សាកលវិទ្យាល័យអាមេរិក ដែលមានកម្មវិធីសិក្សាហាត់ការ និងកសាងអាជីពល្អបំផុត

សាកលវិទ្យាល័យចំនួន ១០ ត្រូវបានគេទទួលស្គាល់ថា ល្អបំផុតនៅអាមេរិក សម្រាប់ការផ្ដល់ជូននូវកម្មវិធីហាត់ការ និងកម្មវិធីសិក្សា ដែលរួមបញ្ចូលនូវការសិក្សាទ្រឹស្តី និងអនុវត្ត (Co-op program)។ ការសិក្សានៅសាលាទាំងនេះ ផ្ដល់ឱ្យសិស្សនូវបទពិសោធន៍ជាក់ស្ដែង និងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូឧស្សាហកម្ម ដើម្បីពង្រឹងសមត្ថភាព និងកសាងរបស់និស្សិត។

ចំណាត់ថ្នាក់កំពូលទាំង ៦ គឺដូចគ្នាទៅនឹងឆ្នាំមុនដែរ ក្នុងនោះមានដូចជា សាកលវិទ្យាល័យ Northeastern, សាកលវិទ្យាល័យ Drexel, វិទ្យាស្ថានបច្ចេកវិទ្យា ហ្សកហ្ស៊ី, មហាវិទ្យាល័យ Berea, សាកលវិទ្យាល័យ Cincinnati និងវិទ្យាស្ថានបច្ចេកវិទ្យា Rochester ។ នេះបើយោងតាមចំណាត់ថ្នាក់ ដែលបានចេញផ្សាយដោយ US News & World Report ដែលជាស្ថាប័នត្រូវបានគេទទួលស្គាល់ តាមរយៈ ព័ត៌មានគួរឱ្យទុកចិត្ត ការផ្ដល់ចំណេះដឹងល្អៗសម្រាប់សិស្សនិស្សិត ការចាត់ចំណាត់ថ្នាក់សាលា និងការវិភាគអំពីកម្មវិធីសិក្សា។

សាកលវិទ្យាល័យ Purdue បានឡើងពីរចំណាត់ថ្នាក់បើធៀបនឹងឆ្នាំមុន ដោយជាប់ចំណាត់ថ្នាក់លេខ ៧ ស្មើគ្នានឹងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាជូសេត (MIT) ។ សាកលវិទ្យាល័យ Carnegie Mellon បានឡើងចំណាត់ថ្នាក់ពីលេខ ១២ មកលេខ ៩ ស្មើគ្នានឹងសាកលវិទ្យាល័យ Elon ។

មហាវិទ្យាល័យ Barea មានភាពលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងចំណោមសាលាទាំង ១០ ព្រោះជាសាលាសិល្បៈសេរីតែមួយគត់ ដែលផ្ដល់ការបង្រៀនដោយឥតគិតថ្លៃសម្រាប់សិស្សទាំងអស់។ សម្រាប់និស្សិតអន្តរជាតិ នៅសាលាផ្សេងទៀត ត្រូវបង់ថ្លៃសិក្សាចាប់ពី ២៩,០០០ដុល្លារអាមេរិក ដល់ ៦៦,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

U.S News & World Report បានចាត់ថ្នាក់កម្មវិធីសិក្សានៅសាកលវិទ្យាល័យ និងមហាវិទ្យាល័យ ដែលផ្ដល់ជូនកម្មវិធីសិក្សា ដែលមានគុណភាពខ្ពស់ សម្រាប់ការសិក្សានៅបរទេស, ការផ្ដល់សេវាកម្មសិក្សា និងកម្មវិធីសិក្សាពិសេសៗផ្សេងទៀត ដែលជាប់ទាក់ទងទៅនឹងភាពជោគជ័យរបស់សិស្ស និងលទ្ធផលសិក្សាវិជ្ជមាន។ ការចាត់ថ្នាក់នេះ ត្រូវបានកំណត់ដោយ លក្ខខណ្ឌចំនួន ៨ ជាមួយនឹងការចូលរួមវាយតម្លៃពីអ្នកជំនាញផ្នែកអប់រំ រួមទាំង បុគ្គលិកនៃសមាគមមហាវិទ្យាល័យ និងសាកលវិទ្យាល័យអាមេរិក។

នៅឆ្នាំ ២០២៤ មានសាលារៀនជាង ១៥០០ ត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងការវាយតម្លៃនេះ។ ក្នុងនោះមានសាលាចំនួន ១៥ ដែលត្រូវបានគេវាយតម្លៃថា មានកម្មវិធីសិក្សាល្អបំផុត បើយោងតាមលក្ខខណ្ឌចំនួន ៨ រួមមាន៖ បទពិសោធន៍សិក្សាឆ្នាំសិក្សាមូលដ្ឋាន, ការហាត់ការ និងការសិក្សាទ្រឹស្តី និងអនុវត្ត (Co-ops), សហគមន៍សិក្សា (Learning Communities), ភាពប៉ិនប្រសប់របស់សិស្សក្នុងការបំពេញកិច្ចការ (Senior Capstone), សេវាកម្មសិក្សា, ការសិក្សានៅបរទេស, ការស្រាវជ្រាវកម្រិតបរិញ្ញាបត្រ/គម្រោងច្នៃប្រឌិត និងកម្មវិធីសិក្សាសម្រាប់ពង្រឹងសមត្ថភាពសរសេរ (Writing in the Disciplines)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...