ភ្នំពេញ – ថ្លែងនៅក្នុងទិវាគ្រូបង្រៀន៥តុលា លោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានលើកឡើងថា ការគាំទ្រដល់បរិវត្តកម្មឌីជីថល និងរបៀបវារៈនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ទាមទារឱ្យគ្រូបង្រៀនមានចំណេះដឹង និងជំនាញក្នុងការច្នៃប្រឌិត និងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងថ្នាក់រៀនដែលមានសក្តានុពលក្នុងការបង្កើតឥទ្ធិពលរលកនៅទូទាំងសង្គម។
ប្រធានបទជាតិ នៃទិវាគ្រូបង្រៀនក្នុងឆ្នាំនេះគឺ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង” និងប្រធានបទសកលគឺ “បរិវត្តកម្មប្រព័ន្ធអប់រំចាប់ផ្តើមពីគ្រូបង្រៀន”។ បើតាមលោក សាដា អ៊ូម៉ា ប្រធានបទទាំងពីរបានឆ្លុះបញ្ចាំងពីសារទូទៅដ៏សំខាន់មួយ ពោលគឺតួនាទីស្នូលនៃគ្រូបង្រៀន និងបុគ្គលិកអប់រំ ដែលបានទទួលសិទ្ធិអំណាច ការលើកទឹកចិត្ត និងប្រកបដោយសមត្ថភាព សមស្របទៅតាមទីកន្លែងនិងជំនាញសម្រាប់ការផ្តល់ការអប់រំប្រកបដោយគុណភាព។

បើតាមតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ការវិនិយោគលើការអភិវឌ្ឍន៍គ្រូបង្រៀន គឺជាការវិនិយោគដ៏ល្អបំផុតដែលជាតិសាសន៍នីមួយៗអាចធ្វើបាន។ លោកថា នៅពេលដែលគ្រូបង្រៀនមានគុណវុឍ្ឍិ មានការបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានប្រាក់ខែសមរម្យ និងទទួលបានការគាំទ្រ ពួកគេត្រូវបានបំពាក់ដោយធនធាន និងឧបករណ៍កាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់យុវជនជំនាន់ក្រោយដើម្បីសិក្សា និងស្វែងយល់ និងរៀបចំអនាគតរបស់កម្ពុជា។
លោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា
“នេះជាចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូ និងដៃគូអភិវឌ្ឍន៍ នៅពេលដែលយើងរៀបចំ និងអនុវត្តកម្មវិធីអភិវឌ្ឍន៍គ្រូបង្រៀនដ៏ធំបំផុតមួយនៅកម្ពុជាជាលើកដំបូង គឺគម្រោងពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ដែលគាំទ្រដោយភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) “
តាមការបញ្ជាក់របស់លោក សាដា អ៊ូម៉ា អាឡាម កម្មវិធី STEPCam បានបង្កើតប្រព័ន្ធអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំថ្នាក់ជាតិថ្មី (CPD) ដើម្បីផ្តល់ឱកាសដល់គ្រូបង្រៀនក្នុងការបង្កើនជំនាញបង្រៀនរបស់ពួកគេ រួមទាំងជំនាញឌីជីថលផងដែរ។ ហើយក្នុងនោះ ដើម្បីដោះស្រាយបញ្ហានៃលទ្ធផលសិក្សាទាបរបស់សិស្ស លើមុខវិជ្ជាគណិតវិទ្យា និងភាសាខ្មែរ STEPCam បានគាំទ្រដល់ការអនុវត្តនូវកញ្ចប់សិក្សាថ្នាក់ដំបូងថ្មីសម្រាប់ថ្នាក់ទី១ និងទី២ ដោយមានគ្រូបង្រៀនប្រមាណ ៧ 000 នាក់ទទួលបានបណ្តុះបណ្តាលឱ្យប្រើវិធីសាស្រ្តបង្រៀនថ្មីៗ និងសកម្មភាពក្នុងថ្នាក់រៀន ដើម្បីបង្កើនគុណភាពនៃការបង្រៀន និងការរៀន។

STEPCam ក៏បានអភិវឌ្ឍកម្មវិធីបរិញ្ញាបត្រផ្នែកអប់រំ ដើម្បីលើកកំពស់គុណវុឌ្ឍិរបស់គ្រូឧទ្ទេស និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន ១១ (PTTCs) រួមទាំងបន្ទប់ពិសោធន៍ កុំព្យូទ័រ និង វិទ្យាសាស្ត្រ ហើយសិស្សនៅកម្រិតថ្នាក់ដំបូងជាង ២៣០ 000 នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍ពីការទទួលបានការអប់រំប្រកបដោយគុណភាពតាមរយៈ STEPCam ។
លោក សាដា អ៊ូម៉ា បានបញ្ជាក់ថា ភាពជោគជ័យរបស់ STEPCam គឺផ្អែកលើភាពជាដៃគូ និងភាពជឿជាក់ និងកត្តាជាច្រើនទៀត ដែលយើងបានបង្កើតរួមគ្នាដោយធ្វើការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗ នាយកដ្ឋានពាក់ព័ន្ធ និងគ្រូបង្រៀនដែលជឿជាក់ថា គ្រូបង្រៀនកាន់តែល្អ តែងតែជួយសិស្សឱ្យកាន់តែល្អប្រសើរឡើង៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/10/2026
ឱកាសសម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សាលើជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ដល់និស្សិតទៅសិក្សាថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/04/2026
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2026
ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើសលោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅក្នុងសាលាគោលដៅ និងសាលាទទួលផលជះ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP និងGEIP-AF)

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

បំណង ផ្ដល់អាហារូបករណ៍កន្លែងស្នាក់នៅ ២១០កន្លែង ដល់និស្សិតបន្តការសិក្សានៅរាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2026
ដើម្បីជួយសម្រួលដល់ការលំបាក និងកាត់បន្ថយបន្ទុកចំណាយលើការស្វែងរកកន្លែងស្នាក់នៅប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ "បំណង"

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើការសិក្សាជំនាញចំនួន១១ដោយឥតបង់ថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2025
ក្រោមគម្រោងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានប្រកាសផ្តល់អាហារូបករណ៍ទៅលើការសិក្សាជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏ដូចជាយុវជន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































