មនុស្សមានបញ្ហាភ្លេចភ្លាំង (Dementia) កំពុងកើនឡើង – ការពារខ្លួនពីហានិភ័យ ១២នេះ ដើម្បីជួយឱ្យខួរក្បាលមានសុខភាពល្អ

ករណីនៃវិបត្តិជំងឺភ្លេចភ្លាំង (Dementia) ជាសាកលកំពុងឈានដល់អត្រាមួយដ៏ខ្ពស់ ដោយមានជិត ១០លានករណីថ្មីជារៀងរាល់ឆ្នាំ។ បើយោងតាមអង្គការសុខភាពពិភពលោក បានបង្ហាញថា ស្ថានភាពនៃជំងឺនេះ កើតឡើង បណ្ដាលមកពីជំងឺមួយចំនួន ដែលបំផ្លាញកោសិការប្រសាទបន្តិចម្ដងៗ និងធ្វើឱ្យខូចខួរក្បាល ដែលបណ្ដាលឱ្យចុះខ្សោយមុខងារដំណើរការគិត និងវែកញែកហេតុផល (cognitive function) របស់ខួរក្បាល។

ជាមួយនឹងភាពជឿនលឿនផ្នែក ឱសថ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មនុស្សមានអត្រាសង្ឃឹមរស់បានយូរជាងមុន ហើយចំនួនប្រជាជនវ័យចំណាស់របស់ពិភពលោកកំពុងកើនឡើង ក្នុងអត្រាដែលមិនធ្លាប់មានពីមុនមក ដែលបង្កើនហានិភ័យនៃជំងឺភ្លេចភ្លាំងកាន់តែខ្ពស់។

យោងតាមរបាយការណ៍ថ្មី របស់ World Happiness Report បានឱ្យដឹងថា នៅពេលដែលចំនួនប្រជាជនវ័យចំណាស់របស់ពិភពលោកបន្តកើនឡើង ចំនួនអ្នកមានជំងឺភ្លេចភ្លាំងក៏ត្រូវបានគេរំពឹងថា កើនឡើងដូចគ្នាដែរ។ ដោយអត្រានេះអាចឈានដល់ប្រហែល ១៣៩លាននាក់ នៅត្រឹមឆ្នាំ២០៥០ ហើយបើគិតត្រឹមឆ្នាំ២០២៣ នេះ មានមនុស្សជាង ៥៥លាននាក់ ដែលកំពុងមានជំងឺភ្លេចភ្លាំងនៅទូទាំងពិភពលោក។

ហានិភ័យនៃជំងឺភ្លេចភ្លាំងច្រើន

យោងតាមអង្គការសុខភាពពិភពលោក បាន​ឱ្យដឹងថា ជំងឺភ្លេចភ្លាំងច្រើន ជាមូលហេតុឈានមុខគេទី៧ នៃការស្លាប់ និងជាមូលហេតុចម្បង ដែលនាំឱ្យមនុស្សធ្លាក់ខ្លួនទៅក្នុងពិការភាព។

 ទោះបីជាបច្ចុប្បន្នមិនមានការព្យាបាលសម្រាប់ស្ថានភាពជំងឺនេះក៏ដោយ នៅឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមអ្នកចិត្តសាស្ត្រ និងអ្នកស្រាវជ្រាវ របស់អង្គការសុខភាពពិភពលោក កំពុងធ្វើការ ដើម្បីសិក្សាពីវិធីការពារខ្លួន ពីជំងឺនេះដែរ។ ជាលទ្ធផល គឺបានរកឃើញថា មានកត្តាហានិភ័យ ចំនួន ១២ ដែលនាំឱ្យមានការវិវត្តន៍នៃជំងឺភ្លេចភ្លាំងច្រើន ដោយកត្តាទាំងនោះមានដូចជា ការអប់រំបានតិចតួច, ជំងឺលើសឈាម, ការជក់បារី, ភាពធាត់, ជំងឺធា្លក់ទឹកចិត្ត, ភាពអសកម្មនៃរាងកាយ, ជំងឺទឹកនោមផ្អែម, ទំនាក់ទំនងសង្គមតិចតួច, ការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក, បញ្ហារបួសខួរក្បាល និងខ្យល់ពុល។

វិធីកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំងច្រើន

ការសិក្សាបានបង្ហាញថា មានកត្តាសំខាន់ៗចំនួន ៥ ដែលអ្នកអាចអនុវត្ត ដើម្បីការផ្ដើមការពារខ្លួនពីជំងឺភ្លេចភ្លាំងច្រើន ដែលកត្តាទាំងនោះមានដូចជា ១. មានសកម្មភាពរាងកាយទៀងទាត់, ២. ទទួលទានអាហារដែលនាំឱ្យមានសុខភាពល្អ, ៣. មានទំនាក់ទំនងល្អក្នុងសង្គម, ៤. មានអនាម័យក្នុងការគេងល្អ និង ទី៥. ស្វែងយល់ពីវិធីគ្រប់គ្រងអារម្មណ៍ និងភាពតានតឹង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។