ម្តាយឪពុកបង្រៀនកូនឱ្យចេះសន្សំលុយតាំងពីចូលរៀននៅកម្រិតមត្តេយ្យសិក្សា នោះកូននឹងក្លាយជាមនុស្សមានមានឥរិយាបថចាស់ទុំលើការរៀបចំផែនហរិញ្ញវត្ថុផ្ទាល់ខ្លួននៅថ្ងៃអនាគត ។ ម្តាយឪពុកឆ្លាតវៃត្រូវបង្រៀនកូនឱ្យចេះសន្សំដាក់ក្នុងប្រអប់ បង្ហាញពីគំរូនៃការសន្សំទៅកាន់កូន ព្រមទាំងបង្ហាញពីភាពហ្មតចត់នៅពេលប្រើប្រាស់ហិរញ្ញវត្ថុ ។ ខាងក្រោមនេះជារបៀបសន្សំលុយទាំងបីចំណុចសម្រាប់កុមារមានអាយុចន្លោះចាប់ពីបីឆ្នាំទៅប្រាំពីឆ្នាំ ។

១. សន្សំដាក់ក្នុងប្រអប់ដែលមើលលុយឃើញច្បាស់ ៖ ការសន្សំតាមរយៈដាក់លុយចូលក្នុងកូនជ្រូកគឺជាគំនិតដ៏ល្អហើយ ក៏ប៉ុន្តែកាលបើកូនមិនអាចឃើញពីរូបភាព នោះពួកគេមិនមានកម្លាំងចិត្តក្នុងការសន្សំទេ ។ ការជ្រើសរើសប្រអប់សន្សំដែលឱ្យពួកគេបានឃើញពីចំនួនទឹកប្រាក់កើនឡើងជារៀងរាល់ថ្ងៃ គឺជាកត្តាជំរុញទឹកចិត្តឱ្យកូនកាន់តែមានភាពមោះមុតសន្សំបន្ថែមពីមួយថ្ងៃទៅមួយថ្ងៃ ។

២.ម្តាយឪពុកធ្វើជាគំរូសន្សំទៅកាន់ក្មេង ៖ តាមរយៈការសិក្សារបស់សាកលវិទ្យាល័យ Cambridge គេបានរកឃើញថា ក្មេងមានទម្លាប់សន្សំប្រាក់ចាប់តាំងពីពួកគេមានអាយុប្រាំពីឆ្នាំមកម្លេះ ។ រាល់សកម្មភាពល្អៗអំពីការចាយវាយលុយកាក់ ម្តាយឪពុកត្រូវធ្វើជាគំរូសន្សំដ៏ល្អនិងឱ្យកូនមើលឃើញដើម្បីរៀនសូត្រតាម ។ ពួកគេបានឃើញចំណុចវិជ្ជមានទាំងនេះ ព្រមទាំងរៀនសូត្រយ៉ាងច្រើននៅពេលពេញវ័យ ។
៣. បង្ហាញពីភាពហ្មតចត់នៅពេលប្រើប្រាស់ហិរញ្ញវត្ថុ៖ អ្នកត្រូវបង្កើតសកម្មភាពមួយជាក់លាក់ មិនមែនគ្រាន់តែប្រាប់នោះទេ ពេលកូនអ្នកចង់បានរបស់អ្វីមួយ ។ អ្នកត្រូវប្រាប់ពីតម្លៃដែលត្រូវចំណាយលើរបស់នោះជាមុនសិន ។ ឧទាហរណ៍មួយដ៏ល្អមួយ ប្រសិនបើកូនចង់ទិញរបស់អ្វីមួយ អ្នកអាចជួយទាញលុយចេញពីកំប៉ុងសន្សំរបស់កូនដែលខំសន្សំទុក រួចនាំកូនទៅហាងទំនិញជាមួយ និងឱ្យកូនប្រគល់លុយជាសាច់ប្រាក់ទៅកាន់អ្នកគិតលុយក្នុងហាងទំនិញនោះ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
គរុនិស្សិតថ្នាក់បរិញ្ញាបត្រ+២ ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ ជាង ២ពាន់នាក់ បញ្ចប់វគ្គបណ្តុះបណ្តាល ត្រៀមចុះបង្រៀនតាមសាលាគោលដៅ
បទយកការណ៍, ព័ត៌មានជាតិ, ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
• 20/11/2026

វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤០កន្លែង សិក្សានៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2026
សាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាម នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់និស្សិតកម្ពុជា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2026
សម្រាប់សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2023
សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2026
ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...


































































