ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក វិនិយោគប្រាក់ ២៣លានដុល្លារ ដើម្បីបណ្ដុះបណ្ដាលគ្រូពីរបៀបប្រើ AI

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ៣របស់សហរដ្ឋអាមេរិក កំពុងសហការគ្នា ជាមួយសហជីពគ្រូបង្រៀនចំនួន ២ ដើម្បីបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២ ចំនួន ៤០ម៉ឺននាក់ អំពីជំនាញប្រើបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេល ៥ឆ្នាំ។

បណ្ឌិតសភាជាតិ នៃការណែនាំអំពី AI បានប្រកាសកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះថា នេះជាគំនិតផ្ដួចផ្ដើម ដែលមានតម្លៃ ២៣លានដុល្លារ ដែលគាំទ្រដោយ Microsoft, OpenAI, Anthropic, សហព័ន្ធគ្រូបង្រៀនជាតិអាមេរិក និងសហព័ន្ធគ្រូបង្រៀនដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ភាគីដែលបានចូលរួមទាំងអស់ បានលើកឡើងថា ខ្លួននឹងអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាល AI សម្រាប់គ្រូបង្រៀន ដែលអាចចែកចាយតាមអ៊ីនធឺណិត និងនៅក្នុងបរិវេណសាលាផ្ទាល់ ក្នុងទីក្រុងញូវយ៉ក។

ការប្រកាសនេះ កើតឡើងនៅពេលដែល សាលារៀន គ្រូបង្រៀន និងឪពុកម្ដាយជជែកគ្នាថា តើគួរប្រើ AI របៀបណា នៅក្នុងថ្នាក់រៀនឱ្យបានត្រឹមត្រូវ? អ្នកអប់រំចង់ធ្វើឱ្យប្រាកដថា សិស្សនឹងដឹងពីរបៀបប្រើប្រាស់បច្ចេកវិទ្យា ដែលកំពុងផ្លាស់ប្ដូររបៀបធ្វើការងារយ៉ាងឆាប់រហ័ស។ ខណៈគ្រូបង្រៀន ក៏អាចប្រើ AI ដើម្បីធ្វើស្វ័យប្រវត្តិកម្មការងារមួយចំនួន និងចំណាយពេលកាន់ច្រើននៅជាមួយ និងយកចិត្តទុកដាក់ចំពោះសិស្ស។ ប៉ុន្តែ AI នេះ ក៏នាំឱ្យមានការលើកឡើងនូវបញ្ហាក្រមសីលធម៌ និងការអនុវត្តផងដែរ ដែលជារឿយៗ នាំឱ្យមានការចោទជាសំណួរថា ប្រសិនបើកុមារប្រើ AI ដើម្បីជួយកិច្ចការសាលា ហើយគ្រូបង្រៀនប្រើ AI ដើម្បីជួយរៀបចំផែនការមេរៀន ឬឯកសារដាក់ពិន្ទុ តើអាចនាំឱ្យមានផលប៉ះពាល់លើលទ្ធផលសិក្សារបស់សិស្សឬទេ?

បច្ចុប្បន្ន សាលារៀនមួយចំនួន បានហាមឃាត់ការប្រើប្រាស់ AI ក្នុងថ្នាក់រៀន ខណៈខ្លះទៀតបានទទួល​យក​បច្ចេកវិទ្យា​នេះ។ នៅក្នុងទីក្រុងញូវយ៉ក នាយកដ្ឋានអប់រំបានហាមឃាត់ការប្រើប្រាស់ ChatGPT សម្រាប់ការប្រើប្រាស់ក្នុងសាលារៀន មុនពេលបើវគ្គបណ្ដុះបណ្ដាលអំពី AI នៅប៉ុន្មានខែបន្ទាប់ ព្រមទាំងបង្កើតមន្ទីរពិសោធន៍គោលនយោបាយ AI ដើម្បីស្វែងយល់ពីសក្តានុពលនៃបច្ចេកវិទ្យានេះ។

សាលារៀនប្រភេទថ្មី សង្ឃឹមថា នឹងបង្កើតគម្រូថ្នាក់ជាតិមួយ ដែលបង្ហាញពីរបៀបដែលសាលរៀន និងគ្រូបង្រៀនអាចបញ្ចូល​ AI ទៅក្នុងកម្មវិធីសិក្សា និងដំណើរការបង្រៀនរបស់ពួកគេ ដោយមិនបន្ថែមលើការងាររដ្ឋបាល ដែលជារឿយៗជាការដាក់បន្ទុកសម្រាប់អ្នកអប់រំ។

ប្រធាន AFT លោក Randi Weingarten បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា AI នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្ស ប៉ុន្តែក៏បង្កនូវបញ្ហាប្រឈមដ៏ធំផងដែរ ហើយវាជាការងាររបស់អ្នកអប់រំ ដែលត្រូវធានាយ៉ាងប្រាកដថា AI នឹងក្លាយជាឧបករណ៍បម្រើដល់សិស្ស និងសង្គមរបស់យើង មិនមែនបង្កផលប៉ះពាល់សម្រាប់សង្គមនោះទេ។ លោកបន្តថា សាលារៀន គឺជាកន្លែងដែលអប់រំ និងបុគ្គលិកសាលារៀន ត្រូវរៀនអំពី AI មិនមែនត្រឹមតែរបៀបដែលប្រើប្រាស់ ឬរបៀបដែលវាដំណើរការប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រើវាដោយភាពឈ្លាសវៃ សុវត្ថិភាព និងក្រមសីលធម៌ខ្ពស់។

កម្មវិធីនេះ នឹងរួមបញ្ចូលសិក្ខាសាលា វគ្គសិក្សាអនឡាញ និងការបណ្ដុះបណ្ដាលដោយផ្ទាល់ ដែលមេរៀន នឹងរៀបចំដោយអ្នកជំនាញ និងអ្នកអប់រំ AI ហើយការណែនាំ នឹងចាប់ផ្ដើមនារដូវស្លឹកឈើជ្រុះឆ្នាំនេះក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Microsoft គ្រោងនឹងវិនិយោគ ១២,៥ លានដុល្លារ ក្នុងកិច្ចខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលរយៈពេល ៥ឆ្នាំខាងមុខ ហើយ OpenAI នឹងរួមចំណែក ១០លានដុល្លារ។ ខណៈក្រុមហ៊ុន Anthropic គ្រោងនឹងវិនិយោគ ៥០ម៉ឺនដុល្លារក្នុងឆ្នាំដំបូងនៃគម្រោង ហើយអាចនឹងចំណាយច្រើនជាងនេះទៀតនៅឆ្នាំបន្តបន្ទាប់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។