ក្រសួងកិច្ចការនារី ៖ បន្លាចកុមារស្មើនឹងការរំលោភបំពានផ្លូវចិត្តរបស់ពួកគេ

មនុស្សធំមួយចំនួនបានធ្វើ​ដោយអចេតនា ឬដោយចេតនា ក្នុង​ការបន្លាចកុមារ​លេងគ្រាន់ជាការកម្សាន្ត ឬការសើចចំអកនៅពេលពួកគេធ្វើអ្វីមិនត្រូវ ឬការបិទសិទ្ធិសេរីភាពផ្សេងៗជាច្រើនទៀតទាំងដោយផ្ទាល់ និងដោយប្រយោល ។ តាមការ​ណែនាំ​នៅក្នុង​សៀវភៅ «ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន» ការ​ធ្វើរបៀបនេះ គឺជា​ការ​រំលោភបំពាន ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្តកុមារយ៉ាងស្ងៀមស្ងាត់ ។

ការរំលោភបំពានផ្លូវចិត្ត គឺសំដៅដល់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តកុមារ (ចេតនា ឬអចេតនាពីសំណាក់ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ និងមនុស្សពេញវ័យផ្សេងៗទៀត ហើយធ្វើឱ្យកុមារមានភាពអន់ថយសុខភាព និងប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ) ។ នេះជាសេចក្ដីអធិប្បាយ​នៅ​ក្នុងសៀវភៅ «ការ​ចិញ្ចឹម​កូនបែបវិជ្ជមាន» បោះពុម្ពផ្សាយ​ដោយ​ក្រសួង​កិច្ច​ការ​នារី។

តាមសៀវភៅនេះ សកម្មភាពដែលអាចកំណត់ថាជាការរំលោភបំពានផ្លូវចិត្តរបស់កុមារមានដូចជា៖ ការរិះគន់ដែលកើតឡើងម្តងហើយម្តងទៀត, ការនិយាយមើលងាយបន្ទាបបន្ថោក, ស្ដីបន្ទោស និងការគំរាមគំហែង, ការបំបិទសិទ្ធសេរីភាព, សើចចំអក, ការបដិសេធ ឬការច្រានចោលម្តងហើយម្តងទៀត, ការបន្លាច ឬបំភ័យ ការបដិសេធចំពោះការឆ្លើយតបអារម្មណ៍(មិនយកចិត្តទុកដាក់ពីអារម្មណ៍របស់កុមារ)។ល។

យ៉ាងណាក៏ដោយ ដើម្បីចៀសវាងនូវការរំលោភបំពាននេះ ឪពុកម្តាយ ឬអាណាព្យាបាល គប្បីជៀសវាងការស្រែកគំហក​ ជេរប្រមាថដល់កូន ឬកុមារ ជាពិសេសការប្រៀបធៀបកូន ឬកុមារជាមួយកុមារផ្សេងទៀតដោយបែរមកពិភាក្សា សួរបញ្ជាក់ និងពន្យល់ហេតុផលដល់កូន ឬកុមារដើម្បីឱ្យគាត់បានដឹងពីគោលបំណងរបស់យើងជាឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ ។

ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំត្រូវចែកឱ្យដាច់រវាងការប្រព្រឹត្ត និងអាកប្បកិរិយារបស់កូន ឬកុមារ (ទិតៀនលើអកប្បកិរិយា ជៀសវាងទិតៀនលើកុមារទាំងមូល) ។ ដូច្នេះឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំចាំបាច់ជួយកុមារឱ្យបានយល់ច្បាស់ថា អាកប្បកិរិយាណាដែលពួកគេអាចបន្តធ្វើ និងអកប្បកិរិយាណាដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងអាចមានគ្រោះថ្នាក់ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...