កិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពបញ្ញាសិប្បនិម្មិត AI លើកដំបូងរបស់ពិភពលោកចាប់ផ្តើមនៅចក្រភពអង់គ្លេស

ថ្ងៃដំបូងនៃដើមខែវិច្ឆិកានេះ កិច្ចប្រជុំកំពូលដ៏សំខាន់ និងជាលើកដំបូងបំផុតរបស់ពិភពលោកស្តីពីសុវត្ថិភាពបញ្ញាសិប្បនិម្មិត (AI) ឬ AI Safety Summit បានរៀបចំឡើងនៅ វិមាន Bletchley ភាគខាងជើងនៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។ ខ្លឹមសារសំខាន់នៃកិច្ចប្រជុំអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ មានគោលបំណងបង្ហាញពីឱ្យឃើញកាន់តែច្បាស់ពីសារៈសំខាន់របស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការវិវឌ្ឍរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងហានិភ័យនានាដែលនឹងបង្កឡើងដោយច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ។

គេសង្កេតឃើញនៅក្នុងកិច្ចប្រជុំកំពូលពីសុវត្ថិភាពបញ្ញាសិប្បនិម្មិត (AI) ដែលបានបើកទ្វារជួបជុំនៅក្នុងចក្រភពអង់គ្លេស មានវត្តមានមេដឹកនាំនយោបាយ និងម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ពិភពលោកជាច្រើនរូបចូលរួមពិភាក្សាអំពីការឆ្លើយតបបញ្ហានានា ដែលអាចកើតមានដោយសារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជំរុញឱ្យមានផ្លាស់ប្រែសង្គមរស់នៅរបស់មនុស្សជាតិ ។

បើតាមការចុះផ្សាយរបស់ AFP ក្រៅពីលោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស កិច្ចប្រជុំនេះក៏មានវត្តមានលោកស្រី Kamala Harris អនុប្រធានាធិបតីអាម៉េរិក, លោកស្រី Ursula Vonder Leyen ប្រធានគណៈកម្មការអឺរ៉ុប, និងលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិលោក ព្រមទាំង ថ្នាក់ដឹកនាំប្រទេសក្រុមប្រទេស G7 ផងដែរ ។

លោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស បានលើកឡើងពីក្តីបារម្ភនានាចំពោះវត្តមាននៃការរីកចម្រើនបញ្ញាសិប្បនិម្មិត ។ អនាគតបញ្ញាសិប្បនិម្មិត ឬ AI នេះឯងអាចនឹងមានសមត្ថភាពកាន់តែខ្លាំងសរសេរកូដកម្មវិធីផ្សេងៗ ដែលអាចបង្កហានិភ័យដល់ការរស់នៅរបស់មនុស្សជាតិ ។ ប្រសិនបើមិនមានការគ្រប់គ្រងច្បាស់លាស់ នោះបច្ចេកវិទ្យា AI នឹងបង្កើតការភ័យខ្លាចដល់សន្តិសុខពិភពលោកជាក់ជាមិនខាន ។

ទន្ទឹមគ្នានេះ តាមរយៈបទអន្តរាគមន៍របស់លោក Rishi Sunak អង់គ្លេសមានបំណងជំរុញឱ្យភាគីពាក់ព័ន្ធបង្កើតក្រុមការងារអាជ្ញាកណ្តាលត្រីភាគីមួយ “third-party referee” ដែលមានតួនាទីឃ្លាំមើលក្រុមហ៊ុនជាច្រើនដែលអភិវឌ្ឍន៍៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ហើយក្រុមនេះនឹងដឹងពីសញ្ញាព្រមានគ្រោះថ្នាក់ណាមួយជាមុន ប្រសិនបើមានបញ្ហាកើតឡើងដោយសារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ។

ការលើកឡើងនេះ ដោយសារអង់គ្លេសមានបំណងចង់បង្ហាញទៅកាន់មេដឹកនាំពិភពលោកថា ការគិតគូរពីសុវត្ថិភាពបញ្ញាសិប្បនិម្មិតជារឿងសំខាន់បំផុត ព្រោះវត្តមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះហើយ អាចបណ្តាលឱ្យមនុស្សបាត់បង់ការងារ ព្រមទាំងមានសមត្ថភាពវាយប្រហារទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិត និងការគ្រប់គ្រងលើប្រព័ន្ធព័ត៌មានផ្សេងៗជាដើម ។

គួររំលឹកថា នេះជាលើកទីមួយហើយដែលពិភពលោកបានបើកជំនួបកំពូលពិភាក្សាគ្នាអំពីហានិភ័យបច្ចេកវិទ្យាដ៏ទំនើប “បញ្ញាសិប្បនិម្មិត” ដែលកំពុងវិវឌ្ឍខ្លួនយ៉ាងលឿនរហ័សនាប៉ុន្មានឆ្នាំចុងក្រោយនេះ ។ កិច្ចប្រជុំ AI Safety Summit ២០២៣ បានប្រព្រឹត្តទៅនៅក្នុងទីតាំងវិមាន Bletchley ភាគខាងជើងនៃទីក្រុងឡុងដ៍ ដែលជាកន្លែងបំបែកកូដខ្លាំងបំផុតកាលពីសម័យសង្គ្រាមលោកលើកទីពីររបស់អង់គ្លេស ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។