សាកលវិទ្យាល័យ​បារាំង ផ្ដល់​កន្លែង​ជ្រកកោន​ដល់​អ្នកប្រាជ្ញ​ជិត ៣០០នាក់ ដែល​កំពុង​ប្រឈម​នឹង​សម្ពាធ​នយោបាយ​នៅ​អាម៉េរិក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

អ្នកប្រាជ្ញជិត ៣០០នាក់ ដែល​បច្ចុប្បន្ន កំពុង​ធ្វើការ​នៅ​សហរដ្ឋអាម៉េរិក បានដាក់​ពាក្យ​ស្នើសុំ​ការងារ​នៅ​សាកលវិទ្យាល័យ Aix-Marseille ក្នុង​ប្រទេស​បារាំង ដែល​បាន​ប្រកាស​ពី​កម្មវិធី​ផ្ដល់​ជម្រក​ដល់​អ្នកស្រាវជ្រាវ ដែល​រង​ផល​ប៉ះពាល់ ដោយ​សារ​គោលនយោបាយ​របស់​រដ្ឋបាល លោក ដូណាល់ត្រាំ។

សាកល​វិទ្យាល័យ Aix-Marseille បាន​ចាប់ផ្ដើម​គំនិតផ្ដួចផ្ដើម «កន្លែង​សុវត្ថិភាព​សម្រាប់​អ្នកវិទ្យាសាស្ត្រ-Safe Place for Science» នៅ​ដើម​ឆ្នាំនេះ ដោយ​ផ្ដល់​មូលនិធិ​ទ្រទ្រង់​រយៈពេល ៣ឆ្នាំ សម្រាប់​អ្នកស្រាវជ្រាវ​ប្រហែល ២០នាក់។ កម្មវិធី​នេះ មាន​គោល​បំណង​គាំទ្រ អ្នកប្រាជ្ញ ដែល​ប្រឈមនឹង​ការ​កាត់បន្ថយ​ថវិកា​គាំទ្រ​សម្រាប់​ការស្រាវជ្រាវ និង​ការផ្លាស់ប្ដូរ​គោល​នយោបាយ ដែលបាន​រំខាន​ដល់​ស្ថាប័ន​សិក្សាស្រាវជ្រាវ​ក្នុង​សហរដ្ឋអាម៉េរិក។

(Photo by Robyn Beck / AFP) (Photo by ROBYN BECK/AFP via Getty Images)

សាកលវិទ្យាល័យ​នេះ បាន​ប្រកាស​នៅ​លើគេហទំព័រ​ផ្ទាល់ខ្លួន​របស់​គេ​ថា «នៅ​ពេលដែល​សេរីភាព​នៃការ​សិក្សាស្រាវជ្រាវ ស្ថិត​នៅក្នុង​ស្ថានភាព​មិនប្រាកដ​ប្រជា សាកលវិទ្យាល័យ Aix-Marseille កំពុង​ចាប់ផ្ដើម​កម្មវិធី កន្លែង​សុវត្ថិភាព​សម្រាប់​អ្នកវិទ្យាសាស្ត្រ-Safe Place for Science ដោយ​ផ្ដល់នូវ​បរិយាកាស​សុវត្ថិភាព និង​ការ​លើកទឹកចិត្ត​ដល់​អ្នកវិទ្យាសាស្ត្រ ដែល​មានបំណង​ចង់បន្តការ​ស្រាវជ្រាវ​របស់ពួកគេ ជាមួយ​នឹង​សេរីភាព​ពេញលេញ។»

ក្នុងរយៈពេល​មួយខែ កម្មវិធីនេះ​បាន​ទាក់ទាញការដាក់ពាក្យពី​សំណាក់អ្នកស្រាវជ្រាវចំនួន ២៩៨នាក់ ដែលក្នុងនោះមាន ២៤២នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយ​បេក្ខជនទាំង​អស់សុទ្ធសឹងតែមកមកពី​គ្រឹះស្ថានអប់រំល្បីៗរបស់អាម៉េរិក​ដូចជា Yale, Columbia, Stanford, Johns Hopkins និង NASA ជាដើម។

