បច្ចេកវិទ្យា 5G នឹងលើកកម្ពស់ឌីជីថលនីយកម្ម ទៅកម្រិតខ្ពស់មួយទៀត

ស្រមៃមើលនៅពេលដែលអ្នកអាចរស់នៅក្នុងពិភពលោកមួយដែលអ្នកអាចប្រើប្រាស់សេវាកម្មរដ្ឋាភិបាលណាមួយដោយរលូនជាមួយនឹងអត្តសញ្ញាណ​ឌីជីថលដ៏ឆ្លាតវៃ ឬក៏ពិភពមួយ ដែលអ្នកបច្ចេកទេសផ្នែកឌីជីថលបានធានានូវកម្រិតនៃការតភ្ជាប់ និងការចូលប្រើវីដេអូ ដើម្បីធ្វើការងាររបស់ពួកគេដោយសុវត្ថិភាព ក្នុងពេលវេលាជាក់ស្ដែង តាមរយៈបច្ចេកវិទ្យា AR ។ ឬពិភព ដែលយើងអាចបញ្ជាក់អំពីស្ថានភាពជាក់ស្ដែង នៃការដឹកជញ្ជូនអន្តរជាតិបានគ្រប់ពេល ដោយមានការបង្ហាញផ្លូវយន្តហោះគ្មានមនុស្សបើក (Drone) បានដោយប្រើបច្ចេកវិទ្យា។ តើវានឹងកាន់តែមានភាពងាយស្រួលកម្រិតណា?

យ៉ាងណាក៏ដោយ រឿងរ៉ាវទាំងនេះ អាចធ្វើទៅបានដោយសារថាមពល នៃបណ្ដាញ ។ ដើម្បីឱ្យការគិតនេះក្លាយជាការពិត មនុស្សត្រូវបង្កើតបណ្ដាញ ដែលមានសមត្ថភាពខ្ពស់ (high – performing networks) នៅទូទាំងពិភពលោក ព្រមទាំងកំណត់ឡើងវិញ នូវរបៀប ដែលអាចចូលប្រើប្រាស់ និងរក្សាសុវត្ថិភាពបណ្ដាញបាន។

យោងតាម WE Forum បានឱ្យដឹងថា ក្នុងរយៈពេលបីទសវត្សកន្លងមកនេះ ការតភ្ជាប់បណ្ដាញតាមទូរស័ព្ទ (Mobile connectivity) បានផ្លាស់ប្ដូរពិភពលោក ឱ្យក្លាយជាពិភពមួយដែលមនុស្សមិននឹកស្មានដល់។ សព្វថ្ងៃ យើងមានការតភ្ជាប់បណ្ដាញស្ទើរតែគ្រប់ទីកន្លែងទូទាំងពិភពលោក ជាមួយនឹងការទិញទូរស័ព្ទចល័តចំនួន ៨,៦ពាន់លានគ្រឿង។ លើសពីនេះ ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ ល្បឿនទិន្នន័យបានកើនឡើងក្នុងល្បឿនមួយលឿនគួរឱ្យកត់សម្គាល់។

បណ្ដាញ 4G បានធ្វើឱ្យសេដ្ឋកិច្ចកើនឡើងយ៉ាងឆាប់រហ័ស និងផ្លាស់ប្ដូររបៀបរស់នៅរបស់មនុស្សតាមបែបឌីជីថល ។ ឌីជីថលភាវូបនីយកម្មក្លាយជាឧបករណ៍សំខាន់សម្រាប់ដោះស្រាយបញ្ហាប្រឈមធំបំផុតរបស់សង្គម រួមទាំងវិបត្តិអាកាសធាតុ និងបរិយាប័ន្នសង្គម។

ប៉ុន្តែដើម្បីឈានទៅជំហានបន្ទាប់ក្នុងឌីជីថលភាវូបនីយកម្ម ពិភពលោក ត្រូវការល្បឿនបណ្ដាញ ដែលលឿនជាង 4G នេះទៅទៀត ដើម្បីសម្រេចបាននូវឌីជីថលភាវូបនីយកម្មពេញលេញទាំងនៅក្នុងសហគ្រាស និងវិស័យសាធារណៈ។

ជាមួយបច្ចេកវិទ្យា 5G ល្បឿននៃបណ្ដាញ នឹងមានថាមពលខ្លាំងជាងជំនាន់មុន ១០ដង ហើយក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ យើងនឹងឃើញមានការអភិវឌ្ឍបច្ចេកវិទ្យា Mobile first world ដែលគាំទ្រដោយ cloud និង បញ្ញាសិប្បនិម្មិត (AI) ក៏ដូចជាការបង្កើនល្បឿននៃនិន្នាការសំខាន់ៗដូចជា អគ្គិសនី ខ្សែសង្វាក់ផ្គត់ផ្គង់ និងស្វ័យប្រវត្តិកម្មឧស្សាហកម្មជាដើម។

បច្ចុប្បន្ន វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) កំពុងចូលរួមធ្វើឱ្យសមត្ថភាពបណ្ដាញ 5G កម្រិតខ្ពស់ មានសម្រាប់សហគមន៍អ្នកអភិវឌ្ឍរបស់ពិភពលោក (World’s developer community) ដោយប្រើសម្ព័ន្ធផ្នែករឹងរបស់កុំព្យូទ័រ (interface) ដែលគេស្គាល់ថាជាបណ្ដាញ APTs ។ បណ្ដាញនេះ អនុញ្ញាតឱ្យ អ្នកអភិវឌ្ឍកម្មវិធីអាចប្រមូលផ្ដុំនូវបណ្ដាញជាក់លាក់ ដូចជា គុណភាពនៃសេវាកម្ម ល្បឿន និងទីតាំង។ បណ្ដាញ APIs គឺជាជំហានសំខាន់ សម្រាប់ការជំរុញនវានុវត្ត ដោយសារអ្នកអភិវឌ្ឍអាចបង្កើតសេវាកម្ម ដែលប្រសើរឡើង ដោយមិនចាំបាច់យល់ពីបច្ចេកវិទ្យាបណ្តាញស្មុគស្មាញ។

ការធ្វើឱ្យបណ្ដាញ APIs មាននៅទូទាំងពិភពលោក នឹងអនុញ្ញាតឱ្យក្រុមអ្នកបង្កើតថ្មី (Inventors) និងសហគ្រិន បង្កើតកម្មវិធីថ្មីៗគ្រប់ទីកន្លែងនៅលើផែនដី ដរាបណាពួកគេមានលទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ហេតុនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ពិភពលោក នឹងលែងពឹងផ្អែកទាំងស្រុងលើប្រទេសមហាអំណាចទៀតហើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...