សហភាពអឺរ៉ុបសម្រេចប្រើខ្សែសាកថ្ម USB Type-C ជាផ្លូវការនៅថ្ងៃដំបូងដើមឆ្នាំ២០២៤

ប្រទេសនានាជាសមាជិករបស់សហភាពអឺរ៉ុប ឬ European Union បានសម្រេចចិត្តប្រើខ្សែ USB Type-C ជាផ្លូវការចាប់ពីថ្ងៃដំបូងនៃឆ្នាំ២០២៤ នេះតទៅ ។ គោលបំណងសម្រេចចិត្តរួមគ្នាប្រើប្រាស់ខ្សែឧបករណ៍អេឡិចត្រូនិកប្រភេទនេះ ក្រោមហេតុផលជំរុញឱ្យអ្នកប្រើប្រាស់ងាយស្រួលប្រើ និងងាយស្រួលសាកថ្មលើឧបករណ៍អេឡិចត្រូនិកផ្សេងៗ រាប់ទាំងទូរស័ព្ទដៃ កុំព្យូទ័រ កាម៉េរា និងថេប្លេតជាដើម ។

ស្តាប់ទៅគ្រាន់តែជាការប្រកាសឱ្យប្រជាជនប្រើខ្សែតំណភ្ជាប់ USB Type-C តែប៉ុណ្ណោះ ប៉ុន្តែពីក្រោយខ្នងនៃការប្រើប្រាស់នេះ គណៈកម្មការអឺរ៉ុបបានប្រកាសជាគោលការណ៍តែម្តងថា ខ្សែ USB Type-C នឹងក្លាយជាស្តង់ដារទូទៅសម្រាប់ឧបករណ៍អេឡិចត្រូនិកនៅក្នុងសហភាពអឺរ៉ុបទាំងមូល ។ ទន្ទឹមគ្នានេះ គណៈកម្មការអឺរ៉ុបបានបញ្ជាក់បន្ថែមថា ខ្សែ USB Type-C នឹងជំនួយឱ្យបច្ចេកវិទ្យាសាកថ្មកាន់តែប្រសើរ កាត់បន្ថយកាកសំណល់អេឡិចត្រូនិក និងចំណេញពេលវេលា និងមិនរំខានអ្នកប្រើប្រាស់ក្នុងការស្វែងរកឆ្នាំងសាកប្រភេទផ្សេងៗ ។

ទន្ទឹមគ្នានេះដែរ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប ក៏បានឱ្យដឹងទៀតថា គោលការណ៍លើកកម្ពស់ការប្រើប្រាស់ខ្សែ USB Type-C នឹងជំរុញដល់ការលើកកម្ពស់គំនិតច្នៃប្រតិដ្ឋបច្ចេកវិទ្យាសាកថ្មឧបករណ៍អេឡិចត្រូនិក និងងាយស្រួលស្វែងរកនៅលើទីផ្សារអ៊ឺរ៉ុប ។ ឧបករណ៍អេឡិចត្រូនិកដែលប្រើខ្សែ USB Type-C រួមមាន ទូរស័ព្ទដៃ កាសស្តាប់សំឡេង កុំព្យូទ័រ កាំម៉េរា ថេប្លេត ឧបរណ៍បំពងសំឡេង ឧបករណ៍ហ្គេម ឧបករណ៍អេឡិចត្រូនិកជំនួយដល់ការអាន (e-book readers) ឧបករណ៍ថតសំឡេង (Mice) ក្តារចុចកុំព្យូទ័រ (Keyboards) និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗជាច្រើនទៀត ។

គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុបបានប្រកាស និងប្តេជ្ញាយ៉ាងមុតមាំថា នៅឆ្នាំ២០២៦ ខាងមុខ រាល់ប្រភេទកុំព្យូទ័រយួរដៃទាំងអស់ដែលដាក់លក់នៅក្នុងទីផ្សារអ៊ឺរ៉ុប ត្រូវតែផលិតឡើងដោយភ្ជាប់មកជាមួយរន្ធប្រភេទ USB Type-C ។ ជាមួយគ្នានេះ សហភាពអឺរ៉ុបក៏នឹងពិចារណាផ្តល់ពេលវេលាឱ្យគ្រប់គ្រាន់ដល់ក្រុមហ៊ុនផលិតសម្ភារៈ ឬឧបករណ៍សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា ដើម្បីផ្តល់ពេលវេលាឱ្យក្រុមហ៊ុនផលិតទាំងនោះ សម្របខ្លួនទៅនឹងបទបញ្ញត្តិថ្មីដែលបានដាក់ចេញនៅអ៊ឺរ៉ុប ។

ជារួមមកវិញ ការប្រើប្រាស់ខ្សែ USB Type-C ដែលសហភាពអឺរ៉ុបប្រកាសខាងលើនេះ នឹងជួយបង្រួមពេលវេលាសាកថ្មឱ្យបានលឿនរហ័ស សុវត្ថិភាព កាត់បន្ថយចំនួនឧបករណ៍សាក សន្សំសំចៃ ព្រមទាំងជួយបរិស្ថាន បញ្ជៀសពីរូបភាពបង្កើនសំណល់បច្ចេកវិទ្យា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...