ចិនបោះពុម្ពផ្សាយ​ឯកសារស្រាវជ្រាវ អំពីបច្ចេកវិទ្យា​បន្ទះឈីប លើស​អាម៉េរិក ២ដង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

របាយការណ៍ថ្មីមួយ​បានបង្ហាញថា ប្រទេសចិនបាន​កំពុង​នាំមុខសហរដ្ឋអាម៉េរិក​ក្នុងការ​ស្រាវជ្រាវ​បច្ចេកវិទ្យាបន្ទះ​ឈីប (semiconductor) ដោយបាន​បោះពុម្ព​អត្ថបទស្រាវជ្រាវ​អំពីបច្ចេកវិទ្យា​នេះ ច្រើនជាង​អាម៉េរិក ២ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។

ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ចិនបានបោះពុម្ពផ្សាយ ឯកសារស្រាវជ្រាវអំពីបច្ចេកវិទ្យាឈីបចំនួន ១៦០,០០០ ឯកសារ ដែលស្មើនឹង ៣៤ភាគរយ នៃការស្រាវជ្រាវសាកលក្នុងវិស័យនេះ, នេះ​បើតាម​របាយការណ៍​របស់ Emerging Technology Observatory (ETO) នៃ​សាកលវិទ្យាល័យ Georgetown។ តាម​ការប្រៀបធៀប សហរដ្ឋអាម៉េរិក បានបោះពុម្ពផ្សាយ​ការសិក្សា​ប្រហែល ៧១,០០០ ឯកសារ ដែល​តំណាង​ឱ្យ ១៥ភាគរយ នៃទិន្នន័យ​សកល។

ស្ថាប័នចំនួន ៩ ក្នុងចំណោម​ ១០ ដែល​បោះពុម្ពផ្សាយ​ឯកសារស្រាវជ្រាវជាភាសាអង់គ្លេស អំពី​បច្ចេកវិទ្យា​បន្ទះឈីប មានមូលដ្ឋាន​នៅក្នុង​ប្រទេសចិន។ សារព័ត៌មាន South China Morning Post បាន​រាយការណ៍​ថា ក្នុង​ចំណោម​ស្ថាប័នទាំង ៩នោះ ស្ថាប័ន​ដែល​លេចធ្លោ​បំផុត គឺ បណ្ឌិត្យ​សភាវិទ្យាសាស្ត្រចិន (CAS) សាកលវិទ្យាល័យ​បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (UCAS) និង​សាកលវិទ្យាល័យស៊ីងហួ។

CAS តែមួយបានផលិតឯកសារស្រាវជ្រាវជាង ១៤, ៣០០ ដែលក្នុង​ចំណោម​ឯកសារទាំងនោះ មានច្រើនជាង ៣៤០០ ត្រូវបានអ្នកសិក្សាស្រាវជ្រាវបន្តទូទាំងពិភពលោក។ UCAS ជាប់​ចំណាត់​ថ្នាក់លេខ ២ ក្នុងប្រទេសចិន ជាមួយនឹង​ឯកសារសិក្សាជិត ៧, ៨៥០ ត្រូវបាន​បោះពុម្ពផ្សាយ។

លោក Zachary Arnold អ្នកវិភាគនៅ ETO បានសង្កត់ធ្ងន់ថា ខណៈពេល​ដែលចំនួន​នៃការបោះពុម្ព និង​ដកស្រង់សម្រាប់​ការស្រាវជ្រាវ និងសិក្សាបន្ត មិនអាចបង្ហាញដោយផ្ទាល់អំពី ភាពលេច​ធ្លោ​នៃឧស្សាហកម្មបន្ទះឈីបរបស់ចិន ប៉ុន្តែវាបាន​បង្ហាញ​យ៉ាងច្បាស់អំពីការរីក​ចម្រើន​យ៉ាងឆាប់រហ័សនៃសមត្ថភាពស្រាវជ្រាវ បច្ចេកវិទ្យា​បន្ទះឈីប​របស់ចិន។

ការស្រាវជ្រាវ​អំពីបច្ចេកវិទ្យាបន្ទះឈីប នៅតែមានការប្រកួតប្រជែងរវាងចិន និងអាម៉េរិក ដែលជំរុញដោយការ​ប្រកួតប្រជែង​ផ្នែកសេដ្ឋកិច្ច និងផលប្រយោជន៍ជាយុទ្ធសាស្ត្រ ដោយ​គូស​បញ្ជាក់ពី​តួនាទីសំខាន់​របស់វិស័យ​នេះក្នុងការ​ដឹកនាំ​ផ្នែក​បច្ចេកវិទ្យា និង​ភូមិសាស្ត្រ​នយោបាយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...