នៅក្នុងសម័យឌីជីថលនេះ បណ្តាញសង្គមបានក្លាយជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើងទៅហើយ។ នៅលើបណ្តាញសង្គមមានរឿងរ៉ាវជាច្រើន ដោយផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមាន , តែយ៉ាងណាយើងនៅតែអាចជ្រើសរើស ដោយត្រូវរៀបចំបណ្តាញសង្គមរបស់យើង ដើម្បីទទួលបាននូវភាពវិជ្ជមានឱ្យបានច្រើន ដើម្បីជៀសចាកហានិភ័យសុខភាពផ្លូវចិត្ត។
យោងតាមគេហទំព័រ healthline មានសកម្មភាពភាពមួយចំនួនដែលយើងអាចធ្វើបានដើម្បីឱ្យបណ្តាញសង្គមរបស់ទទួលបាននូវផលវិជ្ជមាន ឬក៏មានផាសុកភាព ។ ក្នុងនោះ HealthLine បានប្រាប់នូវការអនុវត្តមួយចំនួន ដូចជា ឈប់គាំទ្រ(Unfollow) គេហទំព័រ ឬបណ្តាញសង្គមណាដែលជះផលមិនល្អ ឬបង្កើតបរិយាកាសមិនល្អ ។ ដកចោល(Remove) រាល់រូបភាពទាំឡាយដែលបង្កើតការវាយតម្លៃមិនល្អសម្រាប់ខ្លួនឯង ដែលធ្លាប់មាននៅក្នុងប្រវត្តិបណ្តាញសង្គមផ្ទាល់ខ្លួន។ លុបចោលនូវសារមិនល្អ ដូចជាមតិកាឌឺដងគ្នា និងសារបំភ័ន្តនានា។ ទាញចេញនូវការរក្សាទុក(unsaved) រាល់សកម្មភាពដែលនាំឱ្យអ្នកមានអារម្មណ៍ប្រៀបធៀបនឹងអ្នកដទៃជារឿយៗ។

ដើម្បីឱ្យបរិយាកាសក្នុងបណ្តាញសង្គមមានផាសុកភាព មិនមែនមានន័យថា ត្រូវរាំងខ្ទប់មិនអាចបង្ហាញចេញនោះទេ ប៉ុន្តែត្រូវមានវិធីនៅក្នុងការបង្ហោះ ប៉ុន្តែស្ថិតនៅក្រោមរូបភាពបែបវិជ្ជមាន ដូចជា ការបង្ហាញចំណាប់អារម្មណ៍ពិតណាមួយ ឬការសម្រេចបានអ្វីមួយ ដែលធ្វើឱ្យអ្នកដទៃសប្បាយចិត្ត ឬមានថាមពលតាមរយៈសារបង្ហោះចេញរបស់អ្នក។ មួយវិញទៀត គួរតែសរសេរ ឬនិយាយយ៉ាងណា ឱ្យអ្នកដទៃត្រូវបានលើកទឹកចិត្តដោយរឿងរ៉ាវជាក់ស្តែងរបស់អ្នក។
មានសកម្មភាពឧទាហរណ៍មួយចំនួនដែលអ្នកអាចធ្វើបានដើម្បីជំរុញឱ្យសារ ឬការបង្ហោះរបស់អ្នកមានផាសុកភាពផងដែរ ដូចជា ការបង្ហាញអ្វីដែលជាខ្លួនរបស់អ្នក មានន័យថា តំណាងឱ្យភាពជាខ្លួនឯង។ ឬក៏បង្ហោះរូបភាព ដែលមានភាពកំប្លុកកំប្លែងខ្លះ ដែលមិនមែនជារូបហាក់មើលទៅបង្ហាញភាពឥតខ្ចោះតែមួយមុខទេ។ គួររំលេចនូវធម្មជាតិជាមនុស្សពេលដែលសរសរចំណងជើងបង្ហោះក្នុងបណ្តាញសង្គម ដែលបង្ហាញឱ្យឃើញថា អារម្មណ៍របស់អ្នក មានចុះមានឡើង ដូចគេឯងទូទៅដែរ។ វិធីមួយទៀត គឺបង្ហោះរំលឹកនៅថ្ងៃសម្រាកជាដើម ដើម្បីរំលឹកដល់អ្នកផ្សេងដោយគេអាចធ្វើដូច្នោះដែរ។ ចំណែករាល់ការបញ្ចេញមតិយោបល់ (Comment) នៅក្នុងបណ្តាញសង្គមអ្នកដទៃ គួរតែបង្ហាញនូវន័យដំណោះស្រាយ និងជំរុញទឹកចិត្តគេឱ្យបានច្រើន។

ដូច្នេះ ការប្រើប្រាស់បណ្តាញសង្គមដែលនាំឱ្យមានផាសុកភាព គឺត្រូវគិតគូរទាំងខ្លួនឯង និងអ្នកដទៃ ហើយពេលនោះបណ្តាញសង្គមរបស់អ្នកនឹងក្លាយទៅជាទីន្លែងដែលអាចបញ្ចេញមតិ និងសកម្មភាពនានា ថែមទាំងបង្កើតបណ្តាញទំនាក់ទំនងផងដែរ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2025
ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2025
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រេចផ្តល់ជូនអាហារូបករណ៍សិក្សាឥតបង់ថ្លៃ ១០០% រយៈពេល៤ និង៥ឆ្នាំ ក្នុងកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ គ្រប់ជំនាញសិក្សាទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗរបស់វីរៈយុទ្ធជន
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2023
គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...
សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2025
សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...
ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...
កម្មវិធីផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2026
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ





























