាតិស្ករ (NSS) មិនមែនជាកត្តាសំខាន់សម្រាប់របបអាហារនោះទេ ហើយក៏គ្មានគុណតម្លៃអាហារូបត្ថម្ភដែរ ។ មនុស្សគួរកាត់បន្ថយការញ៉ាំអាហារផ្អែមទាំងស្រុង ដោយចាប់ផ្តើមពីអាយុដំបូង ដើម្បីពង្រឹងសុខភាពផ្ទាល់ខ្លួន” ។

សូមជម្រាបថា វិធីងាយចំណាប់បំផុតចំពោះជាតិផ្អែមដែលមិនមានជាតិស្ករ គឺជាអាហារ ឬភេសជ្ជៈវេចខ្ចប់ទាំងឡាយណាដែលមានជាតិផ្អែម ប៉ុន្តែបានបញ្ជាក់ថា មិនមានជាតិស្ករខ្ពស់ (ផ្អែមតែបង្ហាញថាគ្មានជាតិស្ករ) ។ ម្យ៉ាងទៀត គេអាចហៅជាតិផ្អែមដែលមិនមានជាតិស្ករថា ជាតិផ្អែមទាប ឬគ្មានកាឡូរី, ជាតិផ្អែមជំនួសស្ករ, ជាតិផ្អែមគ្មានសារធាតុចិញ្ចឹម, ឬអាចហៅថា ជាតិផ្អែមសិប្បនិម្មិត ។

យោងតាមក្រុមប្រឹក្សាព័ត៌មានអាហារអន្តរជាតិ (International Food Information Council) បានបង្ហាញថា អាហារ និងភេសជ្ជៈជាង ៤,០០០មុខដែលបានដាក់លក់នៅក្នុងប្រទេសប្រហែល ៩០ ជុំវិញពិភពលោក មានផ្ទុកសារធាតុ Acesulfame K ។ ជាតិផ្អែម Acesulfame K មានជាតិផ្អែមជាងស្ករធម្មតាប្រហែល ២០០ដង ដោយផ្អែកលើបរិមាណដូចគ្នា ប៉ុន្តែមិនមានកាឡូរីក្នុងរបបអាហារនោះទេ ។

គួររំលឹកដែរថា គោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោកខាងលើ (WHO) បានបញ្ជាក់យ៉ាងខ្លីថា ជាតិផ្អែមមិនមានជាតិស្ករ មិនល្អសម្រាប់សុខភាពឡើយ ហើយមានតែការបង្កើតទម្លាប់ទទួលទានអាហារ និងជ្រើសរើសរបបសុខភាពតែប៉ុណ្ណោះ ទើបធ្វើឱ្យមនុស្សចៀសផុតពីហានិភ័យសុខភាពនានា ។ ពោលកែលម្អគុណភាពរបបអាហាររបស់ខ្លួន និងរក្សាលំហាត់ប្រាណជាប្រចាំ ទើបជាជម្រើសកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនានានៅទូទាំងពិភពលោក ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...