ស្វាមីភរិយាសម្រេចិត្តចង់បានកូនអាចជារបត់នៃការផ្លាស់ប្តូរដ៏ធំមួយក្នុងដំណើរជីវិតអាពាហ៍ពិពាហ៍ ។ ដំណើរជីវិតត្រង់ចំណុចនេះ ចាំបាច់ត្រូវចេះជំនាញភាពជាម្តាយឪពុក ដែលតម្រូវឱ្យចេះពីរបៀបចិញ្ចឹមកូនប្រកបដោយប្រសិទ្ធភាពក្នុងជីវិតក្រោយពេលរៀបការ ។ ផ្អែកការចុះផ្សាយរបស់គេហទំព័រ MOM NEWS Daily ដើម្បីអាចក្លាយជាឪពុកម្តាយដ៏ល្អ និងមានទំនួលខុសត្រូវ មានវិធីសាស្ត្របីចំណុចសំខាន់ៗត្រូវដឹង មុនពេលសម្រេចចិត្តបង្កើតជីវិតថ្មីជាចំណងដៃអាពាហ៍ពិពាហ៍ ។

១. ការរៀបចំផែនការហិរញ្ញវត្ថុ ៖ ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារនេះមានរឿងរ៉ាវខ្លះដែលស្វាមីភរិយាថ្មីត្រូវចាប់អារម្មណ៍ ។ ស្ថេរភាពហិរញ្ញវត្ថុសម្រាប់ចំណាយលើកូនអាចកើតឡើងទៅបានអាស្រ័យលើភាពឆ្លាតវៃរបស់ម្តាយឪពុក ។ ភារកិច្ចដំបូងរបស់អ្នក គឺត្រូវមានឆន្ទៈគ្រប់គ្រងហិរញ្ញវត្ថុ និងចេះរៀបចំផែនការឱ្យបានល្អ ទោះបីករណីអ្នកបានធ្វើវារួចរាល់ហើយក៏ដោយ ។
បន្ថែមពីនេះស្វាមីភរិយាថ្មោងថ្មីអាចប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកធានារ៉ាប់រង ដើម្បីដឹងពីគោលការណ៍ធានារ៉ាប់រងអាយុជីវិតរបស់អ្នក និងការសិក្សារបស់កូនអ្នក ។ មួយវិញទៀតម្តាយឪពុកគួរតែគណនាពីប្រាក់ចំណូលសន្សំរួមសម្រាប់កូននៅអាយុ ១៨ឆ្នាំទៅមុខ ។ ទន្ទឹមគ្នានេះអាចបង្កើតគណនីសន្សំណាមួយដើម្បីផ្គត់ផ្គង់ការសិក្សារបស់កូនទៅថ្ងៃមុខ។

២. សិក្សាពីរបៀបចិញ្ចឹមកូន ៖ វាមិនមែនជារឿងអាក្រក់នោះទេពេលអ្នកអានសៀវភៅពីរទៅបីក្បាលទាក់ទងនឹងការចិញ្ចឹមបីបាច់ថែរក្សាកូន ។ ទន្ទឹមគ្នានេះ អ្នកក៏ត្រូវចេះជ្រើសរើសសៀវភៅនិងអត្ថបទដើម្បីឱ្យចំណេញពេលវេលាអាន ព័ត៌មានពិតពីអ្នកជំនាញ ។ ទទួលបានការណែនាំពីវិធីសាស្រ្តចិញ្ចឹមកូនពីអ្នកជំនាញនឹងជួយឱ្យម្តាយឪពុកវ័យក្មេង ក្លាយជាមនុស្សមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចិញ្ចឹមកូន ។ ក៏ប៉ុន្តែសូមចាំដែរថា គ្រប់ក្មេងទាំងឡាយមិនដូចគ្នានោះទេ ពួកគេមានលក្ខណៈពិសេសផ្សេងៗគ្នា ។
៣. ចេះទទួលយកការពិតពីរឿងរ៉ាវជីវិតក្រោយអាពាហ៍ពិពាហ៍ ៖ បុរសនិងស្រី្តជាម្តាយឪពុកនឹងអាចមានអារម្មណ៍ថា ដំណើរជីវិតហាក់ប្រែប្រួលនៅពេលមានកូន ។ អារម្មណ៍ទាំងនេះវានឹងប្រែប្រួល តែវាមិនចម្លែកពេកទេនៅពេលអ្នកជួបរឿងទាំងនោះក្នុងភាពជាម្តាយឪពុក ។ ដំណាក់កាលនេះទាមទារភាពអត់ធ្មត់ខ្លាំង ដើម្បីស្ដារស្ថានការណ៍ដ៏មមាញឹក ឬបង្កើតបរិយាកាសរីករាយនៅក្នុងជីវិតថ្មីគ្រួសារ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសរុស្ស៊ី! សាកលវិទ្យាល័យ Sechenov បើកទទួលពាក្យអាហារូបករណ៍ InteRussia 2026 ផ្នែកវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/08/2026
សម្រាប់គ្រូពេទ្យ និស្សិតឯកទេស និងឱសថការីកម្ពុជា ដែលកំពុងស្វែងរកឱកាសពង្រឹងសមត្ថភាព និងបទពិសោធន៍ក្នុងកម្រិតអន្តរជាតិ, ពេលនេះ សាកលវិទ្យាល័យវេជ្ជសាស្ត្រឈានមុខគេលេខ១

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2023
អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អតីតពលករវិលត្រឡប់មកពីប្រទេសថៃ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2026
ជាឱកាសសម្រាប់បងប្អូនអតីតពលករវិលត្រឡប់មកពីប្រទេសថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលជាគ្រឹះស្ថានសាធារណៈស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅសាលាជាតិផែនការ និងស្ថិតិ (NSPS)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2024
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សានៅសាលាជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែលនឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

ក្រសួងអប់រំ ប្រកាសជ្រើសរើសសិស្សចូលរៀនផ្នែកអប់រំបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍កន្លងទៅនេះ ប្រកាសដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល ពីការជ្រើសរើសសិស្សឱ្យចូលរៀននៅតាម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...


































