ក្នុងចំណោម​អ្នកដែលមាន​សិទ្ធិទាំងនោះមាន ១៣៥នាក់ ជា​ពលរដ្ឋអាម៉េរិក, ៤៥នាក់ មាន​សញ្ជាតិពីរ, ១៧នាក់ មាន​សញ្ជាតិបារាំង និងមាន​ប្រទេសផ្សេងទៀត ៤៥នាក់, នេះបើ​យោងតាម​សេចក្ដថ្លែងការណ៍ ដែល​ចេញផ្សាយ​ដោយ Aix-Marseille នៅថ្ងៃទី១៧ មេសាកន្លងទៅ។

លោក Eric Berton នាយក​សាកលវិទ្យាល័យ Aix-Marseille បានលើកឡើងថា សំណើរ​ស្នើសុំជាច្រើនបានដាក់មកសាកលវិទ្យាល័យ ដែលជារឿយៗ​អមដោយគណនី ដែល​លើក​ឡើងពីការ​ជ្រៀតជ្រែកផ្នែកនយោបាយ និងការ​គាបសង្កត់ក្រោម​ការគ្រប់គ្រង​របស់ រដ្ឋបាល​លោកត្រាំ។

ខ្ញុំមាន​សេចក្ដីសោមនស្ស​រីករាយ ដែលសំណើរនេះ​បង្ហាញស្ថានភាព​នៃជនភៀសខ្លួន​វិទ្យាសាស្ត្រ ដែល​បានទទួលការ​យកចិត្តទុកដាក់​ទាំងប្រព័ន្ធផ្សព្វផ្សាយ និង​នយោបាយ ហើយក្លាយ​ជាកម្មវត្ថុនៃច្បាប់ដែល​បានស្នើឡើង។ យើងជឿជាក់ថា នៅសាកលវិទ្យាល័យ Aix-Marseille ការប្រមូល​ផ្ដុំដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសម្រាប់ការស្រាវជ្រាវ​វិទ្យាសាស្ត្រ ត្រូវតែធ្វើឡើងដោយមាន​ការសហការណ៍ទាំងនៅក្នុងប្រទេសបារាំង និងអឺរ៉ុប។

បេក្ខជន ដែលបាន​ដាក់ពាក្យនេះ មកពីវិស័យជាច្រើន រួមមាន វិស័យសង្គមសាស្ត្រ វិទ្យាសាស្ត្រ​ជីវិត និង​វិទ្យាសាស្ត្របរិស្ថាន។ គណៈកម្មាធិការជ្រើសរើសបានជួបប្រជុំគ្នានៅថ្ងៃទី២៣ ខែមេសា ដើម្បី​កំណត់បេក្ខជនពី ៣០ ទៅ៤០នាក់ សម្រាប់​ការ​សម្ភាសន៍​ពីចម្ងាយ​នៅខែឧសភា។ សាកលវិទ្យាល័យ Aix-Marseille គ្រោង​នឹង​ស្វាគមន៍ អ្នកប្រាជ្ញ​ប្រហែល ២០នាក់ ដែលជាក្រុមទី១ នឹង​មកដល់​នៅដើម​ខែមិថុនា។

បច្ចុប្បន្ន ក្រៅពីប្រទេស​បារាំង ប្រទេសអាល្លឺម៉ង់ និងអេស្ប៉ាញ ក៏ស្ថិតក្នុង​ចំណោម​ប្រទេស ដែល​ជំរុញឱ្យមាន​គណៈកម្មការអឺរ៉ុប ដើម្បី​ទាក់ទាញ អ្នកមាន​ទេពកោសល្យ​កំពូលៗពីសហរដ្ឋអាម៉េរិក។ កាល​ពីខែមីនា យ៉ាងហោច​ណាស់ ប្រទេស​ក្នុងទ្វីបអឺរ៉ុបចំនួន ១៣ បាន​ចុះហត្ថលេខា​លើលិខិត​អំពាវនាវ​ឱ្យចាត់វិធានការ​ឱ្យ​បានឆាប់​រហ័ស​លើកិច្ចការនេះ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​កាលពីថ្ងៃទី១២ ខែមេសា ថា ក្រុមប្រឹក្សា​ស្រាវជ្រាវ​អឺរ៉ុប​បានប្រកាសពីផែនការ​បង្កើនថវិកាសម្រាប់​ការផ្លាស់ប្តូរ​ទីតាំង​របស់​ក្រុម​អ្នកប្រាជ្ញទ្វេដង ដើម្បី​ទទួល​អ្នកស្រាវជ្រាវ​ដែល​មាន​បំណង​ផ្លាស់ទៅ​សហភាពអឺរ៉ុប៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...