ការសិក្សា ៖ កុមារតូច មើលអេក្រង់ច្រើនពេក អាចប៉ះពាល់ដល់លទ្ធផលសិក្សាកម្រិតដំបូង

ការសិក្សាថ្មីមួយបានរកឃើញថា ការចំណាយពេលច្រើននៅជាមួយអេក្រង់ក្នុងវ័យកុមារ អាចជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការសិក្សាកម្រិតដំបូងរបស់កុមារ។

អ្នកស្រាវជ្រាវបាននិយាយថា ការរកឃើញនេះ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអភិវឌ្ឍទម្លាប់នៃការប្រើប្រាស់អេក្រង់ឱ្យបានល្អតាំងពីក្មេង។

នៅក្នុងការសិក្សាដែលត្រូវបានបោះពុម្ពនៅក្នុងទស្សនាវដ្តី JAMA Network Open បានបង្ហាញថា កុមារតូចៗ ដែលចំណាយពេលច្រើននៅជាមួយអេក្រង់ មានទំនោរទទួលបានពិន្ទុមិនល្អលើការអាន និងការធ្វើតេស្តគណិតវិទ្យា។

អ្នកវិទ្យាសាស្ត្របានតាមដានកុមារជាង ៣ពាន់នាក់ មកពីរដ្ឋ Ontario ប្រទេសកាណាដា ពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០២៣។ នៅក្នុងដំណើរការតាមដាន អ្នកវិទ្យាសាស្ត្របានភ្ជាប់ទិន្ន​ន័យ ដែលរាយការណ៍ដោយមាតាបិតា អំពីម៉ោងដែលកុមារនៅជាមួយអេក្រង់ និងលទ្ធផលលើការធ្វើតេស្តស្ដង់ដារ ដែលធ្វើឡើងលើកុមារថ្នាក់ទី៣ និងទី៦ ដែលមានអាយុប្រហែល ៨ និង១១ឆ្នាំ។

អ្នកស្រាវជ្រាវបានពិនិត្យមើលទំនាក់ទំនងរវាងម៉ោងសរុប ដែលកុមារនៅជាមួយអេក្រង់ និងលទ្ធផលនៃការសិក្សាកម្រិតដំបូងរបស់កុមារ ដោយតាមដានពីសកម្មភាពប្លែកៗពីគ្នា ដែលកុមារនៅជាមួយអេក្រង់ និងលទ្ធផលសិក្សាក្នុងថ្នាក់រៀន។ សកម្មភាពទាំងនោះ រួមមាន ការលេងវីដេអូហ្គេម ការមើលទូរទស្សន៍ និងការចំណាយពេលលើឧបករណ៍ឌីជីថល ដូចជា កុំព្យូទ័រ ស្មាតហ្វូន និងថេប្លេតជាដើម។

ជាលទ្ធផល កុមារ ដែលចំណាយពេលច្រើននៅជាមួយអេក្រង់ ដូចជា ការមើលទូរទស្សន៍ និងឧបករណ៍ឌីជីថល ទទួលលទ្ធផលតេស្តអំណាន និងគណិតវិទ្យា មិនល្អទាល់តែសោះ។

ចំណុចដែលគួរឱ្យកត់សម្គាល់គឺ អ្នកវិទ្យាសាស្ត្រមិនបានរកឃើញភស្តុតាង ដែលជាប់ទាក់ទនងនឹងការចំណាយពេលវេលាជាមួយអេក្រង់ និងការចុះខ្សោយជំនាញសរសេរនោះទេ។

មានតែឪពុកម្ដាយ ២០ភាគរយប៉ុណ្ណោះ ដែលនិយាយថា កូនរបស់ពួកគេលេងវីដេអូហ្គេម។ វីដេអូហ្គេម គឺជាប់ទាក់ទងនឹងការចុះខ្សោយ នៃសមត្ថភាពអាន និងការដោះស្រាយលំហាត់គណិតវិទ្យា របស់សិស្សថ្នាក់ទី៣ ។

វេជ្ជបណ្ឌិត Catherine Birken អ្នកនិពន្ធម្នាក់ នៃការសិក្សា និងអ្នកវិទ្យាសាស្ត្រសុខភាពកុមារជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ SickKids ក្នុងទីក្រុង Toronto ប្រទេសកាណាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរកឃើញនេះ បង្ហាញពីសារៈសំខាន់ នៃការធ្វើអន្តរាគមន៍កម្រិតបឋមលើកុមារតូចៗ និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីលើកកម្ពស់ការបង្កើតទម្លាប់ល្អនៅជាមួយអេក្រង់។

ទន្ទឹមនឹងលទ្ធផលនៃការសិក្សា អង្គការសុខភាពពិភពលោក (WHO) បានណែនាំឱ្យអាណាព្យាបាល បង្កើតពេលវេលាអតិបរមា សម្រាប់កុមារមានអាយុចន្លោះពី ២ ទៅ៤ឆ្នាំ ត្រឹមមួយម៉ោងក្នុងមួយថ្ងៃ។ ខណៈទារក ដែលមានអាយុក្រោម ១ឆ្នាំ គឺមិនអនុញ្ញាតឱ្យមើលអេក្រង់នោះទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...