អ្នកជំនាញអប់រំ ៖ បណ្តុះបណ្តាលសមត្ថភាពគ្រូកម្រិតស្ដង់ដាវិជ្ជាជីវៈ ទើបឆ្លើយតប​កំណែ​ទម្រង់​វិស័យ​អប់រំ​

ភ្នំពេញ – ការលើកកម្ពស់គុណវុឌ្ឍគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនកម្រិត​ស្ដង់​ដា​វិជ្ជា​ជីវៈ​ ទើបជា​ការ​​ឆ្លើយ​តបនឹង​កំណែទម្រង់វិស័យអប់រំនៅកម្ពុជា ខណៈក្រសួងអប់រំកំពុង​បណ្ដុះបណ្ដាលនិងពង្រឹងគុណភាពគ្រូបង្រៀនបន្ថែម ។ នេះជាការលើកឡើងរបស់​មន្ត្រីជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសន្និសិទ្ធជាតិស្ដីពីលទ្ធផល និងផលជះនៃគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា និង​គម្រោង​កែលម្អការ​អប់រំ​នៅឧត្តមសិក្សា កាលពីថ្ងៃអង្គារ៍កន្លងទៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោកបណ្ឌិត សំអោ អង្គារតន៍ អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការនៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំ​កំពុ​ង​អនុវត្តការងារពាក់ព័ន្ធនឹងគុណភាពបុគ្គលិកអប់រំ ជាពិសេសគ្រូបង្រៀននិងគណៈគ្រប់គ្រងសាលារៀន ដែលបុគ្គលសំខាន់ចូលរួម​កែ​លម្អ​លទ្ធ​ផល​សិក្សា​របស់​សិស្ស ។ ក្រសួងកំពុង​​បញ្ជូនគ្រូបង្រៀននិងគណៈគ្រប់គ្រងសាលាមកពង្រឹងសមត្ថភាពបន្ថែមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។   

 លោកបណ្ឌិត សំអោ អង្គារតន៍

“អ្វីដែលត្រូវធ្វើគឺពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលគ្រូបន្ថែមឱ្យដល់កម្រិតស្ដង់ដារវិជ្ជាជីវៈ ហើយចំណេះដឹងដែលទទួលបានកាលពី១០ ឬ ១៥ឆ្នាំមុន មិន​ឆ្លើ​យ​តបទៅនឹងបរិបទអប់រំនាពេលនច្ចុប្បន្ននោះទេ ។ ជាក់ស្តែង​បរិបទកូវីដ-១៩ ទាមទារឱ្យគ្រូបង្រៀនចាប់យកនូវអ្វីដែលថ្មី ដើម្បី​ឱ្យ​ការ​ងារ​អាច​ឆ្លើយ​តប តាម​តម្រូ​វ​ការរបស់សិស្ស និងតម្រូវការនៅក្នុងសង្គម”

ទន្ទឹមនឹងការលើកឡើងនេះ លោកបណ្ឌិត សំអោ អង្គារតន៍ បញ្ជាក់បន្ថែមថា ក្រសួងអប់រំបានរៀបចំយន្តការវាយតម្លៃសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀនជាប្រចាំ ។ ​គ្រូ​បង្រៀន​ត្រូវទទួលការបំប៉នសមត្ថភាព​បន្ថែម ដើម្បីក្លាយជាអ្នកមានវិជ្ជាជីវៈ មានងារជាអ្នកឯកទេស និងមានសញ្ញាបត្រជាន់ខ្ពស់ ។ លើសពីនេះ គ្រូបង្រៀន និងគណៈគ្រប់គ្រងសាលាត្រូវចេះ​ប្រើប្រាស់សម្ភារៈឧបទេស ចេះ​ធ្វើពិសោធន៍ ចេះប្រើប្រាស់កមម្មវិធីទូរស័ព្ទ (App) ការបង្កើត App និងបង្កើត Test items bank សម្រាប់គ្រប់មុខវិជ្ជាស្របតាមស្តង់ដាតំបន់និងអន្តរជាតិ ។

តាមការបញ្ជាក់របស់លោកបណ្ឌិត សំអោ អង្គារតន៍ នៅក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងកំណែទម្រង់ការអប់រំនៅមធ្យមសិក្សា មាន​សាលា​គោល​ដៅ​ចំនួន​១០០ ​និងសាលារៀនប្រមាណជាង ៣០០ទៀតបានទទួលលទ្ធផល ។ លោកថា លទ្ធផលនៃការបណ្តុះបណ្តាលបានផ្តល់ផលជះគ្រប់សាលាទាំងអស់ ដែល​មានប្រមាណ ១ម៉ឺនបីពាន់សាលានៅទូទាំងប្រទេស ។ នៅដំណាក់កាលបន្ទាប់ក្រសួងនឹងធ្វើការនៅគ្រប់អនុវិស័យកុមារតូច អនុវិស័យបឋមសិក្សា អនុវិស័យ​មធ្យម​ រហូតដល់អនុវិស័យឧត្តមសិក្សា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...