បម្រែបម្រួលអាកាសធាតុ អាចធ្វើ​ឱ្យ​មហាសមុទ្រអាក់ទិក ក្លាយជាមហាសមុទ្រគ្មានទឹកកកនៅឆ្នាំ២០៣០

មហាសមុទ្រអាក់ទិកអាចនឹងគ្មានទឹកកកក្នុងរដូវក្ដៅនៅឆ្នាំ២០៣០ខាងមុខ បើទោះជាមនុស្សធ្វើការបានល្អក្នុងការកាត់បន្ថយការបំភាយឧស្ម័នចាប់ពីពេលនេះទៅក៏ដោយ។ នេះគឺជាការសន្និដ្ឋាន ដែលគួរឱ្យបារម្ភ នៃការសិក្សាថ្មីមួយរបស់ស្ថាប័ន Nature Communications អាមេរិក។

តែយ៉ាងណាបើយោងតាម We Forum ការព្យាករណ៍ដែលបានលើកឡើងថា មហាសមុទ្រអាក់ទិកនឹងក្លាយជាមហាសមុទ្រដែលគ្មានទឹកកក គឺមានប្រវត្តិវែងឆ្ងាយ និងស្មុគស្មាញសម្រាប់អ្នកវិទ្យាសាស្ត្រ។ ប្រសិនបើរឿងនេះ កើតឡើងនៅទសវត្សន៍ឆ្នាំ២០៣០ មានន័យថា វាលឿនជាងការព្យាករណ៍របស់អ្នកវិទ្យាសាស្ត្រធ្លាប់បានគិតកាលពីមុន ដែលគេរំពឹងថា ព្រឹត្តិការណ៍នេះនឹងកើតឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី២១។ ប៉ុន្តែអ្វីដែលយើងដឹងច្បាស់នោះគឺ អវត្តមាននៃមហាសមុទ្រទឹកកកនៅលើផែនដីជាសញ្ញានៃការផ្លាស់ប្ដូរដ៏គួរឱ្យបារម្ភនៃអាកាសធាតុ ដែលនឹងបង្កឱ្យមានគ្រោះថ្នាក់ និងផលវិបាកជាសកល។

តាមរយៈការសង្កេតរបស់ក្រុមអ្នកស្រាវជ្រាវ គេឃើញថា ការលាតសន្ធឹងនៃផ្ទៃទឹកកកនឹងថយចុះ រហូតដល់កម្រិតអប្បរមានៅត្រឹមខែកញ្ញា រៀងរាល់ឆ្នាំ។ ទឹកកក ដែលនៅសេសសល់នៅចុងរដូវក្ដៅ ត្រូវបានគេហៅថា Multiyear Sea Ice ដែលមានកម្រាស់ក្រាស់ជាងផ្នែកដទៃទៀតនៃផ្ទាំងទឹកកកនៅតំបន់។ វាដើរតួរជាឧបសគ្គដល់ការផ្ទេរសំណើម និងកម្ដៅរវាងមហាសមុទ្រ និងបរិយាកាស។ យ៉ាងណាមិញ ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ Multiyear Sea Ice បានធ្លាក់ចុះពីប្រហែល ៧លានគីឡូម៉ែត្រការ៉េទៅ ៤លានគីឡូម៉ែត្រការ៉េ។ ទំហំនៃការបាត់បង់នេះស្មើទៅនឹងផ្ទៃដីប្រទេសឥណ្ឌាទាំងមូល ឬ១២ដង នៃផ្ទៃដីចក្រភពអង់គ្លេស។ នេះជាសញ្ញាដ៏ធំមួយដែលបង្ហាញថា មូលដ្ឋានប្រព័ន្ធអាកាសពិភពលោក នឹងរងផលប៉ះពាល់ខ្លាំងឡើង។

នៅពេលដែលមហាសមុទ្រអាក់ទិកក្លាយជាដែនគ្មានទឹកកកនៅរដូវក្ដៅ ត្រូវបានអ្នកវិទ្យាសាស្ត្រឱ្យឈ្មោះព្រឹត្តិការណ៍នេះថា «ព្រឹត្តការណ៍មហាសមុទ្រខៀវ-Blue Océan Event»។ នៅពេលនោះ ផ្ទៃទឹកកករបស់មហាសមុទ្រអាក់ទិកនឹងធ្លាក់ចុះនៅត្រឹម ១លានម៉ែត្រការ៉េ។ ចំណែកផ្ទែទឹកកក ដែលនៅក្នុងផ្នែកខ្លះនៃប្រទេសកាណាដា និងភាគខាងជើង Greenland ត្រូវបានគេរំពឹងថានឹងបន្តនៅមានវត្តមានយូរទៀត បន្ទាប់ពីទឹកកកនៅមហាសមុទ្រអាក់ទិករលាយអស់។ អ្នកវិទ្យាសាស្ត្រមិនទាន់អាចកំណត់បាននៅឡើយថាពេលណា ដែលទឹកកកនៅក្នុងផែនដីរលាយអស់ (Last Blue Océan Event) ប៉ុន្តែនៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ ផ្លូវទឹកនៅប៉ូលខាងជើងនឹងបើកជាលើកដំបូង។

ព្រឹត្តិការណ៍នេះប្រហែលជាមានអត្ថប្រយោជន៍ខ្លះដែរ បើតាមលោក Mike Pompeo អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ធ្លាប់បានប្រកាសថា នៅពេលមហាសមុទ្រអាក់ទិកគ្មានទឹកកក មានន័យថា នាវាមកពីអាស៊ីអាចធ្វើដំណើរជិតជាងមុនរហូតដល់ 3,000 miles ទៅកាន់កំពង់ផែអឺរ៉ុបនារដូវក្ដៅ។ ប៉ុន្តែ យើងត្រូវដឹងថា ទឹកកកសមុទ្រអាក់ទិកជាធាតុផ្សំដ៏សំខាន់នៃប្រព័ន្ធអាកាសធាតុ។ វាចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយបរិមាណនៃពន្លឺព្រះអាទិត្យ ដែលជះកម្ដៅមកលើផែនដី។ អវត្តមានទឹកកកនៃមហាសមុទ្រនេះ នឹងពន្លឿនការកើនឡើងកម្ដៅបន្ថែមទៀត ហើយការកើនឡើងកម្ដៅនឹងធ្វើឱ្យផ្ទាំងទឹកកក Greenland រលាយលឿនជាងមុន ដែលនឹងធ្វើឱ្យកម្រិតទឹកសមុទ្រហក់ឡើងខ្ពស់។

សូមបញ្ជាក់ថា ការបាត់បង់ទឹកកកសមុទ្រនៅរដូវក្ដៅក៏ជាហេតុផលមួយ ដែលជំរុញឱ្យមានការផ្លាស់ប្ដូរចរន្តបរិយាកាស ផ្លូវព្យុះ និងសកម្មភាពជីវសាស្ត្រមហាសមុទ្រផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...