នូវែលសេឡង់បង្កើនម៉ោងធ្វើការសម្រាប់និស្សិតអន្តរជាតិ ដើម្បីទាក់ទាញនិស្សិតបរទេស

និស្សិតអន្តរជាតិ ដែលមានទិដ្ឋាការសិក្សាត្រឹមត្រូវនៅប្រទេសនូវែលសេឡង់ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការបន្ថែម ៥ម៉ោងក្នុងមួយសប្ដាហ៍ ចាប់ពីខែវិច្ឆិកាឆ្នាំនេះ ដោយបង្កើនដែនកំណត់ប្រចាំសប្ដាហ៍ដល់ ២៥ម៉ោង អំឡុងពេលសិក្សា។

យោងតាមច្បាប់អន្តោប្រវេស៍នូវែលសេឡង់ (INZ) នឹងអនុវត្តចំពោះនិស្សិតអន្តរជាតិទាំងអស់ ដែលបានផ្ដល់ទិដ្ឋាការចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា តទៅ។

និស្សិតដែលកាន់ទិដ្ឋាការចាស់ បច្ចុប្បន្នកំណត់ឱ្យធ្វើការត្រឹម ២០ម៉ោងក្នុងមួយសប្ដាហ៍ ត្រូវតែដាក់ពាក្យសុំផ្លាស់ប្ដូរលក្ខខណ្ឌទិដ្ឋាការ ឬស្នើសុំទិដ្ឋាការថ្មី ដើម្បីបង្កើនម៉ោងធ្វើការដល់ ២៥ម៉ោង ក្នុងមួយសប្ដាហ៍។ សម្រាប់ការផ្លាស់ប្ដូរនេះ ពួកគេក៏នឹងត្រូវបង់ថ្លៃអន្តោប្រវេសន៍ផងដែរ។

សម្រាប់សិស្សឆ្នាំទី១២ និងទី១៣ ដែលចង់ធ្វើការងារ ត្រូវមានការអនុញ្ញាតពីឪពុកម្ដាយ និងសាលារៀន ដែលពួកគេកំពុងសិក្សា ហើយពួកគេត្រូវធ្វើតាមម៉ោងកំណត់ ត្រឹម ២៥ម៉ោង ក្នុងមួយសប្ដាហ៍។

ការផ្លាស់ប្ដូរនេះ គឺជាផ្នែកមួយ នៃ «ផែនការអប់រំអន្តរជាតិឆ្ពោះទៅរកកំណើន» របស់ប្រទេសនូវែលសេឡង់ ដែលប្រកាសដោយរដ្ឋាភិបាលកាលពីថ្ងៃចន្ទសប្ដាហ៍នេះ។

ផែនការនេះមានគោលបំណងបង្កើនការរួមចំណែកសេដ្ឋកិច្ចប្រចាំឆ្នាំ នៃការអប់រំឧត្តមសិក្សាដល់ ៧,២ពាន់លានដុល្លារនូវែលសេឡង់ (៤,៣ពាន់លានដុល្លារអាមេរិក) ដោយបង្កើនការចុះឈ្មោះនិស្សិតអន្តរជាតិ ពី ៨៣,៧០០នាក់ កាលពីឆ្នាំមុន ដល់ ១១៩,០០០ នាក់នៅឆ្នាំ២០៣៤។

រដ្ឋមន្ត្រីក្រសួងអប់រំ Erica Stanford បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាមួយនឹងការចុះឈ្មោះនិស្សិតអន្តរជាតិកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ២០២៣ មក រដ្ឋាភិបាលចង់ជំរុញកំណើននេះ ឱ្យកាន់តែលឿនថែមទៀត, នេះបើយោងតាមសារព័ត៌មាន Reuters ។

លោកស្រីបានបន្ថែមថា ក្នុងរយៈពេលខ្លី ការអប់រំនូវែលសេឡង់នឹងផ្ដោតលើការផ្ដល់នូវតម្លៃអប់រំដែលសមរម្យ និងមានសក្តានុពលខ្ពស់បំផុតសម្រាប់ការអភិវឌ្ឍខ្លួន។

បច្ចុប្បន្នមានអ្នកកាន់ទិដ្ឋាការសិស្សចំនួន ៤០.៩៨៧នាក់ ដែលមានសិទ្ធិការងារ ក្នុងនោះទិដ្ឋាការចំនួន ២៩,៧៩០ នឹងផុតកំណត់ មុន ឬនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ ហើយ ១១,១៩៧ ទិដ្ឋាការនឹងផុតកំណត់បន្ទាប់ពីកាលបរិច្ឆេទនោះ។

បន្ថែមពីលើការបន្ថែមម៉ោងធ្វើការនូវែលសេឡង់ក៏កំពុងពង្រីកសិទ្ធិធ្វើការសម្រាប់និស្សិតសាកលវិទ្យាល័យទាំងអស់ដែលចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរ ឬកម្មវិធីរយៈពេលខ្លី រួមទាំងវគ្គសិក្សាមួយឆមាសផងដែរ។ សិស្សដែលផ្លាស់ប្តូរសាលារៀន ឬវគ្គសិក្សាកម្រិតទាបនឹងត្រូវដាក់ពាក្យសុំទិដ្ឋាការសិក្សាថ្មី។

ចាប់តាំងពីខែតុលាឆ្នាំមុន តម្លៃសម្រាប់ទិដ្ឋាការសិក្សានូវែលហ្សេឡង់បានកើនឡើងដល់ ៧៥០ដុល្លារនូវែសេឡង់ កើនឡើងទ្វេដង ដែលកាលពីមុន មានតម្លៃ ៣៧៥ដុល្លារនូវែលសេឡង់។ តម្លៃទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ ដែលធ្វើការបន្ទាប់ពីបញ្ចប់ការសិក្សា ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ពី ៧០០​ ដុល្លារនូវែលសេឡង់ ទៅ ១,៦៧០ដុល្លារនូវែលសេឡង់។

នូវែលសេឡង់បានធ្វើជាទីកន្លែងសិក្សា សម្រាប់និស្សិតអន្តរជាតិចំនួន ៧៤,៩៩០នាក់ សម្រាប់គ្រប់កម្រិតសិក្សាកាលពីឆ្នាំមុន ដែលធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ១២៥,៤១០នាក់ ក្នុងឆ្នាំ២០១៦, នេះបើតាមក្រសួងអប់រំនូវែលសេឡង់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...