ការសិក្សារកឃើញថា អាណាព្យាបាលជឿ ChatGPT ជាងអ្នកជំនាញសុខភាព ពេលពិគ្រោះពីបញ្ហាសុខភាពកុមារ

ការស្រាវជ្រាវពីសាកលវិទ្យាល័យ Kansas Life Span Institute បានរកឃើញថា ឪពុកម្ដាយ ដែលស្វែងរកព័ត៌មានអំពីការថែទាំសុខភាពតាមអ៊ីនធឺណិត សម្រាប់កូនរបស់ពួកគេ ជឿជាក់លើបញ្ញាសិប្បនិម្មិត (AI) ដូចជា ChatGPT ច្រើនជាងអ្នកជំនាញផ្នែកសុខភាព។ ពួកគេថែមទាំងបានវាយតម្លៃថា ចម្លើយដែលទទួលបានពី AI អាចជឿទុកចិត្តបាន មានក្រមសីលធម៌ និងត្រឹមត្រូវ។

Calissa Leslie-Miller និស្សិតថ្នាក់បណ្ឌិតផ្នែកចិត្តវិទ្យាកុមារ នៅសាកលវិទ្យាល័យ Kansas និងជាអ្នកដឹកនាំការស្រាវជ្រាវបានទទួលស្គាល់ថា ឪពុកម្ដាយជានិច្ចជាកាលតែងតែងាកមកប្រើអ៊ីនធឺណិតសម្រាប់ការប្រឹក្សា ខណៈក្រុមអ្នកស្រាវជ្រាវចង់យល់ពីរបៀបដែលអាណាព្យាបាលប្រើ ChatGPT និងរបៀបដែលពួកគាត់ទទួលយក និងបកស្រាយចម្លើយទាំងនោះ។

Leslie-Miller និងក្រុមការងាររបស់គាត់ បានធ្វើការសិក្សាជាមួយឪពុកម្ដាយ ១១៦នាក់ ដែលមានអាយុចន្លោះពី ១៨ ទៅ៦៥ឆ្នាំ។ ឪពុកម្ដាយត្រូវផ្ដល់អត្ថបទទាក់ទងនឹងសុខភាពជាមួយនឹងប្រធានបទដូចជា ការណែនាំអំពីរបៀបគេងរបស់ទារក និងអាហារូបត្ថម្ភ។ អ្នកចូលរួមទាំងអស់ ត្រូវបានគេឱ្យពិនិត្យមើលខ្លឹមសារ ដែលបង្កើតដោយ ChatGPT និងអ្នកជំនាញផ្នែកសុខភាព ប៉ុន្តែមិនត្រូវបានប្រាប់ពីប្រភពចម្លើយនោះទេ។

Leslie-Miller លើកឡើងថា អ្នកចូលរួមបានរកឃើញភាពខុសគ្នាតិចតួចរវាង vignettes សរសេរដោយអ្នកជំនាញ និងចម្លើយ ដែលផ្ដល់ដោយ ChatGPT ។ នៅពេលដែល vignettes មានស្ថិតិខុសគ្នាខ្លាំង ChatGPT ត្រូវបានគេវាយតម្លៃថា គួរឱ្យទុកចិត្ត ត្រឹមត្រូវ និងអាចទុកចិត្តបានជាងអ្នកជំនាញសុខភាព។

ហេតុអ្វីអាណាព្យាបាលទុកចិត្ត AI?

Leslie-Miller និយាយថា ការសិក្សាមិនបានសិក្សា ទៅលើថា តើហេតុអ្វីបានជាឪពុកម្ដាយ ជឿទុកចិត្តលើ ChatGPT ច្រើនជាងនោះទេ ប៉ុន្តែក្នុងទ្រឹស្ដីបានបញ្ជាក់ថា អាចបណ្ដាលមកពីកត្តាជាច្រើន។

លោក Jim Boswell ប្រធាន និងជានាយកប្រតិបត្តិនៅក្រុមហ៊ុន OnPoint Healthcare Partners ដែលមានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍វេទិកាដែលមានមូលដ្ឋានលើ AI គាំទ្រដល់គ្រូពេទ្យ ណែនាំថា ភាពសាមញ្ញ និងភាពងាយស្រួលក្នុងការចូលទៅប្រើ ChatGPT អាចជាមូលហេតុចម្បងមួយ។ កត្តាមួយទៀត គឺសមត្ថភាពក្នុងការបង្ហាញព័ត៌មាន ដែលមានភាពងាយយល់របស់ ChatGPT ។

ហានិភ័យក្នុងការព្យាបាលកុមារដោយផ្អែកលើអត្ថបទ AI

ខណៈពេលដែលវាបង្កលក្ខណៈងាយស្រួល ប៉ុន្តែការទទួលបានព័ត៌មានសុខភាពពីប្រភពដូចជា ChatGPT មិនមែនគ្មានហានិភ័យនោះទេ។

Leslie-Miller និយាយថា ព័ត៌មានដែលទទួលពី ChatGPT អាចមិនត្រឹមត្រូវ ឬមិនសមស្របតាមកាលៈទេសៈជាក់ស្ដែង។ ឧទាហរណ៍ ការណែនាំថ្នាំសម្រាប់កុមារ ដែលមានវ័យក្មេងពេក ឬផ្ដល់ការណែនាំអំពីការព្យាបាល ដែលមិនត្រឹមត្រូវ អាចនាំទៅរកលទ្ធផលដែលគ្រោះថ្នាក់ច្រើន។

លោក Boswell ក៏បានពន្យល់បន្ថែមថា ការផ្ដល់ចម្លើយរបស់ AI អាចទទួលបានទិន្នន័យពីព័ត៌មានទូទៅជាច្រើននៅលើអនឡាញ ប៉ុន្តែវាខ្វះបទពិសោធព្យាបាល និងការយល់ដឹងពីការព្យាបាលឱ្យស្របតាមស្ថានភាពជាក់ស្ដែងរបស់អ្នកជំងឺ។ ដូច្នេះ ការពឹងផ្អែកលើឧបករណ៍ទាំងនេះ សម្រាប់ការទទួលយកដំបូន្មានវេជ្ជសាស្ត្រអាចនាំឱ្យខកខាន ក្នុងការទទួលបានព័ត៌មានអំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ឬពន្យាពេលក្នុងការស្វែងរកការព្យាបាល ដែលសមស្រប។ ជាពិសេស សម្រាប់កុមារ បញ្ហាសុខភាពតូចតាច អាចវិវត្តន៍ទៅជាធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស ដូច្នេះ ការទទួលបានការវាយតម្លៃស្ថានភាពពីសំណាក់អ្នកជំនាញពិតជាចាំបាច់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...